ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅម៉ាឡេស៊ី
រាជធានីភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក ដាតុ ស្រ៊ី ម៉ូដ ណាជីប ប៊ីន ទុន ហាជី អាប់ឌុល រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង សាស្ត្រាចារ្យ ក្លៅស៍ ស្កវេប ស្ថាបនិក
រាជធានីភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក ដាតុ ស្រ៊ី ម៉ូដ ណាជីប ប៊ីន ទុន ហាជី អាប់ឌុល រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង សាស្ត្រាចារ្យ ក្លៅស៍ ស្កវេប ស្ថាបនិក
រាជធានីភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក ដាតុ ស្រ៊ី ម៉ូដ ណាជីប ប៊ីន ទុន ហាជី អាប់ឌុល រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង សាស្ត្រាចារ្យ ក្លៅស៍ ស្កវេប ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០១មិថុនា២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគួឡាឡាំពួរប្រទេសម៉ាឡេស៊ី ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ មិថុនា ២០១៦ ។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងបន្តអញ្ជើញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ីពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ មិថុនា ដើម្បីលើកកម្ពស់ និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ ។
សេចក្តីជូនព័ត៌មានដដែលបានបន្ថែមទៀតថា អំឡុងពេលទស្សនកិច្ចផ្លូវការនេះដែរ សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាតុ ស្រ៊ី ម៉ូដ ណាជីប ប៊ីន ទុន ហាជី អាប់ឌុល រ៉ាហ្សាក់ នឹងជួបចរចាផ្លូវការ និងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ គឺអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាននិងការផ្សាយតាមរលកធាតុអាកាស និងអនុស្សរណៈយោគយល់ ស្តីពីកម្មវិធីអ្នកស្ម័គ្រចិត្តអន្តរជាតិ MYCORPS នៅកម្ពុជា ៕
ចែករំលែកព័តមាននេះ