ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក​​ សម្តេចតេជោ​ ​ហ៊ុន សែន​​ អញ្ជើញ​ទៅម៉ាឡេស៊ី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ តប​តាម​ការ​អញ្ជើញ​របស់​លោក ដា​តុ ស្រីុ ម៉ូ​ដ ណា​ជីប ប៊ី​ន ទុន ហា​ជី អាប់​ឌុ​ល រ៉ា​ហ្សា​ក់ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង សាស្ត្រាចារ្យ ក្លៅ​ស៍ ស្ក​វេ​ប ស្ថាបនិក​ និង​ជា

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ តប​តាម​ការ​អញ្ជើញ​របស់​លោក ដា​តុ ស្រីុ ម៉ូ​ដ ណា​ជីប ប៊ី​ន ទុន ហា​ជី អាប់​ឌុ​ល រ៉ា​ហ្សា​ក់ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង សាស្ត្រាចារ្យ ក្លៅ​ស៍ ស្ក​វេ​ប ស្ថាបនិក​ និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល អញ្ជើញ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ ស្តី​ពី​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ា​ឡេ​ស៊ី ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០២ មិថុនា ២០១៦ ។

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ក៍បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ ស្តី​ពី​អាស៊ាន សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ នឹង​បន្ត​អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ម៉ា​ឡេ​ស៊ី​ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៤ មិថុនា ដើម្បី​លើកកម្ពស់​និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​ដ៍​យូរអង្វែង និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ពីរ ។

សេចក្តី​ជូន​ព័ត៌មាន​ដដែល​បាន​បន្ថែម​ទៀត​ថា អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវការ​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ដា​តុ ស្រីុ ម៉ូ​ដ ណា​ជីប ប៊ី​ន ទុន ហា​ជី អាប់​ឌុ​ល រ៉ា​ហ្សា​ក់ នឹង​ជួប​ចរចា​ផ្លូវការ និង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២ គឺ​អនុស្សរណៈ​យោគយល់ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​ព័ត៌មាន​និង​ការ​ផ្សាយ​តាម​រលកធាតុអាកាស និង​អនុស្សរណៈ​យោគយល់ ស្តី​ពី​កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​អន្តរជាតិ MYCORPS នៅ​កម្ពុជា ៕