ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​២​កន្លែងត្រូវ​អ្នក​វិនិយោគ​គិតតែ​ពី​ប្រមូល​លុយ

7 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ផ្សារ​២កន្លែង​នៅ​ស្រុក​ពារាំង​ គឺ​ផ្សារ​កំពង់​ពពិល និង​ផ្សារ​ស្នាយ​ពល ដែល​រដ្ឋ​បាន​ផ្តល់​សិទ្ធិឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​មួយ ទទួល​ម៉ៅ​ការ​ប្រមូល​ភាស៊ីរយៈពេល​២០​ឆ្នាំ ដោយ​ជំនួស​មក​វិញ ​នូវ​ការ​កសាង និង​អភិវឌ្ឍ​ផ្សារ​ឱ្យ​​មានការ​រីក​ចម្រើន​នោះ មក​ដល់​ពេល​នេះ​ គឺមាន​រយៈពេល​៧ឆ្នាំ​ហើយ ប៉ុន្តែ​ការ​អភិវឌ្ឍន៍ ​គឺ​គ្មាន​ទាល់តែ​សោះ​ ។

ខេត្ត​ព្រៃវែង ៖ ផ្សារ​២កន្លែង​នៅ​ស្រុក​ពារាំង​ គឺ​ផ្សារ​កំពង់​ពពិល និង​ផ្សារ​ស្នាយ​ពល ដែល​រដ្ឋ​បាន​ផ្តល់​សិទ្ធិឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​មួយ ទទួល​ម៉ៅ​ការ​ប្រមូល​ភាស៊ីរយៈពេល​២០​ឆ្នាំ ដោយ​ជំនួស​មក​វិញ ​នូវ​ការ​កសាង និង​អភិវឌ្ឍ​ផ្សារ​ឱ្យ​​មានការ​រីក​ចម្រើន​នោះ មក​ដល់​ពេល​នេះ​ គឺមាន​រយៈពេល​៧ឆ្នាំ​ហើយ ប៉ុន្តែ​ការ​អភិវឌ្ឍន៍ ​គឺ​គ្មាន​ទាល់តែ​សោះ​ ។

ក្រុម​អាជីវករ​​ដែល​លក់ដូរ​ក្នុង​ផ្សារ​ទាំង​ពីរ​​នេះ​ឱ្យ​​ដឹង​ថា កាលពីមុន​ផ្សារ​​ទាំង​២​​នេះ មាន​ទំហំ​តូច និង​មាន​អ្នក​លក់ដូរ​​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ ចំនួន​អាជីវករ​បាន​កើនឡើង​កាន់តែ​ច្រើន​ទៅ​ៗ ទើប​អាជ្ញាធរ​យក​ផ្សារ​ទាំង​២​នេះ ដាក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដេញថ្លៃ ម៉ៅ​ការ​ប្រមូល​ភាស៊ី​ពី​ផ្សារ​ទាំង​២​នេះ តាម​រយៈ​មន្ទីរ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ។

ហើយ​លទ្ធផល​នៃ​ការ​ដេញថ្លៃ គឺ​បាន​ទៅ​ក្រុមហ៊ុន​របស់​លោកយស ស៊ី​ណាត អភិបាលរង​ស្រុក​ពារាំង ជា​អ្នក​ទទួល​សិទ្ធិ​វិនិយោគ​ក្នុង​រយៈពេល២០​ឆ្នាំ ដោយនៅ​ក្នុង​កិច្ចសន្យា ក្រុមហ៊ុន​មាន​កាតព្វកិច្ច​កសាង និង​អភិវឌ្ឍ​ផ្សារ​ទាំង​២​នេះ ឱ្យ​​មានការ​រីក​ចម្រើន​​ថែម​ទៀត​ ។ ប៉ុន្តែ​ពេល​ដែល​ដេញថ្លៃ​បាន​ហើយ​ លោកយស ស៊ី​ណាត មិន​បាន​ធ្វើ​ដោយ​ខ្លួនឯង​នោះ​ទេ គឺ​បាន​លក់​សិទ្ធិ​​នេះ​​បន្ត​ឱ្យ​ទៅ​​ឈ្មួញ​ឯកជន​ផ្សេង​​ទៀត ជា​អ្នក​ដើរ​ប្រមូល​ភាស៊ី​ជំ​នួន ហើយ​ឈ្មួញ​ដែល​ទិញ​បន្ត​នោះ ត្រូវ​បង់​ក្នុង​មួយ​ឆ្នាំ​ៗ​យ៉ាងតិច​24000$ ទៅ​ឱ្យ​​លោកយស ស៊ី​ណាត ហើយ​ការ​ទិញ​លក់​សិទ្ធិ​បន្ត​នេះ​ គេ​ធ្វើ​កុងត្រា​រយៈពេល​៥​ឆ្នាំ​ម្តង ​។

ដោយឡែក​ ខាង​អាជ្ញាធរ​វិញបាន​បង្ហើប​ឱ្យ​​ដឹង​ថា ដោយសារ​តែ​អ្នកម៉ៅការ​ផ្ទាល់ទិញ​បន្ត​ពី​លោកយស ស៊ី​ណាត ក្នុង​តម្លៃ​ថ្លៃ​បែប​នេះ​​ហើយ ទើប​គេ​ខំប្រឹង​ដើរ​ប្រមូល​យក​លុយ​មក​វិញ ហើយ​មិន​ព្រម​ធ្វើការ​អភិវឌ្ឍ​អ្វី​ទាល់តែ​សោះ បណ្តោយ​ឱ្យ​​ផ្សារ​ទាំង​២​នេះ មាន​ភាព​រញ៉េរញ៉ៃ អាជីវករ​សង់​តូប​លក់ដូរ​ខ្លួនឯង​ស្រេច​តែ​អំពើ​ចិត្ត ខ្លះ​តូច​ខ្លះ​ធំ ខ្លះ​ទាប​ខ្លះ​ខ្ពស់​គ្មាន​សណ្តាប់ធ្នាប់​ទេ ពិសេស​គឺ​ពេល​មាន​ភ្លៀង​ធ្លាក់់​ម្តង​ៗ ក្នុង​ផ្សារ​បែក​ភក់ល្បាប់​គ្រប់កន្លែង ព្រោះ​គ្មាន​ប្រ​ព​ន្ធ័​លូ​រំដោះ​ទឹក ហើយ​អ្វី​ដែល​គួរ​អោយ​ព្រួយ​បារ​ម្ម​ណ៌​បំផុត​នោះ គឺ​រឿង​ប្រ​ព​ន្ធ័​ខ្សែភ្លើង​ក្នុង​ផ្សារ ដែល​ត​រញ៉េរញ៉ៃ​ខ្វាត់ខ្វែង​លើ​គ្នា គឺ​ងាយ​នឹង​បង្ក​អោយ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​។