ហេតុ​អ្វី​រដ្ឋត្រូវ​បង្កើត​ការ​អប់រំ​ចំណេះដឹង​សុខភាព​ សម្រាប់​ប្រជាជន


នៅ​ពេល​ដែល​ភ្នំ​នៃ​​ការ​ទទួលខុសត្រូវ​ផ្នែក​សុខភាព​ ត្រូវ​បាន​គេ​ទម្លាក់​​លើ​ទ្រូង​របស់​គ្រូពេទ្យ​​នោះ គេ​នាំ​គ្នា​ភ្លេច​អំពី​​ការ​បង្កើន​ចំណេះ​ដឹង​​ដល់​ប្រជាជន​​អំពី​បញ្ហា​សុខភាព​​នេះ​ ។ ចំណេះដឹង​នឹង​ធ្វើ​ឱ្យ​​មនុស្ស​ រស់នៅ​កាន់តែ​ប្រសើរ​ និង​កាន់តែ​មាន​​សុខ​ភាព ​។

ក្រសួង​សុខាភិ​បាល មន្ទីរពេទ្យ​រដ្ឋ និង​ស្ថាប័ន​ពាក់​ព័​ន្ធ​ដទៃ​ទៀត ​ត្រូវ​លើកកម្ពស់​ការ​អប់រំ​សុខភាព​​ដល់​ប្រជាជន​កម្ពុជា​ ។ ហេតុ​អ្វី​បានជា​​ប្រជាជន​ត្រូវ​មានចំណេះ​ដឹង​ទាក់ទង​នឹង​ការ​ថែទាំ​សុខភាព?

មាន​​ជំងឺ​ជា​ច្រើន​​បាន​កើតឡើង ​ដោយសារ​តែ​របៀបរបប​នៃ​ការ​រស់នៅ​របស់​មនុស្ស​ដូច​ជា​​ការ​រស់នៅ ការ​ហូប​ចុក និងការ​បំពេញ​ការ​ងារ​ជាដើម​ ។ ដូច្នេះ តាម​រយ​:​ការ​យល់​ដឹង​អំពី​របៀបរបប​រស់នៅ​ ការ​ហូប​ចុក និង​ការ​បំពេញការងារ មនុស្ស​ជា​ច្រើន​​នឹង​អាច​ចៀស​ផុត​ពី​ជំងឺ​មួយ​ចំនួន​ ដូច​ជា​ជំងឺលើស​ឈាម ជំងឺ​សរសៃឈាម​-​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺមហារីក និងជំងឺ​កាច​សាហាវ​
ជា​ច្រើន​ទៀត ​ដែល​ឆក់​យក​ជីវិត​មនុស្ស ​។ ការ​មានចំណេះ​ដឹង​អំពី​សុខភាព​ ក៏​អាច​ជួយ​ដល់​អ្នកជំងឺ​នៅ​ក្នុង​ការ​ផ្តល់​កិច្ចសហ​ការ​បាន​យ៉ាង​ល្អ ជា​មួយ​គ្រូពេទ្យ​នៅ​ក្នុង​ការ​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​ផង​ដែរ​ ។

ដូច្នេះ​ ការ​បង្កើន​ការ​ផ្សព្វផ្សាយ​អំពី​ជំងឺ​នានា​ និង​កត្តា​ហានិភ័យ​ដែល​នាំ​ដល់​ការ​កើត​ជំងឺ​ទាំងនោះ​ នឹង​អាច​ធ្វើ​ឱ្យ​​ប្រជាជន​យល់​ដឹង​ថា ​ត្រូវ​ចៀសវាង​ដោយ​របៀប​ណា​។ វា​នឹង​តម្រូវ​អោយ​មាន​យុ​ទ្ធ​នា​ការ​ទ្រង់ទ្រាយ​ធំ​ ហើយ​ជាប់លាប់​ ដើម្បី​ផ្តល់​ព័ត៌មាន​ផ្នែក​សុខ​ភាព​ ​ដែល​ត្រឹមត្រូវ​ និង​មាន​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ ។

នៅ​ពេល​បច្ចុប្បន្ន​នេះ​ គេ​ឃើញ​មាន​វ៉េប​​សាយ​ព័ត៌មាន​សុខភាព​ដ៏​ល្បី​មួយ​បាន​កើត​មាន​ឡើង​ ។ វេ​ប​សាយ www.health.com.kh នោះ​ បង្កើត​ឡើង​ ដោយ​គ្រូពេទ្យ​មួយ​ក្រុម ​ក្រោម​ការ​ដឹកនាំ​របស់​លោក​វេជ្ជបណ្ឌិត ងួ​ន សេ​រ័​ត្ន ​។ ប្រជា​ជន​​កម្ពុជា​​អាច​ស្វែង​យល់​ព័ត៌មាន​សុខភាព​ជា​ច្រើន​ តាម​រយ​:វ៉េប​​សាយ​នេះ ​ដូច​ជា​ការ​យល់​ដឹង​អំពី​វិធី​បង្ការ​​ជំងឺ វិធី​រស់នៅ​ល្អ​ៗ ​ដើម្បី​​ចៀសវាង​​ជំងឺ និង​វិធី​ប្រើប្រាស់​ថ្នាំ​ កុំឱ្យ​​មាន​គ្រោះថ្នាក់​ជាដើម ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី កម្ពុជា​​ត្រូវការ​យុ​ទ្ធនា​ការទ្រង់ទ្រាយ​ធំ​ជាង​នេះ ​នៅ​ក្នុង​ការ​អប់រំ​ប្រជា​ជនឱ្យ​​យល់​ដឹង​អំពី​បញ្ហា​សុខភាព​។

នៅ​ពេល​ដែល​ប្រជាជន​យល់​ដឹង​ខ្ពស់​ អំពី​ចំណេះដឹង​ផ្នែក​សុខ​ភាព ពួក​គេ​នឹង​អាច​ចៀសវាង​​ជំងឺ​ជា​​ច្រើន​​ ។ ជាលទ្ធ​​ផល បន្ទុក​របស់​រដ្ឋ​ នៅ​ក្នុង​ការ​ទទួល​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​ ក៏​នឹង​ត្រូវ​កាត់​បន្ថយ​តាម​​នោះ ​។ សំខាន់​​ជាង​​នេះ ជីវិត​មនុស្ស​ជា​ច្រើន​ នឹង​ត្រូវ​សង្គ្រោះ​​តាម​រយ​:​ចំណេះដឹង​ផ្នែក​​សុខ​ភាព​​នេះ​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ