ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់​ការ​ចូល​ទំនិញ​ក្លែងក្លាយ​ជំរុញ​ផលិតកម្ម​ក្នុងស្រុក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការ​ទប់ស្កាត់​ការ​នាំ​ចូល​ទំនិញ​ក្លែង​ក្លាយជា​ការ​ពង្រឹង​ផលិតកម្ម​នៅ​ស្រុក​ឱ្យ​កើនឡើង​ ។ អ្នក​វិនិយោគ​ជា​ច្រើន​បាន​ទ​ទួ​ច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទប់ស្កាត់​បញ្ហា​នេះ ​។ លោក ចាន់​ដា​ណា ហ្វឺ​ណា​ន់​ដូ នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ក្រុម…

រាជធានីភ្នំពេញ ៖ ការ​ទប់ស្កាត់​ការ​នាំ​ចូល​ទំនិញ​ក្លែង​ក្លាយជា​ការ​ពង្រឹង​ផលិតកម្ម​នៅ​ស្រុក​ឱ្យ​កើនឡើង​ ។ អ្នក​វិនិយោគ​ជា​ច្រើន​បាន​ទ​ទួ​ច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទប់ស្កាត់​បញ្ហា​នេះ ​។ លោក ចាន់​ដា​ណា ហ្វឺ​ណា​ន់​ដូ នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ក្រុម Nestle បាន​ស្នើ​សុំទៅ​លោក ​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជួយ​ទប់ស្កាត់​ទំនិញ​ក្លែងក្លាយ​មក​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ​ ។ ក្រុមហ៊ុន របស់​ថៃ ដែល​បាន​មក​បណ្តាក់ទុន​ជាង ២៥ ​ឆ្នាំ នៅ​កម្ពុ​ជាមួយ​នេះ បាន​កំពុង​ពិនិត្យ​លទ្ធភាព​បង្កើត​រោងចក្រ​ផលិត​ទំនិញ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា ជំនួស​ឱ្យ​ការ​នាំ​ចូល​ពី​បរទេស ​។

លោក ​ប៉ាន សូរ​ស័ក្តិ បាន​ស្វាគមន៍​ចំពោះ​ការ​មក​បណ្តាក់ទុន​របស់​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា និង​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច រួម​ទាំង​អត្រា​ប្ដូរ​ប្រាក់ ទទួល​បាន​កំណើន​ជា​មធ្យម​ក្នុង​រង្វង់ ៧.៥% ។ លោក​រដ្ឋមន្ត្រី​ថា​កម្ពុជា​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ និង​ច្បាប់​នៅ​ក្នុង​ការ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ ។ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ នឹង​ដាក់​ឲ្យ​ប្រើប្រាស់ នា​ចុងឆ្នាំ ២០២២ ស្រប​ពេល​ដែល​ខេត្ត​ព្រះ​សីហ​នុ​បាន​ជ្រើសរើស ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង ដែល​ជា​ចំណុច​មួយ​សម្រាប់​កម្ពុជា​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​កម្ពុជា ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍​កម្រិត​មធ្យម ក្នុង​ឆ្នាំ​ ២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ ​២០៥០ ​។

ក្រៅពី​មានច្បាប់​ថ្មី​ៗ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ហើយ​នោះ សេចក្តីព្រាងច្បាប់​ស្តី​ពី​សុវត្ថិភាព​ម្ហូប​អារ​ហារ ស្នើ​សុំ​ការ​អនុម័ត​ពី​សភាជាតិ​នា​ពាក់កណ្តាល​ឆ្នាំ​ក្រោយ​ ។ ក្រៅពី​នេះ កម្ពុជា​បាន​ចូលរួម​ចរចា​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់ និង​ទ្វេភាគី នា​ពេល​ថ្មី​ៗ​នេះ រួម​មាន អា​សិប ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន កម្ពុជា​-​កូរ៉េ ដើម្បី​បើក​ទីផ្សារ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា ហើយ​ទំនិញ​កម្ពុជា​អាច​ប្រកួតប្រជែង​ទាំង​តម្លៃ និង​គុណភាព ផង​ដែរ​ ។

ការ​ទប់ស្កាត់​ទំនិញ​ក្លែងក្លាយ​នាំ​ចូល​ពី​ក្រៅប្រទេស​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួបរវាង​អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ និង​លោក ​គុណ ញឹ​ម អគ្គនាយក ដ្ឋា​ន​គយ ​និង​រដ្ឋាករ​កម្ពុជា កាលពី​ចុងខែ​ធ្នូ​កន្លង​មកនេះ​ដែរ​ ។ នៅ​ក្នុង​ជំនួប​នេះ​មាន​បញ្ហា​ចំនួន ​១២​ ចំណុច​ដែល​សភាពាណិជ្ជកម្ម​បាន​លើ​ឡើង​រួម​ទាំង​សំណើ​ទប់ស្កាត់​ទំនិញ​ក្លែងក្លាយ​នេះ​មួយ​ដែរ​ ។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភា​ពា​ណី​ជ្ជ​កម្ម​កម្ពុជា ត្រូវ​បាន​ស្រង់​សម្តី​ថា ការ​ទប់ស្កាត់​ទំនិញ​ក្លែងក្លាយ​រួម​ទាំង​វត្ថុធាតុដើម​ផង​នោះ​នឹង​ធ្វើ​ឲ្យ​ចង្វាក់​ផលិតកម្ម​ស្រុក​កើនឡើង​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ ក៍​ដូច​ជា​លើកកម្ពស់​ទីផ្សារ​កសិក​ផល​របស់​កសិករ ​។ អនុប្រធាន​សភា​ពា​ណី​ជ្ជ​កម្ម​កម្ពុជា ថា​កម្ពុជា​បាន​ចំណាយ​ថវិកា​ពី ​៣០០ ​ទៅ ​៥០០ ​លាន​ដុល្លារ​នៅ​ក្នុង​ការ​នាំ​ចូល​បន្លែ​ត្រី​សាច់​ពី​បរទេស​ ។ ការ​ទប់ស្កាត់​ការ​នាំ​ចូល​ខុសច្បាប់​បាន​នឹង​ធ្វើ​ចំណូល​ពន្ធ​កើនឡើង ហើយ​កសិផល​មាន​ទីផ្សារ​កាន់តែ​ធំ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ