ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរាជ័យ​នៃ​ការ​បា.ញ់​សាកល្បង​មី​ស៊ី​ល​មួយ​របស់​កូរ៉េ​ខាងជើង

7 ឆ្នាំ មុន

បណ្តា​អ្នក​ទទួលខុសត្រូវ​យោធា​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​ប៉ុនប៉ង​នា​ថ្ងៃ​ទី​៣១ ឧសភា បា.ញ់​សាក​មី​ស៊ី​ល​មួយ​គ្រាប់​ចេញពី​ឆ្នេរសមុទ្រ​ខាងកើត​របស់​ខ្លួន តែ​ហាក់ដូចជា​បរាជ័យ ។

បណ្តា​អ្នក​ទទួលខុសត្រូវ​យោធា​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​ប៉ុនប៉ង​នា​ថ្ងៃ​ទី​៣១ ឧសភា បាញ់​សាក​មី​ស៊ី​ល​មួយ​គ្រាប់​ចេញពី​ឆ្នេរសមុទ្រ​ខាងកើត​របស់​ខ្លួន តែ​ហាក់ដូចជា​បរាជ័យ ។

អ្នក​ទទួលខុសត្រូវ​ទាំងនេះ​និយាយ​ថា ការ​ប៉ុនប៉ង​បាញ់​មី​ស៊ី​ល​នេះ​ធ្វើ​ឡើង​នា​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក​ម៉ោង​នៅ​ក្រុង​សេ​អ៊ូ​ល ។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ថា កូរ៉េ​ខាងជើង​ចង់​បាញ់​សាកល្បង​មី​ស៊ី​ល​ធុន MUSUDAN រយៈ​មធ្យម ។ ទាំង​កូរ៉េ​ខាងត្បូង​ទាំង​សហរដ្ឋ​អា​េ​ម​រិ​ក​យល់​ថា កូរ៉េ​ខាងជើង​ពុំ​ទាន់​អាច​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ធុន​នេះ ដែល​តាម​ទ្រឹស្តី​ថា អាច​បាញ់​ដល់​ប្រទេស​ជប៉ុន និង​កោះ​ហ្គា​ម​របស់​អា​េ​ម​រិ​ក​នៅឡើយ ។ កាលពី​ខែមេសា ក្រុង​ព្យុ​ង​យ៉ាង​ប៉ុនប៉ង​៣​លើក​បាញ់​សាកល្បង​មី​ស៊ី​ល MUSUDAN តែ​ត្រូវ​បរាជ័យ ។

ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ទី​៣០ ឧសភា បាន​ដាក់​កងទ័ព​របស់​ខ្លួន​ឱ្យ​ស្ថិត​ក្នុង​សភាព​ប្រុង​ជើងការ បង្ការ​លទ្ធភាព​នៃ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ដោយ​កូរ៉េ​ខាងជើង ។

ការ​បាញ់​សាកល្បង​មិន​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​៣១ ឧសភា គឺ​នៅ​ជិត​ទីក្រុង WONSON ដូច​ការ​បាញ់​សាកល្បង​លើក​មុន​ៗ​ដែរ ៕