ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​យ៉ាង​ធំ​បំផ្លិចបំផ្លាញ​នៅ​អា​ល្លឺ​ម៉​ង់​ស្លា.ប់​4​នាក់

7 ឆ្នាំ មុន

ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ទី​២៩ មក​៣០​ឧសភា បណ្តាល​ឱ្យ​មាន​ទឹកជំនន់​យ៉ាង​អាក្រក់​បង្ក​ការ​បំផ្លិចបំផ្លាញ​ក្នុង​មូលដ្ឋាន​ជា​ច្រើន​នា​ភាគ​និរតី​អា​ល្លឺ​ម៉​ង់ ។

ការ​ខូចខាត​ធ្ងន់ធ្ងរ​មាន​ជា​ពិសេស​នៅ​រដ្ឋ BADE WURTEMBERG

ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ទី​២៩ មក​៣០​ឧសភា បណ្តាល​ឱ្យ​មាន​ទឹកជំនន់​យ៉ាង​អាក្រក់​បង្ក​ការ​បំផ្លិចបំផ្លាញ​ក្នុង​មូលដ្ឋាន​ជា​ច្រើន​នា​ភាគ​និរតី​អា​ល្លឺ​ម៉​ង់ ។

ការ​ខូចខាត​ធ្ងន់ធ្ងរ​មាន​ជា​ពិសេស​នៅ​រដ្ឋ BADE WURTEMBERG ជាប់​ព្រំដែន​ជាមួយ​បារាំង ។ មនុស្ស​៤​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​ប្រមាណ​ជា​១០​នាក់​រង​របួស ។ រូបភាព​វី​ដេ​អូ​ថត​ដោយ​ប្រជាជន​បង្ហាញ​បាតុភូត​ដ៏​សាហាវ​នោះ​ពិសេស​នៅ​ទីក្រុង​BRAUNSBACH ដែល​នៅ​ទីនោះ​ទឹកស្ទឹង​មួ​ួ​យ​បាន​ជន់ ទឹក​ហូរ​កួច​បំផ្លាញ​អ្វី​ៗ​ទាំងអស់​នៅ​កាត់​ពីមុខ ។ ទឹកជំនន់​ក្នុង​ទីក្រុង​នោះ​បាន​បំផ្លាញ​និង​ធ្វើ ឱ្យ​ខូចខាត​ផ្ទះ​ជា​ច្រើន​ខ្នង ។ រូបភាព​ទាំងនោះ​ក៏​បង្ហាញ​រថយន្ត​ជា​ច្រើន​គ្រឿង​ត្រូវ​ទឹក​នាំ​យក​ទៅ ៕