ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់៤ របួសធ្ងន់-ស្រាល១៤ កាល​ម្សិល​មិញ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាលពី​ថ្ងៃ​ទី​៣០​ ឧសភា​ ២០១៦ ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន១២​លើក (​យប់​៨​លើក​) ​មនុស្ស​ស្លា.ប់៤​នាក់(​ប្រុស​) រង​របួសធ្ងន់៩​នាក់ (​ស្រី​៤​នាក់​) និង​របួសស្រាល១៥​នាក់ (​ស្រី​៤​នាក់​) ។

រាជធានីភ្នំពេញ ៖ ​កាលពី​ថ្ងៃ​ទី​៣០​ ឧសភា​ ២០១៦ ​​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន១២​លើក (​យប់​៨​លើក​) ​មនុស្ស​ស្លាប់៤​នាក់(​ប្រុស​) រង​របួសធ្ងន់៩​នាក់ (​ស្រី​៤​នាក់​) និង​របួសស្រាល១៥​នាក់ (​ស្រី​៤​នាក់​) ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ទាំង​១២​លើក​នេះ បណ្តាល​ឱ្យ​​ខូចខាត​យានយន្តសរុបចំនួន២១​គ្រឿង រួម​មានម៉ូតូ​ចំនួន១៥​គ្រឿង​, រថយន្ត​ធុន​តូច៣, រថយន្ត​ធុន​ធំ១​គ្រឿង , យាន​ផ្សេង​ៗ២​គ្រឿង ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មានល្មើស​ល្បឿន៣​លើក (​ស្លាប់២​នាក់​) ,​ស្រវឹង៣​លើក , មិន​គោរព​សិទ្ធិ១​លើក , បត់​គ្រោះថ្នាក់៣​លើក (​ស្លាប់ ១​នាក់​) ,​មិន​ប្រកាន់​ស្តាំ២​លើក (​ស្លាប់ ១​នាក់​) ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិ​ភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ២០​នាក់ (​យប់​១៦​នាក់ ) ។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន ផ្លូវជាតិ ចំនួន ៦​លើក , ផ្លូវ​ខេត្ត​ក្រុង ៥​លើក , ផ្លូវលំ ១​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួម​មាន ម៉ូតូ ៩​លើក , រថយន្ត​ធុន​តូច ២​លើក , កង់ ១​លើក ។ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួម​មាន ភ្នំពេញ២​លើក​(​ស្លាប់​១​នាក់​) របួស​៤​នាក់ ស្រី​១​នាក់ , បាត់ដំបង ២​លើក ស្លាប់​១​នាក់ របួស​៥​នាក់ (​ស្រី​២​នាក់​) បន្ទាយ​មាន​ជ័យ ១​លើក (​ស្លាប់​១​នាក់​) របួស​១​នាក់ និង​ខេត្តមណ្ឌលគិរី១​លើក ស្លាប់១​នាក់ ។