ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ថៃ​អាច​ទប់ទល់​នឹង​ការ​ជះ​ឥទ្ធិពល​ដោយសារ​ហិរញ្ញវត្ថុ​សកល

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ សេដ្ឋកិច្ច​ថៃ​នៅ​តែ​ខ្លាំង និង​អាច​ទប់ទល់​ជាមួយ​ការ​ជះ​ឥទ្ធិពល​ពី​ការ​បន្ត​អូស​បន្លាយ​ដែល​រង​នូវ​ភាព​រង្គោះរង្គើ​ដោយសារ​ហិរញ្ញវត្ថុ​សកល និង​ទីផ្សារ​មូលធន ខណៈ​ដែល​បំណុល​បរទេស​របស់​ថៃ​នៅ​មាន​កម្រិត​

ប្រទេស​ថៃ ៖ សេដ្ឋកិច្ច​ថៃ​នៅ​តែ​ខ្លាំង និង​អាច​ទប់ទល់​ជាមួយ​ការ​ជះ​ឥទ្ធិពល​ពី​ការ​បន្ត​អូស​បន្លាយ​ដែល​រង​នូវ​ភាព​រង្គោះរង្គើ​ដោយសារ​ហិរញ្ញវត្ថុ​សកល និង​ទីផ្សារ​មូលធន ខណៈ​ដែល​បំណុល​បរទេស​របស់​ថៃ​នៅ​មាន​កម្រិត​នៅឡើយ​។ នេះ​បើ​យោង​តាម​ធនាគារ​ថៃ បាន​ឲ្យ​ដឹង​កាលពី​ពេល​កន្លង​មក ។

ទេសាភិបាល លោក Veerathai Santiprabhob បាន​មាន​ប្រសាសន៍​ថា ៖ « សម្រាប់​ម៉ាក្រូសេដ្ឋកិច្ច​ថៃ ពួក​យើង​មិន​ចាំបាច់​ព្រួយបារម្ភ​ឡើយ ។ ប្រទេស​ជា​ច្រើន​បាន​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយសារ​ហិរញ្ញវត្ថុ​សកល និង​ទីផ្សារ​មូលធន​ជាង​ប្រទេស​ថៃ​ទៅ​ទៀត ខណៈ​ដែល​ពួក​គេ​បាន​ពឹងផ្អែក​លើ​កម្ចី​ពី​បរទេស » ។

បំណុល​បរទេស​របស់​ថៃ​មាន​ចំនួន​១២៩​ប៊ី​លាន​ដុល្លារ ឬ​ស្មើនឹង​៣២%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ត្រីមាស​ចុង​ក្រោយ​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ធនាគារកណ្តាល​ថៃ ។

ចំណែក​បំណុល​បរទេស​រយៈពេល​ខ្លី​ស្មើនឹង​៥១,៣​ប៊ី​លាន​ដុល្លារ និង​បំណុល​បរទេស​រយៈពេល​វែង​ស្មើនឹង​៧៨,១​ប៊ី​លាន​ដុល្លារ ។

លោក Veerathai Santiprabhob មាន​ប្រសាសន៍​បន្ត​ថា ៖ « បំណុល​ថៃ​មិន​ខ្ពស់​ឡើយ បើ​ធៀប​នឹង​ប្រទេស​ដទៃ​ទៀត ខណៈ​ដែល​សាច់ប្រាក់​នៅ​តែ​ស្ថិត​ក្នុង​ភាពរឹងមាំ ។ វា​គ្មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ ដែល​ថៃ​នឹង​អាច​ជួប​បញ្ហា​សាច់ប្រាក់​លើ​លំហូរ​មូលធន ។ ធនាគារ​ថៃ​នឹង​គ្រប់គ្រង​បញ្ហា​នេះ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ដើម្បី​ធានា​បាន​នូវ​សាច់ប្រាក់​គ្រប់គ្រាន់​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ព្រមទាំង​សម្រួល​ដល់​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ចជាតិ​ផង​ដែរ » ។

លោក​បន្ថែម​ថា ៖ « ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​កាលពី​ខែមេសា គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ខណៈ​ដែល​ទស្សនវិស័យ​នៃ​ការ​នាំ​ចេញ​នៅ​តែ​មានការ​ប្រកួតប្រជែង​នៅឡើយ ។ កត្តា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​រួម​មាន តម្លៃ​ប្រេង តម្រូវការ​មាស ការ​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​រថយន្ត និង​ការ​បញ្ជា​ទិញ​ផលិតផល មុន​ពេល​ការ​ផលិត​ត្រូវ​បាន​ផ្អាក​ក្នុង​រយៈពេល​ខ្លី » ។

ធនាគារកណ្តាល​បាន​ព្យាករ​ថា ការ​នាំ​ចេញ​នៅ​ឆ្នាំ​នេះ​នឹង​បន្ត​ក្នុង​អត្រា​២% ដោយសារ​ផ្អែក​លើ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​មាន​កំណើន​៣,១% ។

ក្រសួងពាណិជ្ជកម្ម​បាន​រាយការណ៍​ថា ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​៨% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​ខែមេសា ដែល​មាន​ទឹកប្រាក់​ចំនួន​១៥,៥​ប៊ី​លាន​ដុល្លារ ចំណែក​ការ​នាំ​ចូល​បាន​ធ្លាក់​ចុះ​១៤,៩% ស្មើនឹង​១៤,៨​ប៊ី​លាន​ដុល្លារ ។

« ដោយឡែក វិធានការ​ទម្លាក់​ប្រាក់​យន់ របស់​ធនាគារកណ្តាល​ចិន គឺ​មិន​បាន​ជះ​ឥទ្ធិពល​ដល់​រូបិយប័ណ្ណ​ក្នុង​តំបន់​ឡើយ ។ ចលនា​រូបិយប័ណ្ណ​នេះ​ត្រូវ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង ដោយសារ​ការ​កើនឡើង​នៃ​អត្រា​រំពឹង​ទុក​របស់​ធនាគារកណ្តាល » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នកស្រី Chantavarn Sucharitakul ជំនួយការ​ផ្នែក​ធនាគារ​ថៃ ដែល​ត្រួតពិនិត្យ​លើ​ប្រតិបត្តិការ​ទីផ្សារ​ហិរញ្ញវត្ថុ ។

អ្នកស្រី​បន្ត​ថា ៖ « វិធានការ​នេះ គឺ​មាន​ទំនាក់ទំនង​ស្រប​នឹង​និន្នាការ​រូបិយប័ណ្ណ​ក្នុង​តំបន់ និង​ចលនា​ប្រាក់​យន់​លើ​ការ​ពង្រឹង​ប្រាក់​ដុល្លារ ដែល​បាន​ជះ​ឥទ្ធិពល​លើ​ការ​រំពឹង​ទុក​របស់​វិនិយោគិន នៃ​ការ​កើនឡើង​អត្រា​មួយ​ជាក់លាក់​ដោយ​ធនាគារកណ្តាល » ។

អ្នកស្រី​បន្ថែម​ថា ៖ « ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​ប្រាក់​យន់​នា​ពេល​ថ្មី​ៗ​នេះ ដោយសារ​តែ​រូបិយប័ណ្ណ​មិន​បាន​កត់ត្រា​ពី​ការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ បើ​ធៀប​នឹង​រូបិយប័ណ្ណ​របស់​ប្រទេស​ផ្សេង​ទៀត ខណៈ​ដែល​អាជ្ញាធរ​ចិន​បាន​រក្សា​នូវ​ស្ថិរភាព​ទីផ្សារ​ដើម្បី​ទប់ស្កាត់​នូវ​ការ​រង​ឥទ្ធិពល » ៕