ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បន្ធូរបន្ថយ​ការ​ទប់ស្កាត់​ការ​នាំ​ចូល​អាហារ​ពី​ប្រទេស​កូរ៉េ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចិន​បាន​បន្ធូរបន្ថយ​ភាព​តឹង​រ៉ឹង​លើ​ការ​នាំ​ចូល​អាហារ​ពី​កូរ៉េ ដែល​មាន​គោលបំណង​ការពារ​ឧស្សាហកម្ម​នៅ​ក្នុងស្រុក​។ មាន​ន័យ​ថា ចាប់ពី​ខែ​ក្រោយ​ទៅ ក្រុមហ៊ុន​កូរ៉េ​នឹង​ស្វែងរក​ការ​លក់​ផលិតផល​

ប្រទេស​ចិន ៖ ចិន​បាន​បន្ធូរបន្ថយ​ភាព​តឹង​រ៉ឹង​លើ​ការ​នាំ​ចូល​អាហារ​ពី​កូរ៉េ ដែល​មាន​គោលបំណង​ការពារ​ឧស្សាហកម្ម​នៅ​ក្នុងស្រុក​។ មាន​ន័យ​ថា ចាប់ពី​ខែ​ក្រោយ​ទៅ ក្រុមហ៊ុន​កូរ៉េ​នឹង​ស្វែងរក​ការ​លក់​ផលិតផល​អាហារ​កែ​ច្នៃ​កាន់តែ​ស្រួល ដូច​ជា cookies និង samgyetang ឬ​ស៊ុប​ម៉ា​ន់​ជាមួយ​យិ​ន​ស៊ិ​ន ។

យោង​តាម​ក្រសួង​អាហារ និង​សុវត្ថិភាព​ឱសថ បាន​ឲ្យ​ដឹង​ថា មន្ត្រី​មក​ពី​ពីរ​ប្រទេស​ដែល​បាន​ជួប​សំណេះសំណាល​នៅ​ទីក្រុង​ប៉េ​កាំ​ង និង​រដ្ឋាភិបាល​ចិន​ផង​នោះ បាន​សម្រេច​បន្ធូរបន្ថយ​ស្តង់ដា​មីក្រូ​ជីវសាស្ត្រ​សម្រាប់​អាហារ​ដែល​មាន​រសជាតិ​ផ្អែម ។

យោង​តាម​មន្ត្រី​ក្រសួង​បាន​មាន​ប្រសាសន៍​ថា ៖ « អ្នក​ផលិត​នំ Cookie បាន​រអ៊ូរទាំ​ពី​ផលវិបាក​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដោយសារ​តែ​ស្តង់ដា​ដ៏​តឹង​រ៉ឹ​ង​របស់​ចិន ទោះបីជា​មានការ​ធ្វេសប្រហែស​លើ​សារធាតុ​មីក្រូ​ក្តី ។ ដូច្នេះ ពួក​យើង​បាន​ព្យាយាម​តាំងពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ចិន​កែតម្រូវ​នូវ​ស្តង់ដា​ឡើង​វិញ » ។

ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចេញ​ស៊ុប​មាន់​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ចិន នៅ​ក្នុង​ខែមិថុនា បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​បញ្ចប់​ការ​សន្ទនា លើ​អនាម័យ និង​ការ​ចម្លង ។

ចាប់តាំងពី​ការ​ចរចា​ទ្វេភាគី​កាលពី​ខែតុលា​ឆ្នាំ​មុន​មក ក្រុង​សេ​អ៊ូ​ល​បាន​លើកទឹកចិត្ត​អ្នក​នាំ​ចេញ​ឲ្យ​ចុះ​ឈ្មោះ​ជាមួយ​រដ្ឋាភិបាល​ចិន និង​ទាញ​យក​អត្ថប្រយោជន៍​តម្រូវការ ដោយ​ការ​សម្តែង​ល្ខោន​អូ​ប៉េ​រ៉ា​របស់​កូរ៉េ​ខាងត្បូង​ដ៏​ល្បីល្បាញ​នៅ​ទីនោះ ៕