ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​គ្រឿង​ស្រវឹង​នៅ​តែ​នាំមុខ​ទី​2 ​

7 ឆ្នាំ មុន

ខេត្ដ​ព្រះ​សីហ​នុ ៖ ថ្វីបើ​មាន​ដាក់​កម្លាំង​ត្រួតពិនិត្យ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ក្នុង​ខេត្ត​យា​៉​ង​ណា ក៏​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ភូមិសាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ហាក់​ពុំ​មានការ​ថមថយ​នៅឡើយ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក អុ​ី សុខា ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត ។

ខេត្ដ​ព្រះ​សីហ​នុ ៖ ថ្វីបើ​មាន​ដាក់​កម្លាំង​ត្រួតពិនិត្យ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ក្នុង​ខេត្ត​យ៉ាង​ណា ក៏​ចំនួន​គ្រោះថ្នាក់​ចរា​ចរណ៍ នៅ​ភូមិសាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ហាក់​ពុំ​មានការ​ថមថយ​នៅឡើយ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក អុ​ី សុខា ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត ។

លោក​វរសេនីយ៍ឯក អុ​ី សុខា បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ហានិភ័យ​នៃ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​៣០​និង​៣១ ឧសភា ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​ក្នុង​ខេត្ត​ចំនួន​៥០​រូប ។

លោក​បាន​លើក​ឡើង​ថា ដោយឡែក​ចំពោះ​ករណី​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ក្នុង​រយះ​ពេល​ដើមឆ្នាំ​២០១៦​នេះ អង្គភាព​នគរបាល​ចរាចរណ៍​ខេត្ត​បាន​រក​ឃើញ​ជនល្មើស​ជា​អ្នកបើកបរ​មាន​ជាតិ​អាល់កុល​លើស​ពី​ច្បាប់​កំណត់​មាន​ចំនួន​១៤៥​នាក់ (​អ្នកបើកបរ​រថយន្ត​ចំនួន​៩៣​នាក់ ម៉ូតូ​៥២​នាក់​) ក្នុង​នោះ​បាន​ធ្វើការ​ផាកពិន័យ​មួយ​ចំនួន  និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​៥​ករណី ។

ដោយឡែក​ចំពោះ​គោលបំណង​ចម្បង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​៖
១-​ផ្តល់​ចំណេះដឹង​បន្ថែម​ទៅ​លើ​ការ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ចំពោះ​អ្នកបើកបរ
២-​បង្កើន​ជំនាញ​វិជ្ជាជីវៈ​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​វាស់​ស្ទង់​ជាតិ​អាល់កុល​ក្នុង​ខ្យល់​ដង្ហើម សម្រាប់​រឹត​បន្តឹង​លើ​បទល្មើស បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង
៣-​ភ្នាក់ងារនគរបាល​ចរាចរណ៍ មាន​សមត្ថភាព​ក្នុង​ការ​បង្កើន​ផែនការ​រឹត​បន្តឹង​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​សូចនាករ​វាស់វែង​ជាក់លាក់
៤-​ភ្នាក់ងារនគរបាល​ចរាចរណ៍ មាន​សមត្ថភាព​ពន្យល់​ពី​ឥទ្ធិពល និង​ផលវិបាក​នៃ​ការ​ប្រើ​គ្រឿង​ស្រវឹង​ដល់​អ្នក​ធ្វើ​ដំណើរ និង​ជនល្មើស​នៅ​តាម​គោលដៅ​រឹត​បន្តឹង​ច្បាប់ និង​ណែនាំ​អ្នក​ប្រើប្រាស់​ផ្លូវ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ឥរិយាបថ ជា​ពិសេស​បណ្តុះ​វប្បធម៌​មិន​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ចាប់ពី​ពេល​នេះ​តទៅ ។

មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​វគ្គ​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ ទី ឡុ​ង បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ អគ្គស្នងការ​នគរបាល​ជាតិ ជា​និច្ចកាល​បាន​ខិតខំ​ពង្រឹង ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ជា​ពិសេស ក្នុង​ការ​កាត់​បន្ថយ​ចំនួន​គ្រោះថ្នាក់​ចារ​ចរណ៍​ដល់​អាយុជីវិត និង​រង​របួស​ដែល​បាន​ក្លាយជា​បន្ទុក​ដ៏​ធំធេង​ចំពោះ​គ្រួសារ និង​សង្គម​ជាតិ ។

សូម​បញ្ជាក់​ផង​ដែរ យោង​តាម​របាយការណ៍​បឋម​នៃ​ប្រព័ន្ធ​ព័ត៌មាន ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក មាន​អ្នក​ស្លាប់​ចំនួន​២.២៣១​នាក់ និង​រង​របួសធ្ងន់​ចំនួន​៥៤៥០​នាក់ ។ គ្រោះថ្នាក់​បណ្តាល​មក​ពី​ការ​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង នៅ​តែ​ជា​មូលហេតុ​នាំមុខ​ទី​២​ក្នុង​អត្រា​អ្នក​ស្លាប់​ប្រមាណ​១៧% ពោល​គឺ​មាន​មនុស្ស​ស្លាប់​ចំនួន​៣៨៧​នាក់ ។ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​អត្រា​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​បាន​កើតឡើង​គួរ​ឱ្យ​គាត់​សម្គាល់​គឺ​រហូត​ដល់​៤២% ស្ថិត​ក្នុង​លំដាប់​ទី​២​បន្ទាប់​ពី​បើ​លឿន ៕