ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បក្ស ដូច​រឿង​បុគ្គល?

7 ឆ្នាំ មុន

នៅ​លើ​ពិភពលោក​យើង​នេះ កាលណា​បក្ស​កាន់​អំណាច​…​ឬ​បក្ស​ដែល​ដឹកនាំ​ប្រទេស​យក​ច្បាប់​ជា​គោល​…​បក្ស​ប្រឆាំង​ទាំងឡាយ​ត្រូវ​តែ​ក្រាប​ចំពោះ​មុខ​ច្បាប់​…​បើ​មិន​ក្រាប​ទេ ក៏​ត្រូវ​តែ​បង្ខំចិត្ត​ក្រាប​ដែរ​…​។​ល​។

នៅ​លើ​ពិភពលោក​យើង​នេះ កាលណា​បក្ស​កាន់​អំណាច​…​ឬ​បក្ស​ដែល​ដឹកនាំ​ប្រទេស​យក​ច្បាប់​ជា​គោល​…​បក្ស​ប្រឆាំង​ទាំងឡាយ​ត្រូវ​តែ​ក្រាប​ចំពោះ​មុខ​ច្បាប់​…​បើ​មិន​ក្រាប​ទេ ក៏​ត្រូវ​តែ​បង្ខំចិត្ត​ក្រាប​ដែរ​…​។​ល​។ បើ​មិន​ចង់​ក្រាប​ទេ​…​មានតែ​ផ្លូវ​មួយ​ប៉ុណ្ណោះ គឺ​គ្រប់​សកម្មភាព​ត្រូវ​តែ​គោរព​ច្បាប់​…​ច្បាប់​ជា​អន្ទាក់​ឱ្យ​អ្នក​ទាំងឡាយ​ដើរ​ឱ្យ​ត្រង់​ផ្លូវ​…​បើ​ដើរ​ខុស​ច្បាស់​ជា​ជាប់​ហើយ !

បណ្តា​ប្រទេស​ទាំងឡាយ​នៅ​អា​សី​ុ​អាគ្នេយ៍​យើង​នេះ ដែល​បាន​កត់សម្គាល់​មាន​មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន ម៉ា​ឡេ​សី​ុ វៀតណាម ឡាវ ថៃ ជាដើម ។​ល​។ សុទ្ធតែ​មាន​បក្ស​ប្រឆាំង​…​បក្ស​ប្រឆាំង​ណា​ដែល​ដើរ​ខុសច្បាប់​…​សុទ្ធតែ​ក្រាប​ចំពោះ​មុខ​ច្បាប់​ទាំងអស់​…​គ្មាន​បក្ស​ប្រឆាំង​ណាមួយ​ថ្លើមពាសមេឃ​…​ឬ​ថ្លើមធំ បាន​សុខ​ដោយ​អំពើ​ប្រព្រឹត្ត​ខុសច្បាប់​ឡើយ​…​ខុសច្បាប់​គឺ​ជាប់អន្ទាក់ ដូច​នៅ​មី​យ៉ា​ន់​ម៉ា នៅ​ម៉ា​ឡេ​សី​ុ ជា​ពិសេស​នៅ​ប្រទេស​ថៃ ជាដើម ។

គ្មាន​បក្ស​ប្រឆាំង​ប្រទេស​ណា​ខ្លាំង​ដូច​នៅ​ប្រទេស​ថៃ​ទេ​…​ប៉ុន្តែចុង​ក្រោយ​ក្រាប​រាប​ធេង​ចំពោះ​មុខ​ច្បាប់​…បក្ស​កាន់​អំណាច​នៅ​ប្រទេសណា​ក៏​ដោយ​…​ចង់​រក្សា​អំណាច​…
រក្សា​សង្គម​ជាតិ​ដែល​ខ្លួន​ដឹកនាំ​…​មិនខ្លាច​យក​ច្បាប់​មក​ដាក់​ពីមុខ​ទេ​…​ទោះ​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​ក៏​មិន​ព្រមចុះចាញ់​ចំពោះ​អ្នក​មិន​គោរព​ច្បាប់​ដែរ​…​។

បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង ក្នុង​សង្គម​ណា​ក៏​ដោយ​…​ជាស​ត្រូវ​«​ស្លាប់​រស់​»​នឹង​គ្នា​យ៉ាង​ពិតប្រាកដ​…​។ បក្ស​ណា​ដែល​និយាយ​ថា មិន​យក​គ្នា​ជាស​ត្រូវ​ទេ​…​វា​ជា​នយោបាយ​បោក​…​ជា​នយោបាយ​ភូត​កុហក​…​សូមកុំ​ជឿ ! បើ​មិនមែន​ជាស​ត្រូវ​«​ស្លាប់​រស់​»​ទេ​…​ក៏​ជាស​ត្រូវ​«​ស្ទើរ​ស្លាប់ ស្ទើរ​រស់​»​ដែរ​…​។

ក្រឡេក​មើល​សង្គម​ជាតិ​យើង​វិញ​ច្បាស់​ជាង ! បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​…​កំពុង​លេង​គ្នា​ហើយ ! គឺ​«​លេង​គ្នា​»​ដោយ​ច្បាប់ ! ប្រសិនបើ​លេង​គ្នា​ដោយ​កម្លាំង​…​បក្ស​ប្រឆាំង​ប្រៀប​ដូច​ជា​«​ស្រមោច ឬ​សង្អារ​» ប៉ុណ្ណោះ​…​កាលណា​«​លេង​គ្នា​ដោយ​ច្បាប់​»…​បក្ស​ប្រឆាំង​ត្រូវ​តែ​ក្រាប​…

ភាសា​នយោបាយ​គេ​និយាយ​ថា​…​មិនមែន​លេង​«​បក្ស​ប្រឆាំង​»​ទេ​…​គឺ​លេង​«​បុគ្គល​»​នៅ​ក្នុង​បក្ស​ប្រឆាំង​…​អត់​មាន​គុក​នយោបាយ​ទេ​…​មាន​តែ​អ្នកនយោបាយ​ជាប់គុក​ព្រហ្មទណ្ឌ​…ត្រឡប់​ទៅ​…​ត្រឡប់​ម៉ោ​វា​ដដែល​ជា​ដដែល !

ដើម្បី​កុំឱ្យ​ដដែល​ៗ​ពេក​…​មាន​តែ​នាំ​គ្នា​គោរព​ច្បាប់​ប្រទេស​…​ទើប​មាន​ភាព​សុខសាន្ត​…​សុខ​តាំងពី​អ្នក​ទប់​ជើង​គ្រែ​ឡើង​ទៅ​…អ្នក​«​ទប់​ជើង​គ្រែ​»​ជាប់គុក​អស់
ហើយ​…​រឿង​អី​អ្នក​នៅ​លើ​គ្រែ​…អង្រួន​គ្រែ​ឱ្យ​គេ​ជួយ​ទប់ បែរជា​បាន​សុខ​នោះ ?​!

សង្ស័យ​ណាស់​…​តើ​នៅ​មាន​អ្នកប្រមូលគ្នា​ជួយ​ទប់​ជើង​គ្រែ​ប៉ុន្មាន​នាក់ទៀត ដែល​ជាប់​…​?
                 អា​ឡេវ