ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីជប់លៀង​ជួបជុំ​គ្រួសារ​ឌី​ជី​ប្រចាំឆ្នាំ​២០១៦

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​២៧ ឧសភា ២០១៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ឌី​ជី​ដែល​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ ដែល​និង​កំពុង​ទទួល​បានការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើប្រាស់​សេវាកម្ម​អ៊ីនធឺណិត​នៅ​ទីក្រុង​ភ្នំពេញ​នា​ប៉ុន្មាន​ឆ្មាំ​នេះ

កាលពី​ថ្ងៃ​ទី​២៧ ឧសភា ២០១៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ឌី​ជី​ដែល​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ ដែល​និង​កំពុង​ទទួល​បានការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើប្រាស់​សេវាកម្ម​អ៊ីនធឺណិត​នៅ​ទីក្រុង​ភ្នំពេញ​នា​ប៉ុន្មាន​ឆ្មាំ​នេះ បាន​ប្រារព្ធ​ពិធីជប់លៀង​ជូន​ដល់​បុគ្គលិក​របស់​ខ្លួន​សម្រាប់​ប្រចាំឆ្នាំ​២០១៦ ដែល​មាន​ប្រមាណ​ជាង​៣០០​នាក់ នៅ​ភោ​ជនី​យ៍​ដ្ឋា​ន​ស៊ូ​ស៊ូ ស៊ុ​គី​ស៊ុប ។

ការ​រៀបចំ​ឲ្យ​មាន​ពិធីជប់លៀង​ជួបជុំ​គ្រួសារ​របស់​ឌី​ជី​នេះ មិនមែន​គ្រាន់តែ​ជា​ការ​ជួបជុំ ពិភាក្សា ញ៉ាំអាហារ និង​ការ​រឹត​បន្តឹង​មិត្តភាព​ក្នុង​ការងារ​ជាមួយ​គ្នា​ឡើយ ពោល​គឺជា​សញ្ញាណ​បង្ហាញ​ពី​ភាព​រីក​ចម្រើន​ក្នុង​វិស័យ​អ៊ីនធឺណិត និង​ការ​ដើរ​ឆ្ពោះទៅ​មុខ​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ទីផ្សារ​ប្រកួតប្រជែង​ដ៏​ខ្លាំង​នា​សម័យ​បច្ចុប្បន្ន​។ នៅ​ក្នុង​កម្មវិធី​នៃ​ការ​ជប់លៀង​នេះ​ផង​ដែរ ក៏​មានការ​ចែក​ជា​រង្វាន់​លើកទឹកចិត្ត​សម្រាប់​បុគ្គលិក​ឆ្មើ​ម រួម​ជាមួយ​ការ​ចាប់ឆ្នោត​ផ្សងសំណាង​ជា​ច្រើន​រង្វាន់​ថែម​ទៀត​។

គួរ​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន​ឌី​ជី​អ៊ីនធឺណិត គឺជា​ក្រុមហ៊ុន​ដែល​យកចិត្តទុកដាក់​ខ្លាំង​ទៅ​លើ​បច្ចេកទេស គុណភាព និង​សេវាកម្ម​ល្អ​បំផុត​។ ជាក់ស្ដែង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ឌី​ជី បាន​ផ្ដល់​ជូន​នូវ​បច្ចេកទេស​ប្រើប្រាស់​ប្រភេទ​ខ្សែកាប​អុ​ប​ទិ​ក (Fiber optic To The Home) ក្នុង​ការ​តំឡើង ដែល​ជា​បច្ចេកវិទ្យា​ទំនើប​ថ្មី និង​មានគុណ​ភាព​ដ៏​ល្អ​សម្រាប់​កា​រត​ភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​តាម​បណ្ដា​គេហដ្ឋាន និង​តាម​សហគ្រាស​ធំ​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ម្យ៉ាងវិញទៀត​ក្រុមហ៊ុន​នេះ មិន​ត្រឹមតែ​ផ្តល់​ឲ្យ​នូវ​តម្លៃ​ដ៏​សមរម្យ​ជាមួយ​ល្បឿន​អ៊ីនធឺណិត​លឿន​ក្នុង​ការ​ដោ​ន​ឡូត (Download) និង​ការ​អាប់​ឡូត​ឯកសារ​ជា​ច្រើន (Upload) សម្រាប់​អតិថិជន​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​បន្ថែម​នូវ​សេវាកម្ម​កម្សាន្ត​ឥត​គិតថ្លៃ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​សម្រាប់​អតិថិជន​របស់​ខ្លួន​ដូច​ជា គេហទំព័រ «​កម្សាន្ត​ធី​វី​» ដែល​អតិថិជន​អាច​ទស្សនា​ភាពយន្ត​រាប់​ពាន់​រឿង​មាន​បក​ប្រែជា​ភាសា​ខ្មែរ រីករាយ​ជាមួយ​ហ្គេ​ម និង​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ ពិសេស​មាន​បណ្ដុំ​ចែកចាយ​ឯកសារ កម្មវិធី​ប្លែក​ៗ និង​កំសាន្ត​ៗ​ជា​ច្រើន​ទៀត​តាម​រយៈ Torrent​។ អតិថិជន​ឌី​ជី ក៏​ទទួល​បាន​ល្បឿន​ចែក​ដាច់​ដោយឡែក​ពី​អ៊ីនធឺណិត លើ​គេហទំព័រ Youtube ល្បឿន​រហូត​ដល់​ទៅ 50Mbps ដូចនេះ​អតិថិជន នឹង​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​ជាមួយ​ការ​ទស្សនា​វី​ដេ​អូ​នៅ​លើ Youtube ក្នុង​កំរិត HD មិន​ទាក់ ពិសេស​មហា​ល្បឿន Super Speed 50Mbps ងាយស្រួល​ក្នុង​ការ​ទាញ​យក​ឯកសារ​ធំ​ៗ​តាម​តម្រូវការ ដែល​ក្រុមហ៊ុន​ដទៃ​មិន​អាច​ផ្តល់​ជូន​បាន​។

ស្របគ្នា​ទៅ​នឹង​ប្រវត្តិ​ដ៏​ល្អ​របស់​ក្រុមហ៊ុន សេវាកម្ម​ដែល​បាន​ផ្ដល់​ឲ្យ និង​សកម្មភាព​ជា​រឿយ​ៗ បាន​ធ្វើ​ឲ្យ​ឌី​ជី ក្លាយ​ជាទី​ចាប់អារម្មណ៍ និង​ទទួល​បាន​នូវ​ការ​គាំទ្រ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ពី​សំណាក់​ប្រជាជន​ខ្មែរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ទទួល​បានការ​ពេញចិត្ត ភាព​តាំងចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការងារ​ជា​បន្ត ដើម្បី​ឲ្យ​គ្រួសារ​ឌី​ជី​ឆ្ពោះទៅ​មុខជា​ដរាប​ពី​បុគ្គលិក​របស់​ខ្លួន​ផង​ដែរ​។ ព័ត៌មាន​បន្ថែម​ពី​ឌី​ជី​សូម​ចូល​ទៅ​កាន់​៖ www.digi.com.kh ។