ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃក្រោយ​ឲ្យ​រាង ! កុំ​ចេះ​តែ​ហ៊ាន​លក់​ឲ្យ​សោះ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ភោជនីយដ្ឋាន​ចិន យីហោ អ៊ិ​ល អ៊ិ​ល អ៊ី​ន អាយ ស៊ី​ហ្វូ​ត ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប

ខេត្តសៀមរាប ៖ ភោជនីយដ្ឋាន​ចិន យីហោ អ៊ិ​ល អ៊ិ​ល អ៊ី​ន អាយ ស៊ី​ហ្វូ​ត ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​បង្ក្រាប​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៦ ព្រមទាំង​ឆែកឆេរ​រក​ឃើញ​សត្វព្រៃ​មួយ​ចំនួន​ផង​ដែរ ។

តាម​ប្រភព​ពី​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បាន​ប្រាប់​«​កោះសន្តិភាព​»​ឱ្យ​ដឹង​ថា ដោយ​មានការ​តាមដាន​ពី​មន្ត្រី​ជំនាញ​យ៉ាង​ល្អិតល្អន់ ទើប​កម្លាំង​របស់​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី សហការ​ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ប្រាសាទបាគង ដឹកនាំ​កម្លាំង​ដោយ​លោក ហេង សំណាង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប ចុះ​ទៅ​ដល់ទី​តាំង​ភោជនីយដ្ឋាន​របស់​ជនជាតិ​ចិន​នោះ​តែ​ម្តង ។ បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ភោជនីយដ្ឋាន​របស់​ចិន ដែល​មាន​យីហោ អ៊ិ​ល អ៊ិ​ល អ៊ី​ន អាយ ស៊ី​ហ្វូ​ត កម្លាំង​ជំនាញ​បាន​រក​ឃើញ​នូវ​ភស្តុ​តាង​ដូច​ជា អណ្តើក​ចំនួន​៧​ក្បាល ស្មើ​៨​គីឡូក្រាម និង​ពស់ព្រៃ ចំនួន​២​ក្បាល ស្មើ​៤​គីឡូក្រាម រួច​នាំ​យក​មក​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់រដ្ឋបាល​ព្រៃឈើ ។

ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​ឆែកឆេរ និង​ដកហូត​បាន​វត្ថុ​តាង​រួច​មក សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​តំណាង​ម្ចាស់​ហាង​ចិន យីហោ អ៊ិ​ល អ៊ិ​ល អ៊ី​ន អាយ ស៊ី​ហ្វូ​ត មានឈ្មោះ ហួ​ន ហត់ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ មុខរបរ​អ្នកគ្រប់គ្រង​ទូទៅ ស្នាក់​នៅ​ភូមិ​-​សង្កាត់​ខាងលើ ដើម្បី​ទៅ​ធ្វើការ​សាកសួរ​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​ខាងលើ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បាន​ដឹក​យក​សត្វ​ទាំង​២​មុខ​នោះ​ទៅ​ប្រគល់​ឱ្យ​ខាង​អង្ក​កា​អា​ល្លឺ​ម៉​ង់​សង្គ្រោះ​សត្វ (ACCB) នៅ​ក្បាលស្ពាន ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៦ ដើម្បី​ធ្វើការ​ព្រ​លែង​នៅ​ទីនោះ ៕