ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាធំ​ៗ​កា​.​ប់​អស់ហើយ នៅ​អាតូច​ៗ​កំពុង​កា​.​ប់​បង្ហើយ​ដាក់​ឡធ្យូង​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ គេ​បាន​សង្កេត​ឃើញ​កើត​មាន​ឡ​ដុត​ធ្យូង​ជា​ច្រើន​កន្លែង​ដុះ​រីក​រាលដាល​ពាសពេញស្រុក​តែ​ម្តង ដែល​កំពុង​តែ​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចូល​ដាក់​ក្នុង​ឡ​ដុត​ធ្វើ​ធ្យូង រួច​យក​ទៅ

ខេត្តឧត្តរមានជ័យ ៖ នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ គេ​បាន​សង្កេត​ឃើញ​កើត​មាន​ឡ​ដុត​ធ្យូង​ជា​ច្រើន​កន្លែង​ដុះ​រីក​រាលដាល​ពាសពេញស្រុក​តែ​ម្តង ដែល​កំពុង​តែ​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចូល​ដាក់​ក្នុង​ឡ​ដុត​ធ្វើ​ធ្យូង រួច​យក​ទៅ​លក់​ឱ្យ​ក្រុម​ឈ្មួញ​។ ហេតុ​ការណ៍​នេះ បាន​កើតឡើង​នៅ​ភូមិ​អូរ​សោម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១​នេះ​។

បើ​តាម​ប្រជាពលរដ្ឋ​ក្នុងស្រុក បាន​និយាយ​រៀបរាប់​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​យប់​ថ្ងៃ គេ​បាន​សង្កេត​ឃើញ​គោ​យន្ត​កន្ត្រៃ​មាន​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ថ្មី​ៗ ទើបតែ​កាត់​ដែល​មានមុខ​ចាប់ពី​១​តឹក​ទៅ​២​តឹក កាត់​ជា​កង់​ៗ​ចូល​ទៅ​កន្លែង​ឡធ្យូង​សម្រាប់​ដុត​ធ្វើ​ធ្យូង​ជា​ច្រើន​កន្លែង ដោយ​មិន​មាន​តែ​ក្នុងភូមិ​អូរ​សោម​នោះ​ទេ បើ​និយាយ​រួម​គឺ​ពាសពេញ​ក្នុងស្រុក​តែ​ម្តង​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ដែល​ឃើញ​មាន​មន្ត្រី​ជំនាញ ឬ​ស្ថា​ប​ន័​ពាក់ព័ន្ធ​មួយ​ណា​ធ្វើការ​បង្ក្រាប​នោះ​ទេ ហើយ​ខណៈ​ពេល​នេះ គេ​បាន​សនិដ្ឋាន​ថា អាច​មានការ​ត្រូវរ៉ូវ​គ្នា​ក៏​អាច​ថា​បាន​ដែរ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា សព្វ​ថ្ងៃនេះ គេ​បានឃើញ​ក្រុម​ឈ្មួញ​ដើរ​រក​ទិញ​ធ្យូង​ជា​ច្រើន​នាក់ ដោយ​ឱ្យ​តម្លៃ​១​ការុង​១​ម៉ឺន​រៀល រួច​ដឹក​ជញ្ជូន​ចូល​ទៅ​លក់​ក្នុង​ប្រទេស​ថៃ ខ្លះ​ទៀត​ដឹក​ជញ្ជូន​ទៅ​លក់​ឯ​ប្រទេស​វៀតណាម​ផង​ដែរ​។

ទាក់ទិន​ហេតុការណ៍​ខាងលើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ កោះសន្តិភាព​បាន​ទូរស័ព្ទ​ជួប​លោក ជៀល សុផល នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ ស្រុក​ត្រពាំង​ប្រាសាទ ហើយ​លោក​ក៏​បាន​និយាយ​បំភ្លឺ​យ៉ាង​ខ្លី​ថា ឈើ​ទាំងនេះ គេ​បាន​ដឹក​ចេញពី​ក្នុង​ដែនជម្រកសត្វព្រៃ ហើយ​លោក​កំពុង​ជាប់​ប្រជុំ​។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ គេ​បាន​សង្កេត​ឃើញ​ក្នុង​ការ​កា​.​ប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច ហើយ​ត្រូវ​បាន​គេ​កា​.​ប់​រួច​យក​មក​ដុត​ធ្វើ​ធ្យូង និង​ខ្លះ​ទៀត​កា​.​ប់យក​មក​ពុះ​ជ្រៀក​ដឹក​ចូល​រោង​សិប្បកម្ម​កែ​ច្នៃ​ជា​គ្រឿង​សង្ហា​រឹម បន្ទាប់​ក៏​ដឹក​ជញ្ជូន​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀង​រាល់​យប់​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ