ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន​ដូ D’Seaview ទទួល​បាន​ភាព​ទាក់ទាញ និង​ការ​កោតសរសើរ​ពី​អតិថិជន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​សាងសង់​អគារ D’Seaview ជាង​ប៉ុន្មាន​ខែ​មកនេះ បាន​ដំណើរការ​ទៅ​យ៉ាង​លឿន​ទៅ​តាម​គម្រោង ព្រោះ​សន្ទុះ​នៃ​ចំណាប់អារម្មណ៍​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង ។

រាជធានី​ភ្នំពេញ ៖ ការ​សាងសង់​អគារ D’Seaview ជាង​ប៉ុន្មាន​ខែ​មកនេះ បាន​ដំណើរការ​ទៅ​យ៉ាង​លឿន​ទៅ​តាម​គម្រោង ព្រោះ​សន្ទុះ​នៃ​ចំណាប់អារម្មណ៍​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង ។ តាម​របាយការណ៍​សារព័ត៌​មានបាន​បង្ហាញ​នូវ​អត្ថប្រយោជន៍​នៃ​ការ​រស់នៅ​ដែល​មាន​ភាព​ទាក់ទាញ ការ​ប្រកួតប្រជែង​តម្លៃ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​គម្រោង​អភិវឌ្ឍន៍​D’Seaview នេះ​សាងសង់​ដោយ​ក្រុម​សិង្ហ​បុរី​ដែល​មាន​ប្រវត្តិ និង​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​វិស័យ​សាងសង់ ហើយ​គម្រោង​នេះ​នឹង​ក្លាយជា​ការ​វិនិយោគ​ដ៏​ទាក់ទាញ ។

អ្នកស្រី បួ ច​ន្ធូ ទើបតែ​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក បន្ទាប់​ពី​រស់នៅ​ទីនោះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ បាន​សម្រេចចិត្ត​ទិញ​ខុន​ដូ D’Seaview បន្ទាប់​ពី​អ្នកស្រី​ទទួល​បានការ​ណែនាំ​ពី​មិត្ត​ភ​កិ្ត និង​សហគមន៍​ជំនួញ ។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា​៖ «​វា​គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​មានឱកាស​មានផ្ទះ​ផ្ទាល់ខ្លួន បែរមុខ​ទៅ​មាត់សមុទ្រ និង​អាច​រីករាយ​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​សមុទ្រ​។ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ចូល​ចិត្តការ​រចនា​ខុន​ដូ​នេះ ទីធ្លា និង​សេវាកម្ម​ផ្សេង​ៗ​ដែល​មាននៅ​ក្នុង D’Seaview តែ​ម្តង​»​។

D’Seaview ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃដី​៩.៨១៨​ម៉ែត្រការ៉េ មាន​ខុន​ដូ​សរុប​ចំនួន ៧៣៧ និង​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​៧០​កន្លែង​ដែល​ស័ក្តិសម​សម្រាប់​ជំនួញ​រួម​មាន សណ្ឋា​គារ ហាង មណ្ឌល​សុខភាព ហាង​កែ​សម្ផស្ស ក្លិប​ហាត់ប្រាណ ការិយាល័យ​ពាណិជ្ជកម្ម និង​ជំនួញ​ជា​ច្រើន​ទៀត ។

អ្នកស្រី​ច​ន្ធូ​បាន​បន្ថែម​ថា​៖ « បរិក្ខារ​និង​សេវាកម្ម​ដែល​នឹង​មាននៅ D’Seaview មាន ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​មណ្ឌល​សុខភាព​។ វា​មាន​ភាព​ទាក់ទាញ​ណាស់ គ្រប់​យ៉ាង​​ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់ និង​គ្រួសារ​ត្រូវការ និង​ចង់បាន គឺ​ត្រូវ​បាន​រួម​បញ្ចូល​នៅ​កន្លែង​តែ​មួយ​ប្រកបដោយ​ផាសុកភាព​និង​ទំនុកចិត្ត​។ គ្រួសារ​របស់ខ្ញុំ​ចូល​ចិត្តគំនិត​និង​ការ​រៀបចំ​បែប​នេះ​ណាស់ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​សម្រេចចិត្ត​ទិញ​ខុន​ដូ នៅ​ទីនោះ​»​។

លោក ថៃ ដា​រឹទ្ធ ជា​អ្នកជំនួញ​ម្នាក់​បាន​និយាយ​ថា​៖ «​ខ្ញុំ​ទិញ​ខុន​ដូ​មួយ​នៅ D’Seaview ពីព្រោះ វា​គឺជា​គម្រោង​ខុន​ដូ​ដែល​ធំ​និង​ទំនើប​តែ​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ អ្វី​ដែល​ទាក់ទាញ​ខ្ញុំ​ទៀត​នោះ គឺ​វា​នៅ​ជិត​សណ្ឋាគារ​សុខា និង​ឆ្នេរសមុទ្រ​ជា​កន្លែង​ដែល​មាន​អ្វី​ៗ​គ្រប់យ៉ាង​។ វា​ជា​ការ​ល្អ​ដែល​ទិញ​ខុន​ដូ​ស្នាក់​នៅ​ផ្ទាល់ខ្លួន ឬ សម្រាប់​វិនិយោគ​នៅ​ពេល​ក្រោយ​» ៕