ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Modern Computer Technology បង្ហាញ​ផលិតផល​ថ្មី​ម៉ាក Gigabyte

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​Modern Computer Technology បាន​រៀបចំ​ការ​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​ស៊េរី​ថ្មី​ម៉ាក Gigabyte ជូន​ដល់​អតិថិជន​ដៃគូ​ពាណិជ្ជកម្ម​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ កាលពី​ល្ងាច​ថ្ងៃ​ទី​២១

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​Modern Computer Technology បាន​រៀបចំ​ការ​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​ស៊េរី​ថ្មី​ម៉ាក Gigabyte ជូន​ដល់​អតិថិជន​ដៃគូ​ពាណិជ្ជកម្ម​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ឧសភា ដោយ​មាន​ភ្ញៀវ​កិត្តិយស​ចូលរួម​ច្រើន​កុះករ ។

ការ​រៀបចំ​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​អំពើ​បច្ចេកវិទ្យា​ថ្មី​គឺ Brix និង 100 Serial Refresh ដែល​ផលិតផល​ទាំង​ពីរ​មុខ​នេះ មានមុខ​ងារ​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​ដល់​ការ​ប្រើប្រាស់​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​និង​ឆាប់រហ័ស ដែល​សម​ស្រប​ទៅ​នឹង​ស្ថានភាព​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​មាន​អត្ថប្រយោជន៍​ខ្ពស់​ដែល​ជា​តម្រូវការ​ក្នុង​ការ​ប្រើប្រាស់​នៅ​តាម​បណ្តា​ក្រុមហ៊ុន មន្ទីរពេទ្យ ធនាគារ Shopping Mall និង​ស្ថាប័ន​ផ្សេង​ៗ​ទៀត​។

Brix ជា​បណ្តុំ​CPU​តូច​មួយ​អាច​ប្រើប្រាស់​ងាយស្រួល​ក្នុង​ការ​ដាក់​តាម​ខ្លួន ព្រោះ​វា​អាច​បំពាក់​ជាប់​ជាមួយនឹង​Monitor​បាន ដោយសារ​តែ​Brix អាច​ជំនួស CPU ដ៏​ធំ​មួយ ដែល​មានគុណ​ប្រយោជន៍ និង​អត្ថប្រយោជន៍​លើស​ពី CPU ធម្មតា ហើយ​វា​មាន​តួនាទី​ជា​ច្រើន​សមជា​បច្ចេកវិទ្យា​ទំនើប ។ ជាង​នេះ​ទៅ​ទៀត ១០០ Serial Refresh ជា Main Board ស៊េរី​ថ្មី ដែល​ផ្តោត​សំខាន់​ទៅ​លើ Gaming និង Design ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ការ​តាំង​បង្ហាញ​ផលិតផល​ម៉ាក​Gigabyte​របស់​ក្រុមហ៊ុន Modern Computer Technology ក៏​មាន​ផ្តល់​ឱកាស​ដល់​អតិថិជន​ឈ្នះ​រង្វាន់​ផ្សេង​ៗ​ពី​ក្រុមហ៊ុន​ផង​ដែរ​តាម​រយៈ​ការ​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​ផលិត​ថ្មី​នេះ​៕