ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួ​យស​ប្តា​ហ៍​មាន​មនុស្ស​ស្លា.ប់​ច្រើន​បំផុត​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​រហូត​ដល់​700​នាក់

7 ឆ្នាំ មុន

ផ្អែក​លើ​ការ​រៀបរាប់​របស់​ពួក​អ្នក​នៅ​រស់រាន​មានជីវិត ទីភ្នាក់ងារ អ​.​ស​.​ប ខាង​ជនភៀសខ្លួន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ ឧសភា ថា ជនអន្តោប្រវេសន៍​រហូត​ដល់​៧០០​នាក់ អាច​ត្រូវ​ស្លា.ប់​រយៈពេល​មួ​យស​ប្តា​ហ៍​កន្លង​មកនេះ

ផ្អែក​លើ​ការ​រៀបរាប់​របស់​ពួក​អ្នក​នៅ​រស់រាន​មានជីវិត ទីភ្នាក់ងារ អ​.​ស​.​ប ខាង​ជនភៀសខ្លួន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ ឧសភា ថា ជនអន្តោប្រវេសន៍​រហូត​ដល់​៧០០​នាក់ អាច​ត្រូវ​ស្លាប់​រយៈពេល​មួ​យស​ប្តា​ហ៍​កន្លង​មកនេះ ដោយសារ​ការ​លិច​នាវា​ដែល​ពួក​គេ​ជិះ​ក្នុង​ដែនទឹក​លី​ប៊ី ។

លោក FEDERICO FOSSI អ្នកនាំពាក្យ​របស់​ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​ជនភៀសខ្លួន HCR ថ្លែង​ទៅ​កាន់ AFP ថា សភាពការណ៍​ពិតជា​ច្របូកច្របល់ យើង​ក៏​ពុំ​ប្រាកដ​លើ​តួលេខ​នេះ​ដែរ ក៏​ប៉ុន្តែ​យើង​គិត​ថា​មនុស្ស​ដល់​ទៅ​៧០០​នាក់ លង់ទឹក​សមុទ្រ​ស្លាប់​ដោយសារ​ការ​លិច​នាវា​ពួក​អន្តោប្រវេសន៍​ជិះ​៣​គ្រឿងក្នុង​ស​ប្តា​ហ៍​នោះ ។

ជនអន្តោប្រវេសន៍​ប្រមាណ​ជា​៥០០​នាក់​ត្រូវ​បាត់​ខ្លួន​ចាប់តាំងពី​ការ​លិច​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ក្នុង​ដែនទឹក​លី​ប៊ី នូវ​នាវា​នេសាទ​មួយ​ដែល​ពួក​គេ​ជិះ​ណែន​ណាន់​តាន់​តាប់ ។ យោង​តាម​ពួក​អ្នក​នៅ​រស់រាន​មានជីវិត​ថា កុមារ​យ៉ាងតិច​៤០​នាក់ ក្នុង​នោះ​មានកូន​ង៉ែត​ទាំងឡាយ​ផង ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ។ ចំណែក​ជនអន្តោប្រវេសន៍​១០០​នាក់​ទៀត​បាត់​ខ្លួន​ចាប់តាំងពី​ការ​លិច​នាវា​មួយ​គ្រឿង​ទៀត​នា​ថ្ងៃ​ទី​២៥ ឧសភា ។ កង​ម៉ា​រី​ន​អុ​ី​តា​លី​រាយការណ៍​កាលពី​យប់​ថ្ងៃ​ទី​២៧ ឧសភា ពី​ការ​ស្រង់​សាកសព​មនុស្ស​បាន​៤៥​នាក់ ។

លោកស្រី CARLOTTA SAMI អ្នកនាំពាក្យ​ម្នាក់​របស់ HCR តាម TWITTER អះអាង​ថា យើង​ពុំ​មាន​តួលេខ​ច្បាស់​ប្រាកដ​ឡើយ ហើយ​ក៏​ពុំ​ស្គាល់​អត្តសញ្ញាណ​ពួក​គេ​ដែរ ក៏​ប៉ុន្តែ​ពួក​អ្នក​នៅ​រស់រាន​មានជីវិត​និយាយ​ថា មនុស្ស​ជាង​៥០០​នាក់​ស្លាប់ ក្នុង​ការ​លិច​នាវា​កាលពី​ថ្ងៃ​ទី​២៦ ឧសភា ។ ចំណែក​លោកស្រី GIOVANNA DI BENEDETTO នៃ​អង្គការ SAVE THE CHILDREN នៅ​ស៊ី​រី​គូសបញ្ជាក់​ថា គេ​ពុំ​អាច​ត្រួតពិនិត្យ​តួលេខ​នេះ ក៏​ប៉ុន្តែ​ពួក​អ្នក​នៅ​រស់រាន​មានជីវិត​គូសបញ្ជាក់​ថា មនុស្ស​ដល់​ទៅ​ប្រមាណ​១.១០០​នាក់ បាន​ជិះ​នាវា​នេសាទ​២​គ្រឿង និង​កាណូត​កៅស៊ូ​មួយ​គ្រឿង​ចេញពី​លី​ប៊ី​មក ។ លោកស្រី​បន្ត​ថា នាវា​នេសាទ​ទី​មួយ​ដែល​ដឹក​មនុស្ស​ប្រមាណ​ជា​៥០០​នាក់ បាន​សណ្តោង​នាវា​ទី​២ ដែល​មាន​មនុស្ស​ជិះ​ប្រមាណ​ជា​៥០០​នាក់​ដែរ ។ ក៏​ប៉ុន្តែ​នាវា​ទី​២​បាន​ចាប់ផ្តើម​លិច ដោយ​មនុស្ស​មួយ​ចំនួន​ប៉ុនប៉ង​ហែល​មក​កាន់​នាវា​ទី​មួយ ហើយ​មនុស្ស​ឯទៀត​ៗ​ខំ​តោង​ខ្សែកាប​ដែល​ភ្ជាប់​នាវា​ទាំង​២ ។ យោង​តាម​ពួក​អ្នក​នៅ​រស់រាន​មានជីវិត​ថា កា​ពី​តែ​ន​នាវា​ទី​មួយ ជា​ជនជាតិ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ម្នាក់ ពេល​នោះ​បាន​កាត់​ផ្តាច់​ខ្សែកាប ។ នាវា​ទី​២​ក៏​លិច​យ៉ាង​រហ័ស ។

ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា មក មាន​សារ​ប្រកាស​អាសន្ន​នានា​តាម​វិទ្យុទាក់ទង​មក​កាន់​កង​នាវា ដែល​ប្រចាំការ​ក្នុង​ដែនទឹក​លី​ប៊ី រួច​ជនអន្តោប្រវេសន៍​ដល់​ទៅ​ជាង​១២.០០០​នាក់ ត្រូវ​បាន​សង្គ្រោះ​រយៈពេល​តែ​៥​ថ្ងៃមុន​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ៕