ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ ជនជាតិ​ព្នង​ប្រមាណ​១០០​នាក់​កំពុង​តវ៉ា​នៅ​មុខ​សាលាខេត្ត​មណ្ឌលគិរី

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី​៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង​ប្រមាណ​១០០​នាក់ បាន​លើកគ្នា​មក​តវ៉ា​សុំ​អន្តរាគមន៍​ពី​លោក សាយ សំ​អាល់

ខេត្តមណ្ឌលគិរី​៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង​ប្រមាណ​១០០​នាក់ បាន​លើកគ្នា​មក​តវ៉ា​សុំ​អន្តរាគមន៍​ពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ខណៈ​ពេល​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​រដ្ឋបាល​ព្រៃឈើ​មក​ឲ្យ​ខាង​បរិស្ថាន​វិញ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ការ​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​សាលាខេត្ត​មណ្ឌលគិរី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ឧសភា ២០១៦​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ជនជាតិ​ព្នង​ទាំងនោះ​បាន​អះអាង​ថា ដីធ្លី​របស់​ពួក​គាត់​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​ជា​ច្រើន​ឆ្នាំ​មក​ហើយ នៅ​តែ​គ្មាន​ដំណោះស្រាយ ៕