ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​អាយ​អឹ​ម​ប៊ី ប្រកាស​ផ្ដល់​អាហា​រូ​ករ​ណ៍​ថ្មី​ដល់​និស្សិត​ក្នុង​តំបន់​អាស៊ាន

7 ឆ្នាំ មុន

កូ​ឡា​ឡាំ​ពួរ ៖ ដោយ​មានការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លើក​ស្ទួយ​យុវជន ក្នុង​តំបន់​អាស៊ាន ស៊ី​អាយ​អឹ​ម​ប៊ី គ្រុប បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ពេញលេញ​ចំនួន​២០​កន្លែង​ដល់​និស្សិត ដែល​អាច​ជ្រើសរើស​សាកលវិទ្យាល័យ

កូ​ឡា​ឡាំ​ពួរ ៖ ដោយ​មានការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លើក​ស្ទួយ​យុវជន ក្នុង​តំបន់​អាស៊ាន ស៊ី​អាយ​អឹ​ម​ប៊ី គ្រុប បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ពេញលេញ​ចំនួន​២០​កន្លែង​ដល់​និស្សិត ដែល​អាច​ជ្រើសរើស​សាកលវិទ្យាល័យ​ល្បីឈ្មោះ​ណាមួយ​សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ  ។ អាហារូបករណ៍​តំបន់​អាស៊ាន​របស់​ស៊ី​អាយ​អឹ​ម​ប៊ី ផ្ដល់​ឱកាស​ដល់​សិស្ស និស្សិត ដែល​មាន​បំណង​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ និង​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់ រួម​មាន ប្រទេស​កម្ពុជា ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី សិង្ហ​បុរី និង​ថៃ ។

តាម​សេចក្តី​ប្រកាស​របស់​ស៊ី​អាយ​អឹ​ម​ប៊ី ថា លក្ខណសម្បត្តិ​ពិសេស​នៃ​អាហារូបករណ៍​នេះ គឺ​ការ​ផ្ដល់​ឱ្យ​និស្សិត​ទទួល​បាន​អាហារូបករណ៍ មានឱកាស​ក្នុង​ការ​ចូលរួម​កម្មវិធី​បំប៉ន​នានា ដែល​មិន​ត្រឹមតែ​ជួយ​ពួក​គេ​ក្នុង​ការ​សិក្សា​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​ជាមួយ​ស៊ី​អាយ​អឹ​ម​ប៊ី ផង​ដែរ ។

ទាំងនេះ បាន​បង្កើត​នូវ​ប្រព័ន្ធ​សិក្សា​ល្អ​ប្រសើរ សម្រាប់​និស្សិត​ទទួល​បាន​អាហារូបករណ៍ ដោយ​មានការ​យកចិត្តទុកដាក់ និង​តម្រង់​ទិស​ដោយ​បុគ្គលិក​ធនាគារ ស៊ី​អាយ​អឹ​ម​ប៊ី ផ្ទាល់ សម្រាប់​ការ​សិក្សា និង​ការ​បណ្ដុះបណ្ដាល ដែល​ជា​ឱកាស​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ និង​ការ​ចូលរួម​ក្នុង​កម្មវិធី​តំបន់​អាស៊ាន​នានា​របស់​ស៊ី​អាយ​អឹម​ប៊ី ។

លោក Tengku  Dato Sri Zafrul Aziz នាយក​ប្រតិបត្តិ​ស៊ី​អាយ​អឹ​ម​ប៊ី​គ្រុប បាន​មាន​ប្រសាសន៍​ថា កម្មវិធី​អាហារូបករណ៍​នេះ បាន​បង្ហាញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង ក្នុង​ការ​ដើរតួ​នាទី​កាន់តែ​សកម្ម​សម្រាប់​បណ្ដុះបណ្ដាល​អនាគត​អ្នកដឹកនាំ ដែល​នឹង​ជួយ​គាំទ្រ​ដល់​ការ​រីក​ចម្រើន​របស់​អាស៊ាន ស្រប​តាម​ចក្ខុវិស័យ​របស់​ស៊ី​អាយ​អឹ​ម​ប៊ី​គ្រុប ។

គោលដៅ​ចម្បង​របស់​យើង គឺ​ផ្ដល់​នូវ​កម្មវិធី​អភិវឌ្ឍន៍​រួម​មួយ ដើម្បី​ជួយ​ជំរុញ​និស្សិត អាហារូបករណ៍​ឱ្យ​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ ដែល​មិនមែន​ត្រឹមតែ​មាន​ភាព​វៃឆ្លាត​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ទទួល​បាន​ជំនាញ​ចាំបាច់​ក្នុង​ការ​សម្រេច​ជោគជ័យ​ក្នុង​បរិយាកាស​ប្រកួតប្រជែង​ខ្ពស់​ផង​ដែរ ។ អត្ថប្រយោជន៍​ដ៏​សំខាន់​សម្រាប់​និស្សិត គឺ​ឱកាស​ទទួល​បានការ​ងារ​ក្នុង​ចំណោម​ប្រទេស​ទាំង​១៧ ដែល​មាន​សាខា​របស់​ស៊ី​អាយ​អឹ​ម​ប៊ី​គ្រុប ។

គួរ​បញ្ជាក់​ថា បេក្ខជន​ដែល​បាន​ជ្រើសរើស​នឹង​ទទួល​បាន​អាហារូបករណ៍​ពេញលេញ រួម​មាន​ថ្លៃ​សិក្សា និង​ថ្លៃ​ចំណាយ​ផ្សេង​ៗ ព្រមទាំង​ផ្ដល់​កន្លែង​ស្នាក់​នៅ និង​ដំណើរ​កម្សាន្ត​មក​ស្រុក​កំណើត ។ ទទួល​បាន​បុគ្គលិក​ធនាគារ​ស៊ី​អាយ​អឹ​ម​ប៊ី​ម្នាក់ ជា​អ្នក​ជួយ​ជ្រោមជ្រែង​លើ​ការ​សិក្សា និង​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​, ឱកាស​ស្វែង​យល់​នូវ​វប្បធម៌​នៅ​ក្នុង​ស៊ី​អាយ​អឹ​ម​ប៊ី​គ្រុប រួម​មានឱកាស​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ស៊ី​អាយ​អឹ​ម​ប៊ី​, ការ​ចូលរួម​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​របស់​ស៊ី​អាយ​អឹ​ម​ប៊ី ដូច​ជា​កិច្ចប្រជុំ​អ្នកដឹកនាំ​វ័យក្មេង​តំបន់​អាស៊ាន របស់​ស៊ី​អាយ​អឹ​ម​ប៊ី និង​កម្មវិធី​ប្រឡង​ជួញដូរ​មូល​ប​ត្រ ស៊ី​អាយ​អឹ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន​, ការ​ចូលរួម​ក្នុង​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ស៊ី​អាយ​អឹ​ម​ប៊ី​, ឱកាស​សិក្សា​ស្រាវជ្រាវ និង​ហ្វឹកហាត់​ការងារ​, វគ្គ​សិក្សា​នៃ​ការ​អភិវឌ្ឍន៍ភាព​ជា​អ្នកដឹកនាំ និង​ប្រសិទ្ធភាព​បុគ្គល​, ឱកាស​ការងារ​ជាមួយ​ស៊ី​អាយ​អិ​ម​ប៊ី​គ្រុប តាម​រយៈ​កម្មវិធី​ភាព​ជា​បុគ្គលិក​ធនាគារ  ។ ការ​ទទួល​ពាក្យ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៦ និង​ឈប់​ទទួល​ពាក្យ ថ្ងៃ​ទី​១២ មិថុនា ២០១៦ ហើយ​អ្នក​ដាក់​ពាក្យ​អាច​ចូល​ទៅ​កាន់​គេហទំព័រ www.cimb.com/aseanscholarship ឬ​តាម​រយៈ​អ៊ី​ម៉េ​ល cimbaseanscholarship@cimb.com សម្រាប់​ព័ត៌មាន​បន្ថែម  ៕