ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

HEINEKEN រៀបចំ​កម្មវិធី LIVE YOUR MUSIC ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ក្លិប​កម្សាន្ត PONTOON

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​រៀបចំ​កម្មវិធី Heineken Green Room នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ឆ្នាំ​នេះ​ហើយ ស្រា​បៀរ Heineken បាន​បន្ត​រៀបចំ​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​រៀបចំ​កម្មវិធី Heineken Green Room នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ឆ្នាំ​នេះ​ហើយ  ស្រា​បៀរ Heineken បាន​បន្ត​រៀបចំ​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា  #LiveYourMusic នៅ​ក្លិប Pontoon កាលពី​រាត្រី​ថ្ងៃ​ទី​២៨ ឧសភា ២០១៦ ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​គគ្រឹកគគ្រេង ។

កម្មវិធី​នេះ បាន​បើក​ឆាក​ដំបូង​ដោយ​តារាចម្រៀង​ហ៊ី​ប​ហប់​ខ្មែរ លោក Bross La ក្រោម​ចំណងជើង​បទ​ល្បី​របស់​គាត់ «​នារី​សក់​ខ្លី​» មុន​ពេល​ដែល​បង្ហាញ​ណែនាំ​ឌី​ជេ Melissa-Jo មក​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី រួម​ជាមួយ​ឌី​ជេ​ដ៏​ឆ្នើម​បំផុត​ប្រចាំ​ក្លិប Pontoon ដើម្បី​ផ្តល់​ជូន​ការ​កម្សាន្ត​សប្បាយ​រីករាយ​ពេញ​មួយ​រាត្រី​សម្រាប់​អ្នកគាំទ្រ​ច្រើន​កុះករ​ដែល​និយម​ទទួលទាន​ស្រា​បៀរ Heineken ។

អម​ជាមួយ​ឌី​ជេ​លំដាប់​អន្ដរជាតិ និង​ក្រុម​តារា​ផ្តល់​ជូន​ការ​កម្សាន្ត​សប្បាយ​រីករាយ គឺ​ក្រុម​មនុស្ស​យន្ត Universo Robot Team of Pyrotechnics ដែល​បាន​អញ្ជើញ​មក​ទស្សនា​ប្រទេស​កម្ពុជា​ជា​ថ្មី​ម្តងទៀត ដើម្បី​ធ្វើការ​សម្តែង​ពិសេស​ជាមួយនឹង​បច្ចេកវិទ្យា​ភ្លើង LED កម្រិត​ខ្ពស់ និង​ពន្លឺ​រូបភាព​ដែល​បាន​ញ៉ាំង​ឲ្យ​រាត្រី​នោះ​ជា​រាត្រី​ពិសេស​អស្ចារ្យ​នៃ​ចំណី​ចក្ខុ​ប្លែក​អារម្មណ៍​សម្រាប់​ទស្សនិកជន ។

បន្ទាប់​ពី​កម្មវិធី​រាប់​ថយក្រោយ ដើម្បី​បើក​កម្មវិធី Live Your Music  មានការ​បង្ហាញ​ជូន​កម្មវិធី​ថ្មី​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​បំផុត ដែល​មានឈ្មោះ​ថា «Takeover» ឬ​បន្តវេន ដែល​អនុញ្ញាត​ឱ្យ​អ្នកចូលរួម​កម្មវិធី «​បន្តវេន​» គ្រប់គ្រង​តន្ត្រី​ពី​ឌី​ជេ ដោយ​ប្រើ​ខ្សែ​កងដៃ​ពិសេស Heineken ដែល​អាច​បំភ្លឺ​ភ្លើងពណ៌​ក្រហម ឬ​បៃតង  ដែល​អ្នកចូលរួម​កម្មវិធី​អាច vote ឬ​បោះ​ឆ្នោត​បទ​ចម្រៀង​បន្ទាប់ តើ​បទ​មួយ​ណា​ដែល​គេ​ចង់​ស្តាប់​។

កម្មវិធី​តន្ត្រី Live Your Music ជា​កម្មវិធី​ថ្មី​ដ៏​ល្អ​ឯក​តែ​មួយ​គត់​តាម​បណ្តា​ក្លិប​នានា​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ចាប់ពី​ខែឧសភា​ដល់​ខែកក្កដា   នៅ​តាម​បណ្តា​ក្លិប​ល្បី​ៗ​ក្នុង​ខេត្ត​-​ក្រុង​ទាំងនេះ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់ ស្រា​បៀរ Heineken ក្នុង​គោលបំណង​ពង្រឹង​ខ្លួន​នៅ​ក្នុង​វិស័យ​តន្ត្រី​ផ្ទាល់​នេះ ឲ្យ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕