ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្ទេរ​ប្រាក់​មក​ទីក្រុង​ហូ​ជី​មិ​ញ​កើនឡើង​1,3​ប៊ី​លាន​ដុល្លារ​រយៈពេល​4​ខែ​ដំបូង

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ការ​ផ្ទេរ​ប្រាក់​មក​កាន់​ទីក្រុង​ហូ​ជី​មិ​ញ ក្នុង​រយៈពេល​៤​ខែ​ដំបូង នេះ​មាន​ចំនួន​១,៣​ប៊ី​លាន​ដុល្លារ ពោល​គឺ​វា​បាន​កើនឡើង​២១១​លាន​ដុល្លារ បើ​ធៀប​នឹង​ខែ​មុន ។

ប្រទេស​វៀតណាម ៖ ការ​ផ្ទេរ​ប្រាក់​មក​កាន់​ទីក្រុង​ហូ​ជី​មិ​ញ ក្នុង​រយៈពេល​៤​ខែ​ដំបូង នេះ​មាន​ចំនួន​១,៣​ប៊ី​លាន​ដុល្លារ ពោល​គឺ​វា​បាន​កើនឡើង​២១១​លាន​ដុល្លារ បើ​ធៀប​នឹង​ខែ​មុន ។

អគ្គនាយករង​នៃ​ធនាគារជាតិ​វៀតណាម (SBV) ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ លោក Nguyen Hoang បាន​មាន​ប្រសាសន៍​ថា ៖ « ចំនួន​ទឹកប្រាក់​បាន​កើនឡើង​២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន » ។

ធនាគារជាតិ​ប្រចាំ​សាខា​ទីក្រុង​ហូ​ជី​មិ​ញ​បាន​បង្ហាញ​ថា ចលនា​មូលធនប្រាក់​ដុល្លារ ដោយ​ធនាគារពាណិជ្ជ​របស់​រដ្ឋ នៅ​ក្នុង​រយៈពេល​៤​ខែ​ដំបូង​បាន​ធ្លាក់​ចុះ​១១,២%​នៅ​ដើមឆ្នាំ​នេះ ដោយសារ​តែ​គោលនយោបាយ​អត្រា​ការ​ប្រាក់​សូន្យ និង​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព ។

អ្នកជំនាញ​បាន​ព្យាករ​ថា ៖ « ការ​ផ្ទេរ​ប្រាក់​មក​កាន់​ទីក្រុង​ហូ​ជី​មិ​ញ​នៅ​ឆ្នាំ​នេះ នឹង​បន្ត​មាន​សុទិដ្ឋិនិយម ដែល​មាន​ចំនួន​ប្រមាណ​៥,៥​ប៊ី​លាន​ដុល្លារ ដែល​នេះ​គួរតែ​អរគុណ​ដល់​កំណើនសេដ្ឋកិច្ច​របស់​ទីក្រុង » ។

ទីក្រុង​ហូ​ជី​មិ​ញ គឺជា​ទីតាំង​នាំមុខ​គេ​របស់​ជាតិ ក្នុង​ការ​ផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស ។ កាលពី​ឆ្នាំ​២០១៤ ការ​ផ្ទេរ​ប្រាក់​មាន​ចំនួន​៥,២​ប៊ី​លាន​ដុល្លារ ហើយ​ច្រើន​ជាង​៧០,៨%​នៃ​ការ​ផ្ទេ​ប្រាក់ គឺ​បាន​មក​ពី​វិស័យ​ផលិតកម្ម និង​ជំនួញ ខណៈ​ដែល​២១,៦%​បាន​មក​ពី​វិស័យ​អចលនទ្រព្យ និង​៧%​ទៀត​បាន​ពី​ការ​ផ្ទេរ​ប្រាក់​ជា​ឯ​ក្កតៈ​បុគ្គល ។

ការ​ផ្ទេរ​ប្រាក់​មក​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​នេះ មានការ​កើនឡើង​បន្តិច បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយសារ​តែ​គោលនយោបាយ​លើកទឹកចិត្ត​របស់​រដ្ឋាភិបាល​លើ​ការ​លើក​ស្ទួយ​ការ​វិនិយោគ​បរទេស​នៅ​លើ​ទឹកដី​វៀតណាម ក៏​ដូច​ជាទី​ផ្សារ​អចលនទ្រព្យ​ក្នុងស្រុក​មានដំណើរ​ការ​ល្អ​ផង​ដែរ ។

យោង​តាម​ធនាគារពិភពលោក​បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​បាន​ទទួល​ការ​ផ្ទេរ​ប្រាក់​ពី​ប្រទេស ចំនួន​១២,៣​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ។ វៀតណាម គឺជា​ប្រទេស​ដែល​ទទួល​ការ​ផ្ទេរ​ប្រាក់​ធំ​ជាងគេ​ក្នុង​លេខ​រៀង​ទី​១១ នៅ​លើ​ពិភពលោក និង​លេខ​រៀង​ទី​៣ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បន្ទាប់​ពី​ប្រទេស​ចិន និង​ហ្វ៊ី​លី​ពី​ន ៕