ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ល្បង​ធំ ?

7 ឆ្នាំ មុន

សម័យ​សង្គមរាស្ត្រនិយម ដែល​មាន​សម្តេចព្រះ​នរោត្តម សីហ​នុ ជា​ព្រះ​ប្រមុខរដ្ឋ​…​ជា​សម័យ​ពោរពេញ​ទៅ​ដោយ​នយោបាយ​ច្រើន​ពណ៌​…​មាន​និន្នាការ​អព្យាក្រឹត​…​និន្នាការកុំ​មុ​យ​និ​ស្ត​…​និន្នាការ​សេរី​…​កញ្ជ្រោល​បោកបក់​…

សម័យ​សង្គមរាស្ត្រនិយម ដែល​មាន​សម្តេចព្រះ​នរោត្តម សីហ​នុ ជា​ព្រះ​ប្រមុខរដ្ឋ​…​ជា​សម័យ​ពោរពេញ​ទៅ​ដោយ​នយោបាយ​ច្រើន​ពណ៌​…​មាន​និន្នាការ​អព្យាក្រឹត​…​និន្នាការកុំ​មុ​យ​និ​ស្ត​…​និន្នាការ​សេរី​…​កញ្ជ្រោល​បោកបក់​…​មាន​ក្តៅ​មាន​ត្រជាក់ ។​ល​។

ប្រជាជាតិ​ខ្មែរ​ដិតដាម​ជាងគេ​ស្ទើរ​ពេញ​មួយ​ជីវិត​មក​ហើយ​…​គឺ​កុំ​មុ​យ​និ​ស្ត​ម៉ៅ សេ​ទុង និង​សេរី​អា​មេ​រិ​ក ។

សម័យ​សង្គមរាស្ត្រនិយម​…​អា​មេរិ​ក​អត់​ត្រូវការ​សម្តេចព្រះ​នរោត្តម សីហ​នុ ទេ​…​គឺ​មេ​រិ​ក​ត្រូវការ លន់ ន​ល់​-​សិរី​មតៈ ។ អា​មេ​រិ​ក​នៅ​ពីក្រោយ លន់ ន​ល់​-​សិរី​មតៈ រហូត​ដល់​មាន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ និង​រហូត​ដល់​ចាញ់សង្គ្រាម​ក៏​រត់ចោលស្រុក​ខ្មែរ​…​ទុក​ឱ្យ​ប្រជាជាតិ​ខ្មែរ​ស្លាប់​ដោយ​សេរី​ទៅ​ហោង​…​។

មក​ដល់​សម័យ​រាជាណាចក្រ​ទី​២​នេះ​…​នយោបាយ​នៅ​កម្ពុជា​យើង ទោះបី​គ្រប់​គ្នា​ស្រែ​កថា សន្តិភាព​…​សេចក្តីសុខ​សាន្ត​ទូ​ទាំង​ប្រទេស​ក្តី​…​កំពុង​អភិវឌ្ឍ​ក្តី​…​ប៉ុន្តែ​កំ​ដៅ​នយោបាយ​នៅ​តែ​មាន​«​ក្តៅ​និង​ត្រជាក់​»​ដដែល ។

ក្តៅ​និង​ត្រជាក់​នេះ​មើល​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ទៅ​…​វា​កើត​ចេញ​មក​ពី​ការ​ជ្រៀតជ្រែក​ពី​មេខ្លោង​មហាអំណាច​មក​ពី​ក្រៅ​…​ជា​ពិសេស​អា​មេ​រិ​ក​…ប្រទេស​មាន​នីតិរដ្ឋ​ត្រូវ​តែ​គោរព​ច្បាប់​…​ទាំងអស់​គ្នា​ស្ថិត​នៅ​ក្រោម​ច្បាប់​…​ទុក​ឱ្យ​ច្បាប់​ជា​អ្នក​សម្រេច​…​នោះ​ទើប​សង្គម​រក្សា​បាន​នូវ​សុខ​សន្តិភាព​…​គ្មាន​ការ​ភ័យ​ខ្លាច​…​។

ជា​ផ្លូវការ​…​កម្ពុជា​គ្មាន​ទេ​គុក​នយោបាយ​…​គុក​នយោបាយ​មាន​តែ​ក្នុង​សម័យ​អាណានិគម​បារាំង​…​ដែល​អ្នកនយោបាយ​ត្រូវ​ជាប់គុក​នៅ​កោះ​ត្រឡាច​កណ្តាល​សមុទ្រ ។​ល​។

កម្ពុជា​គួរ​ទទួលស្គាល់​ដែរ​…​គ្មាន​គុក​នយោបាយ​ទេ​…​រាប់​ទាំង​គុក​ខ្មែរក្រហម​ឡើង​ទៅ​…​គុក​ខ្មែរក្រហម​គឺជា​គុក​ព្រហ្មទណ្ឌ​ដាក់​ឧក្រិដ្ឋជន​ប្រល័យពូជសាសន៍​…​គ្មាន​ទេ​គុក​នយោបាយ មាន​តែ​អ្នកនយោបាយ​ជាប់គុក ។

ខៀវ សំ​ផ​ន​-​នួន ជា ។​ល​។ ដែល​កំពុង​មានជីវិត ជា​កំពូល​អ្នកនយោបាយ​ដឹកនាំ​ប្រទេស​…​ពេល​នេះ​ជាប់គុក​ព្រហ្មទណ្ឌ​…​ពិតជា​ត្រឹមត្រូវ​…​។ ម៉េច​អា​មេ​រិ​ក​មិន​និយាយ​ថា គុក​នយោបាយ​ផង ?

ខ្មែរ​ឈ្លោះ​គ្នា​សព្វ​ថ្ងៃនេះ​…​បើ​អ្នកនយោបាយ​ទាំងអស់​គោរព​«​នីតិរដ្ឋ​»ពិតជា​មិន​អាច​កាប់​ចាក់​…​ដោត ឆ្កឹះឆ្កៀល​…​ដើរ​ផ្លូវខុស​បាន​ឡើយ​…​ព្រោះ​ច្បាប់​ជា​អ្នក​តម្រង់​ទិស​ផ្លូវ​ឱ្យ​ដើរ​…ប៉ុន្តែ​វា​មក​ពី​មាន​មហាអំណាចជើងកាង​នៅ​ពីក្រោយ​…​មហាអំណាចដែល​រត់​ចោល​សង្គ្រាម​ស្រុក​ខ្មែរ​កន្លង​មកនេះ មិន​ដែល​នៅ​ជាមួយ​អ្នកដឹកនាំ​ប្រទេស​ទេ​…​ច្រើន​តែ​នៅ​កាង​ពីក្រោយ​ឱ្យ​ប្រឆាំង​អ្នក​ណា​ដែល​កាន់​អំណាច​…​ទីបំផុត​ធ្វើ​ឱ្យ​អ្នកនយោបាយ​ខ្លះ​នោះ​ភ្លើតភ្លើន​…​ទុច្ចរិត​…​ត្រូវ​ជាប់គុក​ដោយសារ​តែ​«​ច្បាប់​នីតិរដ្ឋ​» ។

អ្នកនយោបាយ​ច្រើន​នាក់​ហើយជាប់គុក​ព្រហ្មទណ្ឌ​…​គ្មាន​គុក​ន​យោបាយ​ទេ​…​មាន​តែ​អ្នកនយោបាយ​ទេដែល​ជាប់គុក​…​។ បើ​អ្នកនយោបាយ​ប្រព្រឹត្ត​បទ​ព្រហ្មទណ្ឌ​មិន​អាច​ជាប់គុក​…​គេ​គ្រប់​គ្នា​រួម​ទាំង​ចោរ​ផង នាំ​គ្នា​បង្កើត​បក្សនយោបាយ​គ្រប់​គ្នា​ទៅ​ហើយ ។

នយោបាយ​ឈ្លោះ​គ្នា​នៅ​កម្ពុជា​យើង​…​មហាជន​គ្រប់​មជ្ឈដ្ឋាន​ទទួលស្គាល់​ច្បាស់​ណាស់​…​ជា​ពិសេស​អ្នកនយោបាយ​តាម​តុ​កាហ្វេ​ជាដើម​…​គឺ​អា​មេ​រិ​ក​នៅ​ពីក្រោយ​បក្ស​ប្រឆាំង !​? អា​មេ​រិ​ក​ជា​ល្បង​ធំ ?

ចំណែក​ចិន​ត្រូវ​គេ​មើលឃើញ​ថា នៅ​ពីក្រោយ​បក្ស​កាន់​អំណាច !​?
ចំណែក​បក្ស​កាន់​អំណាច​បាន​ប្រកាស​ថា ជាប​ក្សមាន​គោល​យោ​បាយអ​ព្យា​ក្រិ​ត្យ !​?
យ៉ាងណា​ក៏​ដោយ​…​ប្រជានុរាស្ត្រ​ទាំងឡាយ​កុំ​ភ័យ កុំ​ខ្លាច​…​ទាស់​គ្នា​ក្តៅ​ត្រជាក់​សព្វថ្ងៃ​នេះ​វា​គ្រាន់តែ​ជា​«​សំរាម​»​ប៉ុណ្ណោះ​ទេ​…​វា​ឆេះ​តែ​មួយ​ឆាប​ប៉ុណ្ណោះ​…​វា​មិន​រាលដាល​…​វា​មិនមែន​ជា​ភ្លើង​ឆេះ​ព្រៃ​ទេ​…​មុន​ដាច់ខ្យល់​ស្លាប់​…​ដកចង្កាមាន់​អីចឹង​ហើយ​…​សង្ស័យ​ណាស់ ប្រកាច់​មុន​ដាច់ខ្យល់ !              

អា​ឡេវ