ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ធ្វើ​សកម្មភាព​ទៀត​ហើយ ! យប់មិញ​ប្លន់​នៅ​ខណ្ឌឫស្សីកែវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​កៀរ​ឲ្យ​ឈប់ រួច​ដក​កាំភ្លើង​ភ្ជង់ និង​វាយ​ប្លន់​យក​ម៉ូតូ​បាន​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​កៀរ​ឲ្យ​ឈប់ រួច​ដក​កាំភ្លើង​ភ្ជង់ និង​វាយ​ប្លន់​យក​ម៉ូតូ​បាន​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ជាប់​របង​វត្ត​ទួល​សង្កែ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ជន​រង​គ្រោះ​មានឈ្មោះ ឌួ​ង វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្រោយ​វត្ត​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មានស្រុក​កំណើត​នៅ​ភូមិ​នរាយណ៍ ឃុំ​និទាន ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​នោះ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ព​ណ៌្ម​ខ្មៅ ពាក់​ស្លាក​លេខ ក្រចេះ 1B-4542 ជា​របស់​ប្អូនប្រុស​ឈ្មោះ ញ៉ែ​ម ហោ​ស៊ី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​វត្ត​សា​រ៉ា​វ័​ន្ត សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើ​តាម​សម្ដី​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​បង​នៅ​ម្តុំ​ទីលាន​វាយកូនគោល ក្នុង​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ដើម្បី​យក​ម៉ូតូ​មក​អោយ​ប្អូនប្រុស​វិញ ខណៈ​ជិះ​បាន​ពាក់កណ្ដាល​ផ្លូវត្រង់​ចំណុច​ជាប់​របង​វត្ត​ទួល​សង្កែ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ាក បាន​ជិះ​មក​កៀរ​ហើយ​វ៉ៃ​អោយ​ធ្លាក់​ពីលើ​ម៉ូតូ និង​ដក​កាំភ្លើងខ្លី​មក​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់ ។

តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​នោះ​បាន​និយាយ​ថា ភូមិសាស្ត្រ​នោះ​ជា​កន្លែង​ស្មុគស្មាញ​ណាស់ គួរតែ​សមត្ថកិច្ច​ចុះ​ល្បាត​អោយ​បាន​ញឹកញាប់ ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ដើម្បី​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ មិនមែន​កើតរឿង​ជិត​មួយ​ម៉ោង​ហើយ​មិន​ទាន់​ឃើញ​សម្ថ​កិច្ច​មក​ដល់​នោះ​ទេ នេះ​សំណាង​ហើយ​បាន​អ្នក​រត់​ម៉ូតូឌុប​ជូន​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង បើ​ចាំ​សមត្ថកិច្ច​ចុះ​មក​ដល់​វិញ​ច្បាស់​ជា​ជន​រង​គ្រោះ​មិនដឹង​ជា​យ៉ាងណា​នោះ​ទេ ព្រោះតែ​រង់ចាំ​យូរ​ពេក ណាមួយ​ជន​រង​គ្រោះ​មិន​ស្គាល់​ប៉ុស្តិ៍​នគរបាល​ផង ហើយ​បើ​ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ច្បាស់​ជាស​ម្ថ​កិច្ច​មិន​បានដឹង​ទេ​ថា​ក្នុង​ទឹកដី​ខ្លួន​គ្រប់​គ្រង់​មានរឿង​អ្វីខ្លះ​កើតឡើង​ទេ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ ដើម្បី​កំណត់​មុខសញ្ញា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ៕