ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ក្រោយ​ឥណ្ឌា​នឹង​ក្លាយជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​ទី​3

7 ឆ្នាំ មុន

ប្រភព​របាយការណ៍​ឱ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា​ត្រូវ​គេ​ព្យាករ​ថា​នឹង​យក​ប្រៀប​លើ​ប្រទេស​ជប៉ុន ពោល​គឺ​ក្លាយជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លំដាប់​ទី​៣​របស់​ពិភពលោក​នៅ​ឆ្នាំ​២០១៧ ដោយ​ស្ថិត​នៅ​ពីក្រោយ​ប្រទេស​ចិន

ប្រភព​របាយការណ៍​ឱ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា​ត្រូវ​គេ​ព្យាករ​ថា​នឹង​យក​ប្រៀប​លើ​ប្រទេស​ជប៉ុន ពោល​គឺ​ក្លាយជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លំដាប់​ទី​៣​របស់​ពិភពលោក​នៅ​ឆ្នាំ​២០១៧ ដោយ​ស្ថិត​នៅ​ពីក្រោយ​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​។ 

យោង​តាម​ការ​ស្រាវជ្រាវ​ចុង​ក្រោយ​ដោយ​ឧស្សាហកម្ម​វិភាគ​យុទ្ធសាស្ត្រ​តាមដាន Strategy Analytics ឱ្យ​ដឹង​ថា ប្រាក់​ចំណូល​ពី​ការ​លក់​ស្មា​ត​ហ្វូ​ន​ក្នុង​ប្រទេស​ឥណ្ឌា​នឹង​កើន​ដល់កំណត់​ត្រា ២១,០៦ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ពោល គឺ​ហក់​ឡើង​ខ្ពស់​ខណៈ​កាលពី​ឆ្នាំ​២០១៦ នឹង​មាន​ចំនួន​១៦,៥​ពាន់​លាន​ដុល្លា ហើយ​កាលពី​ឆ្នាំ​២០១៥ ចំនួន​១៣,០៩​ពាន់​លាន​ដុល្លារ ។

កំណើន​របស់​ប្រទេស​ឥណ្ឌា​កំពុង​តែ​ជំរុញ​ដោយ​ការ​ជ្រៀតចូល​ស្មា​ត​ហ្វូ​ន ដោយ​ពង្រីក​ការ​លក់រាយ និង​អតិថិជន​វណ្ណៈ​កណ្តាល ។ អ្នក​ឃ្លាំមើល​របស់​ឧស្សាហកម្ម​និយាយ​ថា ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​នឹង​ពង្រឹង​ទីផ្សារ​របស់​ពួក​គេ​ក្នុង​ទីផ្សារ​ថ្មី​ដែល​កំពុង​តែ​រីក​ចម្រើន​ដូច​ជា​ប្រទេស​ឥណ្ឌា និង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ជាដើម​។ យ៉ាងណាមិញ​ទិន្នន័យ​ដោយឡែក​ផ្សេង​ទៀត​ពី Strategy Analytics បង្ហាញ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េ​គឺ ក្រុមហ៊ុន Samsung Electronics Co នៅ​តែ​រក្សា​តំណែង​លេខ​១​នៅ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ប្រទេស​ឥណ្ឌា​កាលពី​ត្រីមាស​ទី​១ ឆ្នាំ​២០១៦​នេះ ។

យោង​តាម​ប្រភព​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ក្លាយជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​ស្មា​ត​ហ្វូ​ន​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ដោយ​ទទួល​បាន​ច្រើន​ជាង ១​ភាគ​៤​នៃ​ការ​លក់​ជា​សាកល ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឆក់​យក​តំណែង​លេខ​១​មិន​ខាន ។ យ៉ាងណាមិញ​ប្រាក់​ចំណូល​ពី​ការ​លក់​ស្មា​ត​ហ្វូ​ន​ក្នុង​សហរដ្ឋអាមេរិក​នឹង​មាន​ចំនួន​៦៣,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០១៧ នឹង​មាន​ចំនួន​៦៣,២​ពាន់​លាន​ដុល្លារ ។ រីឯ​ការ​លក់​ស្មា​ត​ហ្វូ​ន​នៅ​ប្រទេស​ជប៉ុន​គឺ​ត្រូវ​គេ​រំពឹង​ថា​នឹង ធ្លាក់​ពី​២០,៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ នឹង​១៧,៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ។ ប្រទេស​កូរ៉េ​ខាងត្បូង​វិញ​ត្រូវ​គេ​រំពឹង​ថា​នឹង​ឈរ​នៅ​លេខ​រៀង​ទី​៨ ឬ​ទី​៩ ជាទី​ផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ​ផង​ដែរ​៕