ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉ឹង សំ​ផ​ន ប្រគល់​អំណោយ​ជូន​អនុ​សាខា​កាកបាទក្រហម​ស្រុក​ច​ន្ទ្រា និង​ក្រុង​បា​វិត

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោកនាយ​ឧត្តមសេនីយ៍ ម៉ឹង សំ​ផ​ន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​ច​ន្ទ្រា និង​ក្រុង​បា​វិត នៅ​ថ្ងៃ​ទី​២៨/២៩ ខែឧសភា​នេះ

ខេត្តស្វាយរៀង ៖ លោកនាយ​ឧត្តមសេនីយ៍ ម៉ឹង សំ​ផ​ន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​ច​ន្ទ្រា និង​ក្រុង​បា​វិត នៅ​ថ្ងៃ​ទី​២៨/២៩ ខែឧសភា​នេះ បាន​នាំ​យក​ថវិកា សម្ភារៈ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជូន​ដល់​អនុ​សាខា​កាកបាទក្រហមកម្ពុជា ស្រុក​ច​ន្ទ្រា និង​ក្រុង​បា​វិត ទុក​សម្រាប់​ឆ្លើយ​តប និង​ចែក​ជូន​គ្រួសារ​រង​គ្រោះ​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ និង​បញ្ហា​ផ្សេង​ៗ​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន​។

មាន​ប្រសាសន៍​សំណេះសំណាល នៅ​ក្នុង​ពិធី​នោះ នាយ​ឧត្តមសេនីយ៍ ម៉ឹង សំ​ផ​ន បាន​បញ្ជាក់​ថា ទីណា​មានទុក្ខ​លំបាក​ទីនោះ ពិតជា​មាន​វត្តមាន​កាកបាទក្រហមកម្ពុជា ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​ជា​ប្រធាន ហើយ​អំណោយ​ទាំងនេះ​ពិតជា​បាន​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ដើម្បី​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា និង​ភាព​ចាំបាច់​របស់​បងប្អូន​ប្រជាពលរដ្ឋ​។  អំណោយ​ដែល​បាន​ប្រគល់​ដល់​អនុ​សាខា​កាកបាទក្រហមកម្ពុជា ក្រុង​បា​វិត មាន អង្ករ​៥ តោន កៅស៊ូ​តង់​៥០ សារុង​១០០ ក្រមា​១០០ មី​១០០​កេះ ទឹកត្រី​២៥​យួរ ទឹកស៊ីអ៊ីវ​២៥​យួរ ត្រីខ ៥​កេស​ធំ ប្រេងសាំង​៤០០​លី​ត្រ និង​ថវិកា ១៣​លាន​រៀល ។ ជាមួយ​គ្នា​នោះ​ដែរ នាយ​ឧត្តមសេនីយ៍ ម៉ឹង សំ​ផ​ន ក៏​បាន​ឧបត្ថម្ភ​ដល់​អ្នកចូលរួម​ទាំង ១៥០​នាក់ ក្នុង​ម្នាក់​ៗ​ថវិកា ៣០.០០០ រៀល ៕