ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​តាកែវ ឧបត្ថម្ភ​ដល់​ជន​ក្រីក្រ​២​គ្រួសារ

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ តាម​រយៈ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព ប្រចាំ​ខេត្តតាកែវ​សប្បុរសជន​ដែល​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​តាកែវ បាន​យក​អំណោយ​ទៅ​ប្រគល់​ជូន​ដល់​ផ្ទះ​លោកយាយ​ចាស់ជរា​ទុគ៌ត

ខេត្តតាកែវ ៖ តាម​រយៈ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព ប្រចាំ​ខេត្តតាកែវ​សប្បុរសជន​ដែល​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​តាកែវ បាន​យក​អំណោយ​ទៅ​ប្រគល់​ជូន​ដល់​ផ្ទះ​លោកយាយ​ចាស់ជរា​ទុគ៌ត និង​គ្រួសារ​ក្រីក្រ​ចំនួន​២​គ្រួសារ កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​នៅ​ភូមិ​ស្វាយ​ជ្រុំ សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ។ លោក មាស ផា​ន់ មេ​ភូមិ​ស្វាយ​ជ្រុំ​បាន​ឲ្យ​ដឹង​ថា ទាំង​២​គ្រួសារ​នេះ​មួយ​ចាស់ជរា​ទុគ៌ត រស់នៅ​ម្នាក់ឯង មួយទៀត​គ្រួសារ​ក្រីក្រ​រស់នៅ​ចិញ្ចឹម​កូន​៤​នាក់​នៅ​ក្នុង​បន្ទុក ។

គ្រួសារ​លោកយាយ ព្រាប ញា​ញ់ អាយុ​៨២​ឆ្នាំ ចាស់ជរា​រស់នៅ​ម្នាក់ឯង​ហើយ​ការ​ហូប​ចុក​រាល់ថ្ងៃ អាស្រ័យ​ទៅ​លើ​អ្នក​រស់នៅ​ជិតខាង​ផ្តល់​ឲ្យ​តែ​ប៉ុណ្ណោះ ចំណែកឯ​គ្រួសារ​ទី​២ ប្តី​ឈ្មោះ​ចាន់ រតនា អាយុ​៦៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ មោង ភាព អាយុ​៤៤​ឆ្នាំ​មានកូន​៤​នាក់​នៅ​ក្នុង​បន្ទុក​ជា​គ្រួសារ​ក្រីក្រ​គ្មាន​ស្រែ​ចំការ​សូ​ម្បី​តែ​ដី​ផ្ទះ​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​ឲ្យ​ស្នាក់​នៅ​តែ​ប៉ុណ្ណោះ​។ ភ្នាក់ងារ​កោះសន្តិភាព​យើង​បាន​ឲ្យ​ដឹង​ថា សប្បុរសជន​ដែល​មាន​សន្ដាន​ចិត្តល្អ​បាន​បរិច្ចាគ​ជា​គ្រឿង​ឧបភោគបរិភោគ​រួម​ជាមួយ​ថវិកា​ឧបត្ថម្ភ​ជួយ​ដល់​លោកយាយ​ទុគ៌ត និង​គ្រួសារ​ក្រីក្រ​នៅ​ពេល​នេះ​មានឈ្មោះ ឡុ​ង សុភា និង​ប្រពន្ធ​ឈ្មោះ ហ៊​យ ស្រី​ម៉ៅ ជា​អាជីវករ​លក់​ចាប់ហួយ​នៅ​ផ្សារ​តាកែវ​។

ចំណែក​គ្រឿង​ឧបភោគបរិភោគ​ដែល​ត្រូវ​ផ្តល់​ជូន​មាន​អង្ករ​២០​គីឡូក្រាម មី​១​កេះ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១០​កំប៉ុង និង​បី​ចេ​ង​១​កញ្ចប់ ថវិកា​១​គ្រួសារ​២​ម៉ឺន​រៀល​។ ដើម្បី​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ចាស់ជរា​ទុរគត​រស់នៅ​គ្មាន​ទីពឹង​នោះ​យើង​សូម​អំពាវនាវ​ដល់​បងប្អូន​សប្បុរសជន​នានា​មេត្តា​ជួយ​ឧបត្ថម្ភ​តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព យើងខ្ញុំ​នឹង​យក​ទៅ​ចែក​ជូន​ដល់​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​តែ​ម្តង​។