ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​មាន​ព្រឹត្តិការណ៍​អ្វី​កើតឡើង​?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) មក​ពី​២៥​រាជធានី​-​ខេត្ត នឹង​ដង្ហែ​ញ្ញត្តិ​មក​កាន់​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) មក​ពី​២៥​រាជធានី​-​ខេត្ត នឹង​ដង្ហែ​ញ្ញត្តិ​មក​កាន់​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​តំណាងរាស្ត្រ​នៅ​វិមាន​រដ្ឋសភា និង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​បំណង​ឲ្យ​អ្នកតំណាង​រាស្ត្រ​នាំ​ញ្ញត្តិ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CNRP បាន​បញ្ជាក់​ទៀត​ថា ញ្ញត្តិ​ដែល​ត្រូវ​ដង្ហែ​នៅ​ព្រឹក​នេះ គឺ​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​អ្នកនយោបាយ​ និង​មន្ត្រី​សង្គម​ស៊ី​វិល ប​ឈ្ឍ​ប់​ការ​ប្រើប្រាស់​ស្ថាប័នរដ្ឋ​ដើម្បី​គំរាមកំហែង​ និង​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ី​វិល ​និង​គណបក្សប្រឆាំង បញ្ឈប់​ការ​ប្រើប្រាស់​អំណាច​រដ្ឋ​ដោយ​មាន​ស្តង់ដារ​ពីរ និង​ប​ញ្ឍ​ប់​ការ​ប្រើប្រាស់​អំណាចតុលាការ​រំលោភ​បំពាន​លើ​អំណាចនីតិប្បញ្ញត្តិ ជា​ពិសេស​រំលោភ​លើ​អភ័យ​ឯក​សិ​ទ្ឋិ​សភា ។

ចំណែក​មន្ត្រី​រាជរដ្ឋាភិបាល ពិសេស​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ទាមទារ​ឲ្យ​មានការ​គោរព​ច្បាប់ និង​ធ្វើ​យ៉ាងណា​ការ​ទាមទារ​ខាងលើ​ចៀសវាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​នយោបាយ ៕