ជួបរឿងបែបនេះ អ្នកណាមិនភ័យស្លន់ស្លោ
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ប្រជាពលរដ្ឋរស់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា នាំគ្នាភ័យស្លន់ស្លោរត់ទៅរក
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ប្រជាពលរដ្ឋរស់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា នាំគ្នាភ័យស្លន់ស្លោរត់ទៅរក
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ប្រជាពលរដ្ឋរស់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា នាំគ្នាភ័យស្លន់ស្លោរត់ទៅរកបំពង់ពន្លត់អគ្គិភ័យយកមកបាញ់ពន្លត់ភ្លាមៗ ខណៈទុស្សេខ្សែភ្លើងនៅមុខហាងលក់ហ្គាស សុខ ស្រីពេជ្រ ដែលមានអាស័យដ្ឋានផ្ទះលេខ១៥៤ ផ្លូវលេខ១៦១ ក្នុងសង្កាត់ខាងលើ ។
ប្រភពព័ត៌មានពីអ្នកធ្វើដំណើរតាមដងផ្លូវបានអោយដឹងថា មុនដំបូងមានភ្លើងឆេះខ្សែភ្លើងនៅជាប់ផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ បន្ទាប់មកសមត្ថកិច្ចចុះមកដល់បានហៅប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែភ្លើងនៅតែឆេះ ហើយប្រជាពលរដ្ឋនៅតែបន្តយកបំពង់មកបាញ់ជាច្រើនបំពង់ទើបអាចទប់ស្កាត់បានមិនរាលដាលដល់ផ្ទះអ្នកជិតខាង ហើយអ្វីដែលធ្វើអោយគេភ័យខ្លាចជាងគេនោះគឺផ្ទះលក់ហ្គាសដែលនៅជាប់នឹងបង្គោលភ្លើងនោះ ធ្វើឲ្យម្ចាស់ផ្ទះភ័យស្លន់ស្លោដោយបានរើយកធុងហ្គាសចេញមកក្រៅទាំងអស់ ដើម្បីបង្ការខ្លាចទប់ស្កាត់មិនបាន ៕
ចែករំលែកព័តមាននេះ