ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​មិនច្បាស់​លាស់​ក្រោយ​ការផ្ទុះ​ក្នុង​រេអាក់ទ័រហ្វូតូស៊ីម៉ាព្រឹកថ្ងៃទី15មីនា

15 ឆ្នាំ មុន

ទីភ្នាក់ងារ​សន្តិសុខ​នុយក្លេអ៊ែរ​ជប៉ុន​អះ​អាង​ថា ​ការផ្ទុះ​មួយ​ត្រូវ​បាន​ស្តាប់ឮ​កាលពី​ព្រឹកថ្ងៃ​ទី​១៥ មីនា ក្នុង​រេ​អាក់ទ័រ​ទី២​នៃ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរហ្វូគូ​ស៊ីម៉ា-ដាយ​អ៊ីជី ដែលនៅទីនោះ​​ប្រតិ​បត្តិ​ការ​បាញ់ទឹក​សមុទ្រ​​បាន​ធ្វើ​ជា​ថ្មី​ដើម្បី​ប៉ុន​ប៉ង​​ធ្វើ​ឱ្យ​​រេ​អាក់​ទ័រ​នោះ​ត្រជាក់ ។ ​ទីភ្នាក់​ងារ​នោះ​បញ្ជាក់​ថា ពុំ​ទាន់ មាន ព័ត៌ មានណា​មួយ​អំពី​​ការ​ខូច​ខាត​ជាយ​ថា​ហេតុ​នៅ ឡើយ​ក្នុង​ពេលភ្លាមៗ​។​ គេ​មាន​ការព្រួយ​បារម្ភ ខ្លាំង​ណាស់​​ព្រោះ​បន្ទប់​រេ​អាក់​​ទ័រ​នោះ​រង​ការ​ខូច​ខាត​ ហើយ​មានការ​បញ្ចេញ​វិទ្យុស​កម្ម ។ ​ការ​ផ្ទុះ​នោះ​ជា​ការ​ផ្ទុះ​អ៊ី​ដ្រូ​ហ្សែន​ ហើយ​គេ​កំពុង​តែ​កំណត់​ពី​មូលហេតុ​ ហើយ​យើង​ជឿ​ជាក់​ថា ការ​ផ្ទុះ​នេះ​អាចបណ្តាល​មក​ពី​ការ​ខូច​ខាត​​ផ្សេងៗ​ក្រោយ​ការរញ្ជួយ​ដី ។
ក្រុមហ៊ុន​ TOKYO ELECTRIC POWER (TEPCOL) ​ដែល​ធ្វើ​អាជីវកម្ម​លើ​​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​នោះ​និយាយ​ថា កំរិត​នៃ​វិទ្យ​សកម្ម​នៅ​ជុំ​វិញ​មជ្ឈ​មណ្ឌល​កើនឡើងដល់​៤​ដង​ក្រោយ​​ការ​ផ្ទុះ​ថ្មី ។ វិទ្យុ​សកម្ម​ដែល​វាស់ត្រឹម​ម៉ោង​៨ និង​៣១​នាទីព្រឹកម៉ោង​ក្នុង​ស្រុក​ឡើង​ដល់ ៨.២១៧ MICROSIEVERTS ក្នុង​មួយ​ម៉ោង​ទល់​នឹង​១.៩៤១​ ដែល​​ឃើញ​៤០នាទី​មុន​នេះ ។
យោ​ង​តាម​អាជ្ញា​ធរ​ជប៉ុន​ថា ​ក្រោមកំរិត​១​លាន​ MICROSIEVERTS ក្នុងមួយម៉ោង​កំរិត​វិទ្យុ​សកម្ម​ពុំ​បង្ក​គ្រោះថ្នាក់​មួយដល់​សុខ​ភាព ឡើយ ។
៤​ថ្ងៃ​ក្រោយ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​ជា​ប្រវត្តិ​សាស្ត្រ​ដែល​កើត​មាននៅជប៉ុនជាមួយ​នឹង​ស៊ូណាមី តុល្យ​ការ​ផ្លូវការ​នាថ្ងៃ​ទី១៤ មីនា នៅ​តែ​រៀបរាប់ពីមនុស្សស្លាប់​ថា​ មាន​យ៉ាង​តិច​១០.០០០​នាក់ ។  លើស​ពីការ​លំបាក​ក្នុង​ការ
ស្វែ​ង​រក​អ្នក​ដែលនៅរស់​រានមានជីវិត​ក្នុង​គំនរ​បាក់បែក​ ​គឺគ្រោះ​មហន្តរាយ​នុយ​ក្លេ​អ៊ែរ ដែល​ធ្វើឱ្យអាជ្ញា​ធរ​មានការព្រួយ​បារម្ភ​ ។
តុល្យការនៃ​អ្នកស្លាប់​យោង​តាម​ទីភ្នាក់​ងារ​ប៉ូលិស​ជាតិជប៉ុន​ថា គិត​មក​ដល់​ថ្ងៃទី១៥ មីនា វេលាម៉ោង​៨ព្រឹក​ម៉ោង​ក្នុង​ស្រុកអ្នកស្លាប់​ដែល​បញ្ជាក់​ច្បាស់​មាន​២​.៤១៤នាក់ ក្រោយ​ការ​រញ្ជួយ​ដី​ និងស៊ូណាមី ៕