ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​២១​គ្រួសារ​នៅ​សង្កាត់​ឃ្មួ​ញ​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​និង​ក្រសួង​ដែនដី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​២១​គ្រួសារ​រស់នៅ​ក្បែរផ្លូវ​ចម្រុះ​ជ្រូក ស្ថិត​ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីតាំង​ដី

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន​២១​គ្រួសារ​រស់នៅ​ក្បែរផ្លូវ​ចម្រុះ​ជ្រូក ស្ថិត​ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីតាំង​ដី​របស់​ពួក​គាត់​ក្បែរ​សាលាសង្កាត់​ឃ្មួ​ញ ប្រយោជន៍​ដើម្បី​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រសួង​ដែនដី​និង​នគរូបនីយ៍កម្ម​និង​សំណង់ ព្រមទាំង​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ជួយ​អន្តរាគមន៍​នឹង​ចេញ​ប័ណ្ណ​កម្ម​សិ​ទ្ឋិ​ដីធ្លី​ដែល​ធ្លាប់​មាន​ទំនាស់​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ។

សេចក្តីរាយការណ៍​បាន​ស្រង់​សំដី​លោក សួង ម៉ុ​ក ចៅសង្កាត់​ឃ្មួ​ញ​និង​ជា​តំណាង​ប្រជាពលរដ្ឋ​ទាំង​២១​គ្រួសារ​ឲ្យ​ដឹង​ថា ការ​ជួបជុំ​ថ្លែងអំណរគុណ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ឧសភា​២០១៦​នេះ ដោយសារ​ក្រុម​ប្រជាពលរដ្ឋ​ទាំង​២១​គ្រួសារ​នៅ​ថ្ងៃអាទិត្យ​នេះ បាន​ទទួល​ប័ណ្ណ​កម្ម​សិ​ទ្ឋិ​លើ​ដី​ប្រមាណ​៣​ហិ​កតា ដែល​ធ្លាប់​មាន​ទំនាស់​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​និង​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​បង្កក​ប័ណ្ណ​កម្ម​សិ​ទ្ឋិ​តាំងពី​ឆ្នាំ​២០០៦​មក​ហើយ​ដើម្បី​យក​ដី​នោះ​ទុក​ធ្វើ​សួនច្បារ ៕