ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​ចង.ក​សម្លា.ប់​ខ្លួន​ក្នុង​ពេល​តែ​មួយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ធ្វើ​អត្តឃា.ត​ដោយ​ចង​.​ក​សម្លា.ប់​ខ្លួន​ក្នុង​ពេល​ដំណាលគ្នា​ដែល​ការ​ចង​.​ក​សម្លា.ប់​ខ្លួន​នោះ​ហាក់បីដូចជា​ការ​ណាត់គ្នា​អ៊ីចឹង

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​ពេល​ដំណាលគ្នា​ដែល​ការ​ចង​.​ក​សម្លាប់​ខ្លួន​នោះ​ហាក់បីដូចជា​ការ​ណាត់គ្នា​អ៊ីចឹង ប៉ុន្តែ​នៅ​ទីកន្លែង​ផ្សេង​គ្នា ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៦ ដែល​ទីតាំង​កើតហេតុ​ទី​១ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប និង​ទីតាំង​ទី​២ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​រាយ​កាណ៍​ថា មាន​មនុស្ស​ប្រុស​២​នាក់​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​ជា​បន្តបន្ទាប់ ខណៈនោះ​កម្លាំង​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ភ្លាម​ៗ ហើយ​បានឃើញ​ដូច​សេចក្ដីរាយការណ៍​នោះ​មែន ។ ដោយ​ក្នុង​នោះ​យុវជន​ម្នាក់​បាន​យក​ខ្សែ​នីឡុង​ចងក​ជាប់​ទៅ​និង​របង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ហើយ​យុវជន​ម្នាក់​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​អាយុ​ប្រហែល​២០​ឆ្នាំ ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង ពណ៌​ប្រផេះ និង​ពាក់អាវ​ពណ៌​លឿង​ដៃ​វែង ។ ប៉ូលិស​បាន​បន្ត​ថា​យុវជន​នោះ​បាន​ចងក​ស្លាប់​ដោយ​ជើង​ដល់​ដី និង​បែរមុខ​ផ្ទប់​របង ។ នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​ដំបូង​មិន​មាន​នរណា​ម្នាក់​ចាប់​អរ​ម្ម​ណ៍​ថា យុវជន​រូប​នោះ​ចងក​សម្លាប់​ខ្លួន​នោះ​ទេ មុន​ដំបូង​នឹក​ស្មានថា រូបគេ​កំពុង​ឈរ​នោម ។ លុះ​មើល​យូរ​ទៅ​មិនឃើញ​ដើរ​ចេញ​ទៅ​ណា​បាន​ធ្វើ​ឲ្យ​មានការ​សង្ស័យ ក៏​បាន​នាំ​គ្នា​ទៅ​មើល​ជិត ទើប​ដឹង​ថា យុវជន​ខាងលើ​មិនមែន​កំពុង​នោម​ទេ គឺ​ចងក​សម្លាប់​ខ្លួន ក៏​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​រាយការណ៍​ប្រាប់​ប៉ូលិស​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ។ ក្រោយ​ពេល​ពិនិត្យ​កោសល្យវិច័យ​រួចរាល់ សាកសព​ត្រូវ​បាន​ប៉ូលិស​នាំ​យក​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​តាំង​កសាង​ខាងត្បូង ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយឡែក​យុវជន​ម្នាក់​ទៀត​បាន​យក​ខ្សែ​គោ​ចងក​ជាប់​នឹង​ផ្ទះ​បាក់បែក​មួយ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ហើយ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ រើ​ន រាជ អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុង ស្រុក​ឧដុង្គ ខេត្តកំពុងស្ពឺ និង​ស្នាក់​នៅ​ម្ដុំ​កន្លែង​កើតហេតុ ។ នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​បាន​ប្រទះ​ឃើញ ហើយ​បាន​រាយការណ៍​ប្រាប់​ឲ្យ​កម្លាំង​ប៉ូលិស​ចុះ​ទៅ​មើល និង​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ឲ្យ​នាំ​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​មិន​មាន​នរណា​ម្នាក់​បានដឹង​ថា យុវជន​រូប​នេះ​មាន​វិ​បត្ត​អ្វី​ទើប​ចង​សម្លាប់​ខ្លួន​បែប​នេះ​ឡើយ ៕