ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានព្រឹត្តិការណ៍​អ្វីកើតឡើង​នៅព្រឹកស្អែក ?

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ បើគ្មានការប្រែប្រួលទេ​ អ្នកគំាទ្រគណបក្សសង្រ្គោះជាតិ​ (CNRP) មកពី២៥រាជធានី-ខេត្ត ​នឹងដង្ហែញ្ញត្តិមក​កាន់​រាជធានីភ្នំពេញ​ ប្រគល់ឲ្យតំណាងរាស្រ្តនៅ​វិមានរដ្ឋសភា ​និងនៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ​ ក្នុងបំណងឲ្យអ្នក​តំណាងរាស្រ្ត​នំាញ្ញត្តិទៅថ្វាយ​ព្រះមហាក្សត្រ…

រាជធានីភ្នំពេញ ​៖ បើគ្មានការប្រែប្រួលទេ​ អ្នកគំាទ្រគណបក្សសង្រ្គោះជាតិ​ (CNRP) មកពី២៥រាជធានី-ខេត្ត ​នឹងដង្ហែញ្ញត្តិមក​កាន់​រាជធានីភ្នំពេញ​ ប្រគល់ឲ្យតំណាងរាស្រ្តនៅ​វិមានរដ្ឋសភា ​និងនៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ​ ក្នុងបំណងឲ្យអ្នក​តំណាងរាស្រ្ត​នំាញ្ញត្តិទៅថ្វាយ​ព្រះមហាក្សត្រ ។

បើតាមសេចក្តីប្រកាស​ព័ត៌មានរបស់ ​CNRP ​បានបញ្ជាក់ទៀតថា​ ញ្ញត្តិដែលត្រូវដង្ហែនៅព្រឹកស្អែកនេះ​ គឺទាមទារឲ្យមានការ​ដោះលែងអ្នក​នយោបាយនិងមន្រ្តីសង្គមស៊ីវិល​ បឈ្ឍប់ការប្រើប្រាស់​ស្ថាប័នរដ្ឋដើម្បីគំរាមកំហែង​និងដាក់សម្ពាធលើអង្គការ​សង្គម​ស៊ីវិល​និង​គណបក្សប្រឆំាង ​បញ្ឈប់ការប្រើបា្រស់​​អំណាចរដ្ឋដោយមានស្តង់ដារពីរ ​និងបញ្ឍប់ការប្រើប្រាស់​​អំណាចតុលាការ​រំលោភបំពាន​លើអំណាចនីតិប្បញ្ញត្តិ ​ជាពិសេស​រំលោភលើអភ័យឯកសិទ្ឋិសភា ។

ចំណែកមន្រ្តីរាជរដ្ឋាភិបាល​ ពិសេសមន្រ្តី​សាលារាជធានីភ្នំពេញ​ បានទាមទារឲ្យមានការគោរពច្បាប់ ​និងធ្វើយ៉ាង​ណាការទាមទារ​ខាងលើចៀស​វាងធ្វើឲ្យប៉ះពាល់ដល់​សន្តិភាព និងស្ថិរភាពនយោបាយ ៕