ទើបលែងលះប្រពន្ធ២ខែចង.កសម្លា.ប់ខ្លួន ផ្អើលទាំងព្រឹក
ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ដោយបុរសម្នាក់ដែលទើបតែលែងលះប្រពន្ធបាន២ខែបាន
ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ដោយបុរសម្នាក់ដែលទើបតែលែងលះប្រពន្ធបាន២ខែបាន
ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ដោយបុរសម្នាក់ដែលទើបតែលែងលះប្រពន្ធបាន២ខែបានចង.កសម្លាប់ខ្លួននៅក្នុងផ្ទះជួលនៅក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះឈ្មោះ កែវ ទន់ អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ និងមានទីលំនៅភូមិប៉ោយចារ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ឈ្មោះ កែវ បួន ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុកាលពីព្រលប់ថ្ងៃទី២៨ឧសភា ខ្លួននិងបងប្រុសបានផឹកស្រាសជុំគ្នាតិចតួច លុះងងុយដេកខ្លួនក៏ទៅដេកមុន ដោយបងប្រុសនៅអង្គុយផឹកម្នាក់ឯង ។ លុះព្រឹកឡើងមិនឃើញបងក្រោកពីព្រលឹមទៅធ្វើការដូចសព្វមួយដង ក៏មកហៅ ស្រាប់តែឃើញបងប្រុសចង.កនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ ។
បុរសចំណាស់ឈ្មោះ ឈីន ឆឺត អាយុ៦៥ឆ្នាំ ជាមេក្រុមនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះកាលពីដើមរស់នៅជាលក្ខណៈគ្រួសារ មានប្រពន្ធ និងកូន២នាក់ តែទើបលែងលះគ្នាប្រហែល២ខែប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅហ៊ុំព័ទ្ធខ្សែដើម្បីត្រួតពិនិត្យ និងធ្វើកោសលវិច័យ ។
លោក អ៊ឹម សុភារៈ មេប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែត ប្រាប់ថា ជនរងគ្រោះចង.កសម្លាប់ខ្លួនដោយខ្លួនឯង តែមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។ សពត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីនៅក្នុងភូមិកើតហេតុ ៕
ចែករំលែកព័តមាននេះ