ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក ​សម្តេចតេជោ ហ៊ុន សែន​ ចូលប្រជុំសភា ​ខណៈបក្សប្រឆាំង​ប្រកាសធ្វើពហិកា

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បើគ្មានការប្រែប្រួលនោះទេ​ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣០​ ឧសភា ២០១៦ ​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​នឹងអញ្ជើញចូលប្រជុំរដ្ឋសភា ​ខណៈដែលក្រុម​សមាជិកសភា​គណបក្សសង្រ្គោះជាតិ​ប្រកាស​ធ្វើពហិកាមិនចូលប្រជុំ។

បើតាមសេចក្តីជូនដំណឹង​របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា​បានឲ្យដឹងថា ​របៀបវារៈសម័យប្រជុំលើកទី៦​ នីតិកាលទី៥​ ដែលស្ថិត​ក្រោមអធិបតីភាព​សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន​ ប្រធានរដ្ឋសភា​នាព្រឹកស្អែកនេះរួមមាន៖

០១-ការបោះឆ្នោតជ្រើស​តំាងសមាជិកព្រឹទ្ឋសភា​ នីតិកាលទី៣​ ចំនួន០១រូប ។

០២-ការពិភាក្សា ​និងអនុម័ត​សេចក្តីព្រាងច្បាប់ ​ស្តីពីយុត្តិធ៌ម​អនីតិជន ។

០៣-ការពិភាក្សានិង​អនុម័តសេចក្តីព្រាងច្បាប់ស្តីពី ​ការអនុម័តយល់ព្រមលើកិច្ចព្រម​ព្រៀងរវាងរាជរដ្ឋាភិបាល​កម្ពុជា​និងរដ្ឋាភិបាល​ហុងគ្រី​ ស្តីពីការជំរុញនិង​ការការពារទៅវិញ​ទៅមកនៃវិនិយោគ ៕