ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អើយ ! ស្មាន​តែ​ជីក​ប៉ះ​កំណប់

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​បាន​ទៅ​កា.ប់​គាស់​ដី​ក្រោយ​ផ្ទះ​ដើម្បី​ដាំ​ដំណាំផ្គត់ផ្គង់​ជីវភាព​គ្រួសារ ​ស្រាប់តែ​ប៉ះ​របស់​រឹង​ៗ​ក៏​ឈប់​កា.ប់​ព្យាយាម​កាយ​មើល​ស្ងាត់​ៗ​ព្រោះ​ស្មានថា​កំណប់

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​បាន​ទៅ​កាប់​គាស់​ដី​ក្រោយ​ផ្ទះ​ដើម្បី​ដាំ​ដំណាំផ្គត់ផ្គង់​ជីវភាព​គ្រួសារ ​ស្រាប់តែ​ប៉ះ​របស់​រឹង​ៗ​ក៏​ឈប់​កាប់​ព្យាយាម​កាយ​មើល​ស្ងាត់​ៗ​ព្រោះ​ស្មានថា​កំណប់ តែ​ពេល​កាយ​ទៅ​ដល់​ស្រាប់តែ​បែរជា​គ្រាប់​មិន​ទាន់​ផ្ទុះ​ទៅ​វិញ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​បត់​ទន្លា ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៩​ឧសភា​នេះ​ថា ប្រជាពលរដ្ឋ​ឈ្មោះ យឹ​ម ចាន់​ថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ភូមិ​ខាងលើ ខណៈ​កំពុង​កាប់​ដី​ក្រោយ​ផ្ទះ​ក៏​បាន​ប្រទះ​ឃើញ​គ្រាប់​កប់​នៅ​ក្នុង​ដី ហើយ​ក៏​មិន​ហ៊ាន​កាប់​បន្ត​ទៅ​ទៀត​ដែរ ។ បន្ទាប់​មក​បុរស​ជា​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ឃុំ​កណ្តោលជ្រុំ​ឲ្យ​បានដឹង ហើយ​លោកនាយ​ប៉ុស្តិ៍​បាន​រាយការណ៍​បន្ត​ទៅ​ថ្នាក់លើ​បន្ត ត្រូវ​បាន​មន្ត្រី​អង្គការ​ស៊ី​ម៉ាក​ចុះ​ទៅ​ពិនិត្យ​ជា​បន្ទាន់​នា​ថ្ងៃ​នោះ​ដែរ ក្នុង​ពេល​ដែល​មក​ដល់​ត្រួតពិនិត្យ​គ្រាប់​ទាំងនោះ​ទើប​ដឹង​ថា ជា​ប្រភេទ​គ្រាប់ M14 មួយ​គ្រាប់​, M16 ពីរ​គ្រាប់ និង​ក្បាល​គ្រាប់ DK155 មួយ​គ្រាប់ ត្រូវ​បាន​យក​នៅ​ដាក់​ក្នុង​ហឹប​សុវត្ថិភាព​មួយ​ត្រៀម​យក​ទៅ​កម្ទេច​ចោល ។

នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ស្រាវជ្រាវ​ទីតាំង​ដែល​បាន​ប្រទះ​ឃើញ​គ្រាប់​ទាំងនេះ គឺជា​អតីត​បន្ទាយ​ទាហាន​ធំ​កាល​ពី​សម័យ លន់ ន​ល់ ដោយ​មានការ​សង្ស័យ​អាច​នឹង​មាន​គ្រាប់​កប់​ក្នុង​ដី​បន្ត​ទៀត ត្រូវ​បាន​ជំនាញ​ស៊ី​ម៉ាក​ហ៊ុំ​ព័ទ្ធ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ចូល​ទៅ​ទីនោះ​ទេ ព្រោះតែ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

នគរបាល​ខេត្ត​ត្បូងឃ្មុំ​បញ្ជាក់​ថា នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ជំនាញ​របស់​អង្គការ​ស៊ី​ម៉ាក​នឹង​ដឹកនាំ​កម្លាំង​ចុះ​មក​ត្រង់​ចំណុច​ភូមិ​-​ឃុំ​ខាងលើ​បន្ត​ទៀត ដើម្បី​រុករក​មើល​គ្រាប់​ដែល​នៅ​សេសសល់​កប់​ក្នុង​ដី​ចៀសវាង​បង្ក​គ្រោះថ្នាក់​ទៅ​ថ្ងៃក្រោយ ៕