ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​អំពាវនាវ​ឲ្យ​កម្មករ​ប្រឆាំង លោក ជា មុនី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​លោក ង៉ោ ម៉េ​ង​ជ្រួ​ន បាន​ធ្វើការ​អំពាវនាវ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ឲ្យ​កម្មករ​ទាំងអស់​នាំ​គ្នា​ប្រឆាំង​

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​លោក ង៉ោ ម៉េ​ង​ជ្រួ​ន បាន​ធ្វើការ​អំពាវនាវ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ឲ្យ​កម្មករ​ទាំងអស់​នាំ​គ្នា​ប្រឆាំង​នឹង​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ជា មុនី ។

ការ​អំពាវនាវ​របស់​លោក​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ជា មុនី កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ បាន​ប្រកាស​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម ប្រសិនបើ​មានការ​ចាប់ខ្លួន​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ។

ការ​ប្រកាស​របស់​លោក ជា មុនី​នេះ​ដែរ ក៍​ត្រូវ​បាន​លោក ង៉ោ ម៉េ​ង​ជ្រួ​ន​ចាត់ទុកជា​ការ​ញុះញង់​បង្កចលាចល​ដល់​សង្គម​ជាតិ​និង​បំបែក​ឆ្នាំងបាយ​កម្មករ ។

មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ២០១៦​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ពី​លោក​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅឡើយ​ទេ ៕