គឹម លីហ្សា បង្ហាញរូបរាងពពោះ18សប្តាហ៍ពីអូស្ត្រាលី
រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងនាង គីម លីហ្សា បានបង្ហាញរូបរាងនាងពពោះ១៨សប្តាហ៍ បន្ទាប់ពីរៀបការជាមួយអាណិកជនខ្មែរនៅអូស្ត្រាលីអស់ពេលជាង៣ឆ្នាំ និងបានរស់នៅទីនោះ ។
រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងនាង គីម លីហ្សា បានបង្ហាញរូបរាងនាងពពោះ១៨សប្តាហ៍ បន្ទាប់ពីរៀបការជាមួយអាណិកជនខ្មែរនៅអូស្ត្រាលីអស់ពេលជាង៣ឆ្នាំ និងបានរស់នៅទីនោះ ។
រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងនាង គីម លីហ្សា បានបង្ហាញរូបរាងនាងពពោះ១៨សប្តាហ៍ បន្ទាប់ពីរៀបការជាមួយអាណិកជនខ្មែរនៅអូស្ត្រាលីអស់ពេលជាង៣ឆ្នាំ និងបានរស់នៅទីនោះ ។
មិនមែនជាលើទីមួយទេដែលនាងគឹម លីហ្សា បង្ហាញការមានផ្ទៃពោះលើកដំបូងរបស់នាងដល់មហាជន ដោយកន្លងមកនាងបានបង្ហាញម្តងដែរ ខណៈពេលដែលនាងពពោះ៦សប្តាហ៍ ។
កូននៅក្នុងផ្ទៃដែលនឹងចាប់កំណើតឃើញភពផែនដីនាពេលដ៏ខ្លីខាងមុខនេះ មិនត្រូវគឹម លីហ្សា បញ្ជាក់ថា ជាកូនស្រី ឬប្រុសនៅឡើយទេ ពោលគឺនាងចាំឆ្លុះអេកូនៅពេលកូនរបស់នាងបានគម្រប់២០សប្តាហ៍ ។
រូបថតមួយសន្លឹកបង្ហាញពីរូបរាងពពោះរយៈពេល១៨សប្តាហ៍ត្រូវគឹម លីហ្សា បង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃទី២៦ ខែឧសភា ២០១៦ ពីប្រទេសអូស្ត្រាលី ទីដែលនាងកំពុងស្នាក់នៅ ហើយបានទទួលការសាទរ និងសាកសួរពីបញ្ហាសុខភាពពីប្រិយមិត្តអ្នកគាំទ្ររបស់នាង ។
ជាមួយរូបថតមួយសន្លឹកនេះ គឹម លីហ្សា ភ្ជាប់មកជាមួយសារដ៏ខ្លីថា «ថ្ងៃនេះកូនក្នុងផ្ទៃ បាន១៨អាទិត្យហើយ តែម៉ាក់មិនទាន់បានទៅមើលអេកូស្រី ឬប្រុសទេ ចាំ២០អាទិត្យចាំមើលសរុប។ មា៉ក់សង្ឃឹមថា កូននឹងមានសុខភាពល្អណា» ។
ឆ្លើយតបទៅនឹងការសាកសួរពីប្រិយមិត្តនៅខាងក្រោមរូបថតនេះ គឹម លីហ្សា អះអាងថា រហូតមកដល់ពេលនេះនាងនៅមិនទាន់ច្បាស់នៅឡើយទេថា កូននៅក្នុងផ្ទៃរបស់នាងជាកូនប្រុស ឬកូនស្រី ប៉ុន្តែនាងអះអាងថា នេះជាកូនដំបូងរបស់នាង បើទោះបីជាកូនស្រី ឬក៏ប្រុស ក្តី នាងស្រឡាញ់ដូចគ្នា ។
ដោយឡែកពាក់ព័ន្ធទៅនឹងបញ្ហាសុខភាពវិញ គឹម លីហ្សា អះអាងថា ពេលនេះនាងចាប់ផ្តើមធ្វើទុក្ខ ខ្លះៗហើយ គឺមិនដូចជាពេលនាងទើបតែពពោះបាន៦សប្តាហ៍ទេ ។ ពេលខ្លះមានអាការចុកត្រគាកទាំងសងខាង និងរមួលក្រពើ ដែលអាការបែបនេះតែងតែកើតមានឡើងស្ទើរតែគ្រប់ស្ត្រីដែលកំពុងពពោះទាំងអស់ ។ ហេតុនេះនាងត្រូវទៅពិនិត្យនៅមន្ទីរពេទ្យជាប្រចាំ ប៉ុន្តែនាងហាក់មិនមានការបារម្ភឡើយ ដោយសារតែគ្រូពេទ្យយកចិត្តទុកដាក់ខ្ពស់ និងប្រើសម្តីពីរោះដល់នាង ។
គឹម លីហ្សា ដែលជាតារាចម្រៀង និងវិវឌ្ឍខ្លួនជាតារាសម្តែង បានចូលរោងការកាលពីថ្ងៃទី១៨ ធ្នូ ២០១៣ ជាមួយស្វាមី លោកគីវ វុទ្ធី ជាគ្រូពេទ្យរស់នៅប្រទេសអូស្ត្រាលី ។
បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍មិនបានប៉ុន្មានខែផង គឹម លីហ្សា សម្រេចចិត្តចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅជាមួយស្វាមីរបស់នាងក្នុងប្រទេសអូស្ត្រាលី និងបានកាត់ផ្តាច់ពីអាជីពសិល្បៈទាំងស្រុង ៕
ចែករំលែកព័តមាននេះ