ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូ​លី​ន និង​ស្រី​តុ បន្ត​ចាប់​គូ​ឡើង​វិញ​ក្នុង​ការ​សម្តែង ក្រោយ​ផ្អាក​ដោយ​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​នាង សុខ ច័ន្ទ​ធីតា និង រ៉ូ​លី​ន បាន​ក្លាយជា​ដៃគូ​ចម្រៀង និង​សម្តែង​កំប្លែង​រួម​គ្នា ដោយ​ទទួល​បានការ​ពេញ​និយម​ពី​សំណាក់​ហ្វេ​ន​ៗ​។ អ្នក​ទាំង​២​ជា​កំពូល

រាជធានី​ភ្នំពេញ ៖ អ្នក​នាង សុខ ច័ន្ទ​ធីតា និង រ៉ូ​លី​ន បាន​ក្លាយជា​ដៃគូ​ចម្រៀង និង​សម្តែង​កំប្លែង​រួម​គ្នា ដោយ​ទទួល​បានការ​ពេញ​និយម​ពី​សំណាក់​ហ្វេ​ន​ៗ​។ អ្នក​ទាំង​២​ជា​កំពូល អ្នក​បាន​សំដី បោះ​ទៅ​បោះ​មក​ប្រកបដោយ​សំណើច ទៅ​ដល់​ណា ឡើង​ឆាក​ណា​ដឹង​តែ​អ្នក​មើល ទ្រាំ​សើច​មិន​បាន​។

ក្រោយ​ពី​អាក់ខាន​រួម​គ្នា​ផ្តល់​សំណើច​ដល់​មហាជន​ច្រើន​ខែ តារា​កំប្លែង​១​គូ​នេះ ផ្តើម​រីកមុខ​ឡើង​វិញ​ហើយ ដោយ​បាន​ចាប់​គូ​គ្នា​សម្តែង ស្រប​ពេល​វិបត្តិ​កូ​វី​ដ​បាន​ខ្សោយ​ចុះ​ជា​បន្តបន្ទាប់​។ រ៉ូ​លី​ន និយម​តុបតែង​ជា​មនុស្ស​ស្រី​លេង​ទឹកមុខ កំប្លែង​លើ​ឆាក ត្រូវ​បាន​អ្នក​ទស្សនា​សរសើរ​ថា មាន​ដុ​ង ទោះជា​ប្រុស​មែន ដែល​អាច​ច្រៀង​តុង​សំឡេង​ស្រី បាន​ដោយ​គ្មាន​ឧបសគ្គ​។ ជា​ពិសេស​អ្នក​ណា​ក៏​ថា រ៉ូ លី​ន មាន​តុង​សំឡេង កាច់​ស្ទីល​ទៅ​រក​ប៉ែន រ៉​ន ម៉ៅ ស៊ី​ណាត ត្រាប់​បាន​ដោយ​គ្មាន​អ្វី​ធ្វើ​មិន​បាន​។

លើស​ពី​នេះ បទ​បែប​មរតក​ដើម របស់ ប៉ែន រ៉​ន រស់ សេរី​សុ​ទ្ឋា រ៉ូ​លី​ន ចេះ​ស្ទាត់​ច្រើន​ស៊ី​ផុយ​។ គ្រប់ការ​សម្តែង​របស់​តារា​ជំនាញ​រូប​នេះ ធ្វើ​អោយ​កម្មវិធី​សប្បាយ និង​ផ្តល់​ដោយ​អនុស្សាវរីយ៍ ល្អ​ៗ​ក្នុង​ឱកាស​ពិសេស​ៗ​កើតឡើង​។ បែប​នេះ​ហើយ​ទើប​អ្នក​នាង​កា​តុ ដែល​ក្លាយជា​ថៅកែ​ហ្វឺ បាន​សហការ​រួម​គ្នា ដើម្បី​សម្តែង​។

ការ​សម្តែង​រវាង​អ្នក​ទាំង​២​សម​គ្នា ទោះ​លើសលួស​ខ្វះខាត​បែប​ណា នោះ​ជា​ការ​សម្តែង​។ អ្នក​នាង​កា​តុ ចាត់​ទុក​រ៉ូ​លី​ន ជា​ដៃគូ​ល្អ ដែល​យល់​សាច់​ការ​ពេល​ឡើង​ឆាក ហើយ​អាច​បំបែក​ការ​ទាក់ទាញ​បាន​។ ទើប​កន្លង​មក គ្រប់ការ​សម្តែង​តាម​ឆាក​តន្ត្រី អ្នកដឹកនាំ​រមែង​យក​អ្នក​ទាំង​២​ច្រៀង​រួម​គ្នា ដោយ​ខ្វះ​មិន​បាន​។

ភាពល្អ​នេះ​ហើយ ទើប​ធ្វើ​អោយ​មានការ​នឹករលឹក តារា​១​គូ​នេះ ក្រោយ​ខកខាន​ជា​យូរ​ខែ ដោយសារ​ការ​រក្សា​គម្លាត​កូ​វី​ដ ទើប​មិន​អាច​បំពេញ​សំណូមពរ​បាន​។ ចាប់ពី​ពេល​នេះ​ទៅ​ជា​ឱកាស​ថ្មី បាន​មក​ដល់​ហើយ ទស្សនិកជន​អាច​បន្ត​ការ​ផ្ទុះសំណើច​ឡើង​វិញ​សា​ជា​ថ្មី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ