ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ណា​ទើប​ពលរដ្ឋ​បញ្ចប់​ការ​ឈឺចាប់​ដោយសារ​គ្រាប់​មីន ?

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​រង​របួសស្រាល​ដោយសារ​បើក​ត្រាក់ទ័រ​ជាន់​មីនតោន​បណ្តាល​ឲ្យ​ផ្ទុះ​កក្រើក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ២០១៦ នៅ​ចំណុច​វាលស្រែ​ខាងលិច​ភូមិ​បាក់​នឹ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​រង​របួសស្រាល​ដោយសារ​បើក​ត្រាក់ទ័រ​ជាន់​មីនតោន​បណ្តាល​ឲ្យ​ផ្ទុះ​កក្រើក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ២០១៦ នៅ​ចំណុច​វាលស្រែ​ខាងលិច​ភូមិ​បាក់​នឹង សង្កាត់​-​ក្រុង​សំរោង ។

ជន​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម សឺត អាយុ​៥៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​សង្កាត់​ខាងលើ ។

បើ​តាម​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​បើក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដីស្រែ​របស់​ខ្លួន​ដែល​ធ្លាប់​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​គ្រោះ​អកុសល​បាន​ជាន់​មីនតោន​សល់​ពី​សម័យ​សង្គ្រាម តែ​សំណាងល្អ​គ្រាប់​មីន​ផ្ទុះ​ត្រូវ​ផ្នែក​ខាងក្រោយ​នៃ​ត្រាក់ទ័រ និង​ត្រូវ​របួសស្រាល ៕