ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ពិសេស​ណាខ្លះ​ដែល​បុរស​ចាប់អារម្មណ៍​ជាដំបូង​ទៅ​លើ​មនុស្ស​ស្រី ?

7 ឆ្នាំ មុន

ហេតុ​អ្វី​បុរស​ស្ទើរ​គ្រប់​រូប​ចូល​ចិត្ត​សម្លក់សម្លឹង​មើល​ស្ត្រី​ដែល​មានការ​រៀបចំ​ខ្លួន​ស្អាតបាត​។ នេះ​ពីព្រោះ នៅ​លើ​រាង​កាយ​មនុស្ស​ស្រី​មាន​ចំណុច​ជា​ច្រើន​ដែល​ទាក់ទាញ​ភ្នែក​របស់​ពួក​គេ​។ តើ​ចំណុច​ពិសេស​ទាំងនោះ​មាន​អ្វីខ្លះ ?

ហេតុ​អ្វី​បុរស​ស្ទើរ​គ្រប់​រូប​ចូល​ចិត្ត​សម្លក់សម្លឹង​មើល​ស្ត្រី​ដែល​មានការ​រៀបចំ​ខ្លួន​ស្អាតបាត​។ នេះ​ពីព្រោះ នៅ​លើ​រាង​កាយ​មនុស្ស​ស្រី​មាន​ចំណុច​ជា​ច្រើន​ដែល​ទាក់ទាញ​ភ្នែក​របស់​ពួក​គេ​។ តើ​ចំណុច​ពិសេស​ទាំងនោះ​មាន​អ្វីខ្លះ ?

១-​ស្នាមញញឹម​ដ៏​ស្រស់​ស្អាត ៖ គឺជា​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ផ្សេង​ទៀត​ដែល​បុរស​សម្លឹង​មើល​មុនគេ ។ ពិត​ណាស់ នេះ​មិនមែន​ជា​រឿង​ថ្មី​ឡើយ ដ្បិត​មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​សម្លឹង​មើល​បុគ្គល​ដែល​មាន​ស្នាមញញឹម ។ រីឯ​ស្ត្រី​ចំពោះ​បុរស​វិញ​គឺ​រឹតតែ​ពិសេស​ទៅ​ទៀត ដ្បិត​ស្នាមញញឹម​គួប​ផ្សំ​នឹង​សម្តី​ទន់ភ្លន់​ជា​មន្ត​ស្នេហ៍​បន្ទន់ចិត្ត​បុរស ។

២-​ភ្នែក ៖ ក្រៅពី​ភាព​ស្រស់​ស្អាត​លើ​ផ្ទៃមុខ​ដែល​ប្រកប​ទៅ​ដោយ​ស្នាមញញឹម បុរស​ក៏​ចូល​ចិត្ត​មើល​ភ្នែក​ស្ត្រី​ផង​ដែរ ។ តើ​ជឿ​ទេ​ថា ភ្នែក​គឺជា​បង្អួច​ចូល​ទៅ​ដល់​ចិត្ត​មនុស្ស​ម្នាក់ ។ ភ្នែក​អាច​ប្រាប់​រឿងរ៉ាវ​បាន​ច្រើន​ជា​ពិសេស តើ​ស្ត្រី​នោះ​កំពុង​កុហក​ឬ​និយាយ​ពិត ។

៣- សក់ ៖ សក់​រលើបរលោង​គឺជា​មន្ត​ស្នេហ៍​មួយ​របស់​មនុស្ស​ស្រី ។ ដូច្នេះ ការ​ចំណាយពេល​ច្រើន​ម៉ោង​របស់​ស្ត្រី​ក្នុង​ហាង​ធ្វើ​សក់​គឺ​មិន​អត់​ប្រយោជន៍​ឡើយ ។ ប៉ុន្តែ ស្ត្រី​គួរ​ដឹងផង​ដែរ​ថា បុរស​ភាគច្រើន​ចូល​ចិត្ត​អ្វី​ដែល​ជា​ធម្មជាតិ មិនមែន​ជា​វត្ថុ​កែ​ច្នៃ​ឡើយ ។

៤- ដើមទ្រូង ៖ ស្ត្រី​មួយ​ចំនួន​ប្រហែល​គិត​ថា ដើមទ្រូង​ជា​ចំណុច​ទី​១​ដែល​បុរស​សម្លឹង​ខ្លួន​ហើយ ។ យ៉ាងណា​ក៏​ដោយ ការ​គិត​នេះ​មិន​ត្រឹមត្រូវ​ទាំងស្រុង​ឡើយ ។ នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​ថា បុរស​ភាគច្រើន​បំផុត​ចូល​ចិត្ត​មើល​មុខ​ស្ត្រី​មុន​នឹង​រំលង​ភ្នែក​មក​ដើមទ្រូង ។ ជា​ធម្មតា ដើមទ្រូង​គឺជា​និម្មិតសញ្ញា​យុវវ័យ​ភាព​និង​សមត្ថភាព​ផ្តល់​កំណើត ។ យ៉ាងណា​ក៏​ដោយ គេ​មិន​អាច​ទាត់​ចោល​នូវ​ចំណែក​ទាក់ទាញ​របស់​វា​ចំពោះ​បុរស​ឡើយ ។

៥-​ភាព​ស្មោះត្រង់ និង​ឫកពា ៖ បុរស​ចូល​ចិត្ត​សង្កេត​បំផុត​ពី​ភាព​ស្មោះត្រង់​របស់​មនុស្ស​ស្រី​។ ពួក​គេ​មួយ​ចំនួន​វាយតម្លៃ​ថា ស្ត្រី​ដែល​ចូល​ចិត្ត​អ៊ុតសក់​ត្រង់ លេង​ពណ៌​ក្រហម ពាក់​រោមភ្នែក ពាក់​ក្រចកដៃ​ក្លែងក្លាយ ដែល​អាច​ចាត់​ថា​ជា​ការ​ចាយ​លុយ​ខ្ជះខ្ជាយ ។ ថ្វៃ​ដ្បិត ការ​តុបតែង​ខ្លួន​បែប​នេះ​អាច​ទាក់ភ្នែក​បុរស​មែន ប៉ុន្តែ​មិន​ស្ថិតស្ថេរ​ឡើយ ។ បុរស​មានគំនិត​អភិរក្ស​ខ្លាំង​ណាស់​ចំពោះ​រាង​កាយ​ស្ត្រី ។

៦-​ជើង​ទាំង​គូ ៖ បុរស​ភាគច្រើន​ចូល​ចិត្ត​ស្ត្រី​មាន​ជើងវែង​សម​នឹង​ដងខ្លួន ។ ទោះជា​យ៉ាងនេះ សម្រាប់​ស្ត្រី​ដែល​មាន​ជើង​ខ្លី ទាប​កន្តឿ​ក៏​មិន​ត្រូវ​បារម្ភ​នោះ​ដែរ ដ្បិត​នៅ​មាន​ចំណុច​ពិសេស​ច្រើន​ទៀត​នៅ​លើ​ដងខ្លួន​ដែល​ធ្វើ​ឱ្យ​បុរស​អត់​សម្លឹង​មិន​បាន ។

៧-​ស្បែក និង​ការ​ស្លៀកពាក់ ៖ ពណ៌​សម្បុរស្បែក​ក៏​សំខាន់​ណាស់​ដែរ ។ ការ​ស្ទង់​មតិ​បង្ហាញ​ថា បុរស​គិត​ថា ស្បែក​មាន​ពណ៌​សម្បុរ​ស្អាត​គឺជា​សញ្ញា​នៃ​សុខភាព​មាំមួន ។ ពួក​គេ​គិត​ថា ស្ត្រី​មាន​ពណ៌​សម្បុរ​ស្រស់ថ្លា​គឺ​មាន​សុខភាព​ល្អ និង​អាច​បង្កើតកូន​ដែល​មាន​សុខភាព ។

ឯការ​ស្លៀកពាក់​ក៏​ជា​សោភ័ណ​ភាព​ទាក់ទាញ​ភ្នែក​បុរស​មួយ​ដែរ ។ ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បុរស​ភាគច្រើន​ពេញចិត្ត​ឱ្យ​ស្ត្រី​ស្លៀកពាក់​ក្នុង​រចនាបថ​សមសួន​ជា​ជាង​ស្លៀក​លេច​លើ​លេច​ក្រោម ខ្លី​កប់​ក្រលៀន​ខណៈ​គល់​សុដន់​នៅ​លើគោក ៕