ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​ផលិត Galaxy Tab ជា​ពិសេស​សម្រាប់​ឥណ្ឌា

7 ឆ្នាំ មុន

ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​បង្កើត​បច្ចេកវិទ្យា​ស្គែ​ន​ប្រ​ស្រី​ភ្នែក (Iris Technology) លើ​ផលិតផល Galaxy Tab ដែល​រចនា​ជា​ពិសេស​សម្រាប់​រដ្ឋាភិបាល និង​សហគមន៍​របស់​ប្រទេស​ឥណ្ឌា​។ Galaxy Tab Iris

ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​បង្កើត​បច្ចេកវិទ្យា​ស្គែ​ន​ប្រ​ស្រី​ភ្នែក (Iris Technology) លើ​ផលិតផល Galaxy Tab ដែល​រចនា​ជា​ពិសេស​សម្រាប់​រដ្ឋាភិបាល និង​សហគមន៍​របស់​ប្រទេស​ឥណ្ឌា​។ Galaxy Tab Iris គាំទ្រ​ដល់​ការ​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ Aadhar ជា​កម្មវិធី​កំណត់​អត្តសញ្ញាណ​ជីវមាត្រ​ប្រតិបត្តិការ​ដោយ​អាជ្ញាធរ​កំណត់​អត្តសញ្ញាណ​តែ​មួយ​គត់​នៃ​ប្រទេស​ឥណ្ឌា​ហៅ​កាត់​ថា UIDAI ។

ក្រុមហ៊ុន​សាំ​ស៊ុ​ង​និយាយ​ថា Tablet បង្កើត​ឡើងជា​ពិសេស​នេះ​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​កំណត់​អត្តសញ្ញាណ​នៃ​ប្រជាជន​របស់​ប្រទេស​ឥណ្ឌា​ក្នុង​ស្ថាប័នហិរញ្ញវត្ថុ និង​សម្រាប់​សេវាកម្ម​រដ្ឋាភិបាល​ខ្លួនឯង ។ ក្រៅពី​បង្កើត​ឡើង​ដោយ​ស្គែ​ន​ប្រ​ស្រី​ភ្នែក Galaxy Tab Iris មាន​ថាមពល​ខ្លាំង​ដូច​ជា​ដំណើ​ការ​ដោរ​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.0 ជាមួយនឹង​ទំហំ​៧​អីុ​ង កម្រិត​ភ្លឺ​ច្បាស់ ១០២៤ គុណ​នឹង​៦៦ ភិ​ចស៊ែ​ល​។ Processor ប្រភេទ Quad-Core ល្បឿន ១,២ ជី​ហ្កា​ហឺត និង​ថាមពល​ថ្ម ៣៦០០ មី​លី​អំពែ​ម៉ោង (mAh) ។ ផលិតផល​នេះ​នឹង​លក់​ក្នុង​តម្លៃ​២០០​ដុល្លារ​ក្នុង​ប្រទេស​៕