ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​តែ​មួយ ក្មេង​ស្រី​២​នាក់​ប៊ិះ​ក្លាយជា​ចំណី​តណ្ហា​

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​៥ និង​០៥​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៦ ក្មេង​ស្រី​២​នាក់​ប៊ិះ​ក្លាយជា​ចំណី​តណ្ហា​របស់​ប្រុស​ព្រាន ខណៈ​ពួក​នាង​ទាំង​២​នាក់​នាំ​គ្នា​ចុះ​ងួ​ត​ទឹក

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​៥ និង​០៥​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៦ ក្មេង​ស្រី​២​នាក់​ប៊ិះ​ក្លាយជា​ចំណី​តណ្ហា​របស់​ប្រុស​ព្រាន ខណៈ​ពួក​នាង​ទាំង​២​នាក់​នាំ​គ្នា​ចុះ​ងួ​ត​ទឹកស្រះ​លេង ដែល​ហេតុការណ៍​នោះ​កើតឡើង​នៅ​ចំណុច​ស្រះ​ទឹក​របស់​លោក សាន ស៊ា​ង​ហូ (​កណ្តាល​ព្រៃ​) ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​មាន​អាយុ​១៣​ឆ្នាំ និង​ម្នាក់​ទៀត​មាន​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​.​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ  ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ក្មេង​ស្រី​ទាំ​២​នាក់​បាន​នាំ​គ្នា​ដើរ​កាច់​ទំពាំង​ប្ញ​ស្សី​ព្រិច​លក់ ពេល​ដើរ​ដល់​ចំណុច​ស្រះ​ទឹក​ក៏​នាំ​គ្នា​ចុះ​ងូតទឹក ស្រប​ពេល​នោះ​ស្រាប់​លេចមុខ​ជនសង្ស័យ​ម្នាក់​បាន​ជិៈ​ម៉ូតូ​១​គ្រឿង​មក​ឈប់ ហើយ​បាន​ចាប់​ក្មេង​ស្រី​ម្នាក់​ដែល​មាន​អាយុ​១៣​ឆ្នាំ​ប៉ង​រំលោភ តែ​នាង​បាន​ស្រែកយំ ក៏​ព្រ​លែង​វិញ រួច​បាន​ស្ទុះ​ទៅ​ចាប់​នាង​មាន​អាយុ​១៨​ឆ្នាំ​ប៉ង​រំលោភ​ទៀត​ តែ​នាង​បាន​ស្រែក​ឲ្យ​គេ​ជួយ ពេល​នោះ​ក៏​ឮ​ដល់​កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​ក្បែ​ង​នោះ ក៏​នាំ​គ្នា​ស្ទុះ​មក​ជួយ ហើយ​បែប​នេះ​​ជនសង្ស័យ​​ក៏​បាត់​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​១​គ្រឿ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1A-9109  នៅ​នឹងកន្លែង​កើត​ហេតុ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ចំពោះ​ក្មេង​ស្រី​ទាំង​២​នាក់​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប៉ោយ​ប៉ែ​ត​នាំ​ទៅ​ធ្វើការ​សាកសួរ​អំពី​ភិនភាគ​ជនសង្ស័យ និង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ទីនោះ​ផង​ដែរ ៕