ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ខួបកំណើត​ ម៉ា​ដូ​ណា ​សុទ្ធ​​តែ​​​តារាល្បីៗ​​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០១៦ តារា​កំប្លែង​ភេទ​ទី​៣​ លំដាប់​កំប្លែង​ល្បីឈ្មោះ ​លោក​ម៉ា​ដូ​ណា ​បាន​រៀប​ចំ​ពិធី​ខួបកំណើត​របស់​ខ្លួន​ យ៉ាង​អធិក​អធម ក្រោម​ការ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ តារា​សម្តែង​ល្បីឈ្មោះ​ជា​ច្រើន​រូប ​ចូលរួម​បង្ក​​បរិយាកាស​​ឱ្យ​កាន់តែ​អ៊ូរអ​​ នៅ​ម្តុំ​ផ្សារ​ទំនើប​សុ​វ​ណ្ណា​ រាជធានី​ភ្នំពេញ ​។

លោក​ម៉ា​ដូ​ណា​ ដែល​ជា​តារា​សម្តែង​បែប​កំប្លែង​ កំពុង​មាន​សន្ទុះ​កេ​រ្តិ៍ឈ្មោះ​ ក្នុង​សិល្បៈ​បាន​ថ្លែង​ថា​ លោក​ធ្វើ​ពិធី​ខួប​នេះ​ ចង់​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ ក្នុង​ពេល​ដែល​ការងារ​សិល្បៈ​បាន​បោះ​ជំ​ហាន​ទៅ​មុខ​ ។​ ម្យ៉ាងទៀត​ ដើម្បី​បាន​ជួបជុំ​មិត្ត​សិល្បករ​រាប់​អាន​គ្នា​ក្នុង​ពិធី​ខួប​នេះ​ កាន់តែ​សប្បាយ​រីករាយ​បន្ថែម​ទៀត​ បន្ទាប់​ពី​ម្នាក់​ៗ​សុ​ទ្ឋ​តែ​មាន​ភារកិច្ច​​រវល់​រាង​ៗ​ខ្លួន ​។

​លើស​ពី​នេះ​ ក៏​​ចង់បាន​សិរី​សួស្តី​ការ​ជូនពរ​ពាក្យពេចន៍​ល្អ​ៗ ក្នុង​ថ្ងៃ​ពិសេស​សម្រាប់​អ្នកសិល្បៈ​ផង​ដែរ​ ។​ ប្រសិនជា​មានឱកាស​នៅ​ឆ្នាំ​ក្រោយ​លោក​ប្រហែលជា​មាន​គម្រោង​រៀបចំ​ពិធី​នេះ​ទៀត​ គ្រា​ដែល​សិល្បៈ​នៅ​តែ​បន្ត​ទៅ​មុខ​យ៉ាង​រលូន​នោះ​។

តារា​ល្បី​ៗ ​ដែល​បាន​ចូលរួម​នា​យប់​នោះ​ មាន​នាយ​ឃ្លោក លោក កុយ ស៊ី​ឌឿ​ន ម្ចាស់​ផលិតកម្ម​ប៊ី​ខេ​អេស​លោក​ឈុ​ន សុវណ្ណ​ភក្តី កញ្ញា​សូ​ដា​នី​តា កញ្ញា​ឌួ​ង ហ្សូ​រី​ដា អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ កញ្ញា​លី អ៊ី​វ៉ា​ធី​ណា អ្នក​នា​ស​ស៊ុន ណា​រី​ម៉ូ​នី​កា ទឹមរ​ដ្ឋា ទឹម វ​ត្តី អ្នក​នាង​ម៉ូ​នី​តា​ដា​ដា​ណេ បញ្ញា​សិ​ទ្ឋិ រតនៈ ពិ​សិ​ឌ្ឋ សុខ រក្សា អ៊ឹម ជីវ៉ា កញ្ញា​ពេជ្រ អា​វី​ហ្សា ថន ល​ក្ខិ​ណា ថន តារា សូ​ផា​លី​ន​ដា វ​ណ្ណា​ថា​ត យ៉ែ​ម សំ​អូន ញ៉ែ​ម សុ​គ​ន្ឋ ឌី សូ​នី​តា យូ​នី​ស្កូ អ្នក​នាង​យ៉ុ​ង ចាន់​កណ្ណិកា លី ច័ន្ទ​សីហា នៅ ស៊ី​នឿ​ន លោក​ថៃ ប៊ុ​ន​នៀង លោក​ចេក ព្រមទាំង​វត្តមាន​តារា​ជា​ច្រើន​ដួង​ទៀត​ផង​ដែរ​។