ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​សម្ពោធ​ផ្លូវ​បេតុង​​ក្នុង​​បរិវេណ​វិទ្យា​​ល័យ ហ៊ុន សែន ​ស្មាច់​ដែង

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​ឧសភា ឆ្នាំ​២០១៦ លោកម៉ឹង​ ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) តំណាង​ដ៏​ខ្ពង់​ខ្ពស់​​របស់​លោក​បណ្ឌិតហ៊ុន ម៉ា​ណែ​ត ដែល​ជា​ស្ថាបនិក និង​​លោក​យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹក​

ខេត្ត​ព្រះ​សីហ​នុ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​ឧសភា ឆ្នាំ​២០១៦ លោកម៉ឹង​ ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) តំណាង​ដ៏​ខ្ពង់​ខ្ពស់​​របស់​លោក​បណ្ឌិតហ៊ុន ម៉ា​ណែ​ត ដែល​ជា​ស្ថាបនិក និង​​លោក​យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹក​នាំ​សមាជិក សមាជិកា មក​សម្ពោធ​ផ្លូវ​បេតុង​មួយ​ខ្សែ​ដែល​មាន​ទទឹង​៤​ម៉ែត្រ​ និង​បណ្តោយ​១១៣.៥​ម៉ែត្រ ស្ថិត​ក្នុង​បរិវេណ​វិទ្យា​ល័យ ហ៊ុន សែន​ស្មាច់​ដែង ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ ។

នៅ​ក្នុង​ពិធី​នេះ ក៏​មានការ​ចូលរួម​ពី​សំណាក់ លោកគ្រូ អ្នកគ្រូ​ចំនួន​៥១​នាក់ សិស្សានុសិស្ស​ចំនួន​២១០​នាក់ និង​ប្រជាពលរដ្ឋ​ចំនួន​៦០​គ្រួសារ ព្រមទាំង​មន្ត្រីរាជការ ប្រធាន​មន្ទី​ស្ថាប័ន​នានា​ជុំវិញ​ខេត្ត​មួយ​ចំនួន​ផង​ដែរ​។

បន្ទាប់​ពី​កម្មវិធី​សម្ពោធ​ផ្លូវ​បេតុង​បាន​បញ្ចប់ ក៏​មានការ​ចែក​ជូនអំណោយ​ទៅ​ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផង​ដែរ ដោយ​អំណោយ​មាន​ដូច​ជា​៖
-​ចំពោះ​លោកគ្រូ អ្នកគ្រូ​៥១​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា ៥០,០០០​រៀល
-​ចំពោះ​សិស្សានុសិស្ស​២១០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា ៥,០០០​រៀល
-​ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​៦០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បានៈ អង្ករ​១​បាវ​(២៥​គីឡូក្រាម​), មី​១​កេស​, ត្រីខ​១​យួរ​, ប្រេងឆា​១​ដប​, ទឹកត្រី​១​យួរ​, ទឹក​ស៊ីអ៊ីវ១​យួរ​, អំបិល​១​គីឡូក្រាម​, ស្កសរ​១​គីឡូក្រាម​, ប៊ី​ចេ​ង​០.៥​គីឡូក្រាម​, សិស្សានុសិស្ស​ក្រុមបាល់ទាត់ បាល់​ទាត់​២ បាល់បោះ​២ និង​t​ថវិកា​១០,០០០​រៀល​។