ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ព្រៃ​ជាង​១០០​ហិ​កតា​កំពុង​រង​ការ​ទន្ទ្រាន​កាន់កា​.​ប់​តាម​ចិត្ត អាជ្ញាធរ​អត់​ខ្វល់​! (​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ដី​ព្រៃរបស់​រដ្ឋ​ប្រមាណ​ជាង​១០០​ហិ​កតា ដែល​ស្ថិត​នៅ​ចំណុច (​អូរ​ពី​) ភ្នំ​គីង្គក់ ស្ថិត​ក្នុងភូមិ​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន​ត្រូវ​គេ​ដឹង​ថា

ខេត្តឧត្តរមានជ័យ ៖ ដី​ព្រៃរបស់​រដ្ឋ​ប្រមាណ​ជាង​១០០​ហិ​កតា ដែល​ស្ថិត​នៅ​ចំណុច (​អូរ​ពី​) ភ្នំ​គីង្គក់ ស្ថិត​ក្នុងភូមិ​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន​ត្រូវ​គេ​ដឹង​ថា អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរ​ស្មាច់ និង​បក្សពួក​កា​.​ប់​ទន្ទ្រាន​យក​ដី​បោះបង្គោល​ព្រំ​ចែក​គ្នា​លក់​ជា​បន្ដបន្ទាប់ រហូត​កើត​មាន​ជម្លោះ​ប្តឹងប្តល់​ពលរដ្ឋ​ទៅ​តុលាការ ។

ទាក់ទិន​ទៅ​នឹង​ការ​ទន្ទ្រាន​ចូល​កាន់កា​.​ប់​ដី​របស់​រដ្ឋ​ខាងលើ​នេះ ប្រជាពលរដ្ឋ​អ្នក​រស់នៅ​ភូមិ​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង បាន​អះអាង​ឲ្យ​ដឹង​ថា ដី​នៅ​តំបន់​នោះ គឺ​គាត់​បាន​មក​កា​.​ប់​គាស់ និង​អាស្រ័យ​ផល​ដាំ​ដំណាំ​ចេក​តាំងពី​ឆ្នាំ​២០០២​មក​ម្ល៉េះ ។ ស្រាប់​តែ​មក​ដល់​ពេល​នេះ​លេចលឺ​ថា ដី​នៅ​តំបន់​នោះ​មាន​តំ​ម្លៃ​ក៏​ឃើញ​មានឈ្មោះ ពៅ ជា​យោធា​ភូមិភាគ​ទី​៤ និង​ឈ្មោះ​និ​ត សុ​វ​ណ្ណា​រ៉ា អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរ​ស្មាច់ យក​ត្រាក់ទ័រ​មក​ឈូក​ឆាយ កា​.​ប់​ទន្ទ្រាន​ដី​ព្រៃ និង​បោះបង្គោល​ព្រំ​របង​រំ​លោ​.​ភម​កលើ​ដី​របស់​ពួក​គាត់​តែ​ម្តង ។

ប្រជាពលរដ្ឋ​និយាយ​បន្ត​ថា ក្រុម​ពួក​ខាងលើ​នេះ តែងតែ​ដើរ​ទន្ទ្រាន​កា​.​ប់​ដី​ព្រៃ​ម្ដុំ​ចំណុច (​អូរ​ពី​) ភ្នំ​គីង្គក់ ស្ថិត​ក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​នោះ លក់​ជា​បន្ដបន្ទាប់ ពុំ​មាន​អាជ្ញាធរ និង​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​ទៅ​ហាមឃាត់​នោះ​ទេ​។

បញ្ហា​នេះ​ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​អាជ្ញាធរ​ខេត្ត លោក​ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សូម​មេត្តា​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ក្រុម​បក្សពួក​ជនខិលខូច​នោះ កុំ​ឲ្យ​ដើរ​កា​.​ប់​ទន្ទ្រាន​យក​ដី​បែប​អនាធិប​តេយ្យ​តាមតែ​ទំនើងចិត្ត​ដូច្នេះ​ទៀត ។

ពាក់ព័ន្ធ​ការ​ទន្ទ្រាន​ដី​រដ្ឋ​ខាងលើ​នេះ​ដែរ លោក និ​ត សុ​វ​ណ្ណា​រ៉ា អតីត​ក្រុមប្រឹក្សា​សង្កាត់​អូរ​ស្មាច់ បាន​អះអាង​ដែរ​ថា ដី​នៅ​តំបន់​ខាងលើ​នោះ គឺជា​ដី​របស់​ខ្លួន​ដែល​មានការ​ទទួលស្គាល់​ពី អតីត​លោក​ចៅសង្កាត់​ចាស់ ផេ​ម សំអាត ។

ទាក់ទិន​នឹង​បញ្ហារ​នេះ លោក អ៊ុ​ក ប៊ុ​ន​ហេង ចៅសង្កាត់​អូរ​ស្មាច់​បច្ចុប្បន្ន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ភាគី​ជម្លោះដីធ្លី​នៅ​តំបន់​អូរ​ពីរ ភ្នំ​គីង្គក់​នោះ ខាង​អាជ្ញាធរ​សង្កាត់​ធ្លាប់​បាន​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​ជា​ច្រើន​លើក​កន្លង​មក​ហើយ ប៉ុន្តែ​ពលរដ្ឋ​នឹង​យោធា រួម​ទាំង​អតីត​សមាជិក​ក្រុមប្រឹក្សា សង្កាត់ នៅ​តែ​ចូល​ទៅ​កា​.​ប់​ទន្ទ្រាន​បោះបង្គោល​របង ហ៊ុម​ព័ទ្ធ ដី​នៅ​តំបន់​នោះ​ដដែល រហូត ដល់​មាន​ជម្លោះ​ប្រកែក​គ្នា​ជាមួយ​ប្រជាពលរដ្ឋ ឈាន​ដល់​ការ​ប្តឹងប្តល់​គ្នា​ទៅ​ដល់​តុលាការ​ផង​ដែរ ។

លោក​ចៅសង្កាត់​អូរ​ស្មាច់ អ៊ុ​ក ប៊ុ​ន​ហេង ឲ្យ​ដឹងផង​ដែរ​ថា ករណី​នេះ ក្នុង​នាម​ជា​អាជ្ញាធរ​សង្កាត់ លោក​បាន​ដាក់​របាយការណ៍​ជូន​ដល់​អាជ្ញាធរ​ក្រុង និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​រួច​ហើយ ក្នុង​នោះ​លោក​ចៅសង្កាត់​អះអាង​ថា ដី​នៅ​តំបន់​អូរ​ពីរ ភ្នំ​គីង្គក់​នោះ គឺជា​ដី​របស់​រដ្ឋ​ជាង​១០០​ហិ​កតា ជា​ប្រភេទ​ដី​ចំណី​អូរ​បឹង ជ្រោះ​ភ្នំ និង​ដី​សហគមន៍​ផង​ដែរ មិន​មាន​អាជ្ញាធរ​ណា​ម្នាក់ មាន​សិទ្ធិ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​បាន​នោះ​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បុគ្គល​ដែល​ហ៊ាន​ចេញ​ប្លង់​ដី​នៅ​តំបន់​ខាងលើ​នេះ គឺ​លោក​និ​ត សុ​វ​ណ្ណា​រ៉ា អតីត​នៅ​មាន​តួនាទី​ជា​មេ​ភូមិ និង​ចៅសង្កាត់​រង​ទី​១ ក្នុង​ជំនាន់​លោក​ផេ​ម សំអាត នៅ​ជា​ចៅសង្កាត់ បច្ចុប្បន្ន​ចូល​និវត្តន៍ ដែល​ចេញ​ប្លង់​ឲ្យ​បក្សពួក និង​គ្រួសារ​របស់​ខ្លួន និ​ត ម៉ា​រ៉ា​ឌី មាន​ដី​ទំហំ​៥០២៤០​ម៉ែត្រក្រឡា​) ក្នុង​នោះ​មានឈ្មោះ សេង សុ​គ​ន្ធា មាន​ទំហំ​ទទឹង​១០០​ម៉ែត្រ និង បណ្ដោយ​៥០០​ម៉ែត្រ ដែល​មាន​ចុះ​ទទួលស្គាល់​ដោយ​លោក និ​ត សុ​វ​ណ្ណា​រ៉ា នេះ​តែ​ម្ដង និង​មានឈ្មោះ និ​ត សុ​វ​ណ្ណា​រ៉ា ខ្លួនឯង​មិន​ដាក់ បណ្ដោយ​ទទឹង​ទេ ដាក់​តែ​ទំហំ​សរុប ១៣៣២៥០ ម៉ែត្រក្រឡា​ទៅ​លើ​ដី​រដ្ឋ ដែល​អ្នក​ផ្សេង​គេ​ធ្វើ​អត់​បាន តែ​ក្រុម​គាត់​នោះ ធ្វើ​បាន​ប្លង់​គូស​ដោយ​ដៃ គ្មាន​ការ​ទទួលស្គាល់​ពី​មន្ទីរ​ជំនាញ​ឡើយ​។

ព័ត៌មាន​ពិស្តា​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ