ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិធាន​​ការ​​5​ ​លើតំបន់ឆ្នេរ​សមុទ្រ​កម្ពុជា

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក យន្ត មីន អភិបាលខេត្ត និង​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​រួម​គ្នា​មួយ​នៅ​សាលាខេត្ត ដើម្បី​ផ្សព្វផ្សាយ​និង​ណែនាំ​ដល់​មន្ត្រី​អនុវត្ត ។

ខេត្ត​ព្រះ​សីហ​នុ ៖ លោក យន្ត មីន អភិបាលខេត្ត និង​លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​រួម​គ្នា​មួយ​នៅ​សាលាខេត្ត ដើម្បី​ផ្សព្វផ្សាយ​និង​ណែនាំ​ដល់​មន្ត្រី​អនុវត្ត  ។

លោក ប៉ែន សុផល ក្នុង​នាម​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា មាន​ប្រសាសន៍​ថា ដោយ​យោង​ទៅ​លើ​លទ្ធផល​នៃ​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី ១៦ ខែឧសភា​កន្លង​មកនេះ នៅ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ​លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដើម្បី​ពិនិត្យ​លើ​ការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះ​សីហ​នុ គណៈកម្មាធិការ​ជាតិ​បាន​សម្រេច​ធ្វើការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់​ឆេ្ន​រ​សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ គឺ ៖

ទី​១-​បើករបង​បាំង​ខឿន​ខណ្ឌ​ព្រំ​ដី តូប​ដែល​លយ​ចូល​ឆេ្ន​រ​សមុទ្រ ខុស​ពី​ការ​កំណត់ ។
ទី​២ -​បើក​ច្រក និង​ធើ្វ​ខ្លោងទ្វារ​គ្រប់​ច្រកចូល ដោយ​ដាក់​ឈ្មោះ​តាម​បណ្តា​ឆ្នេរ​នានា​ដូច​ជា ឆេ្ន​រ​ឯករាជ្យ ឆេ្ន​រ​អូរ​ឈើទាល ឆេ្ន​រ​អូរ​ត្រេះ ។​ល​។ ដើម្បី​ឲ្យ​កូន​ខែ្ម​រ​និង​អ្នក​ទេសចរណ៍​សា្គ​ល់ ដែល​កន្លង​មក​ចេះ​តែ​ហៅ​ឈ្មោះ​ក្រុមហ៊ុន​បរទេស ហើយ​ដើរ​កម្សាន្ត​មិន​បាន ព្រោះ​ទើស​តូប កន្លែង​លក់ដូរ ហើយ​មើល​មិនឃើញ​សម្រស់ និង​លំហ​សមុទ្រ ។
ទី​៣ -​សម្រាប់​ខ្លោងទ្វារ​ច្រកចូល​ទៅ​ឆ្នេរ​នីមួយ​ៗ ក៏​សូម​អំពាវនាវ​ឲ្យ​សប្បុរសជន​ចូលរួម ដោយ​អនុញ្ញាត​ឲ្យ​ដាក់​ឈ្មោះ តែ​មិន​ទទួល​ក្រុមហ៊ុន​ផ្សាយ​បារី ឬ​គ្រឿង​ស្រវឹង ។
ទី​៤ -​អភិវឌ្ឍន៍​តំបន់​បៃតង សម​នឹង​បម្រែបម្រួល​អាកាសធាតុ ។
ទី​៥ -​លើកកម្ពស់​ជីវភាព​ប្រជាជន និង​បង្កើត​ការងារ​ជូន​យុវជន ។

លោក យន្ត មីន អភិបាលខេត្ត និង​លោក​រដ្ឋលេខាធិការ ប៉ែន សុផល ក៏​បាន​លើក​ទិស​ដៅ​និង​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទូ​ទាំង​ខេត្ត បន្ត​ការ​ធ្វើ​អត្តសញ្ញាណ​ប្រជាពលរដ្ឋ និង​អត្តសញ្ញាណ​ដីធ្លី​នៅ​សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ រៀបចំ​ផែនការ​សាងសង់ និង​ការ​ដាក់​ជួល​តូប​នៅ​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ ព្រមទាំង​រៀបចំ​គម្រោង​ប្លង់​គោល ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ និង​បង្កើន​ការ​គ្រប់គ្រង​សំណល់​រឹង​-​រាវ ផង​ដែរ ៕