ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​សម្រួល​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រី​នគរបាល​ខេត្តកំពត

7 ឆ្នាំ មុន

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​ក្នុង​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រារព្ធ​ពី​ធី​ប្រកាស​តែងតាំង​សម្រួល​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​នគរបាល

ខេត្តកំពត ៖  នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​ក្នុង​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រារព្ធ​ពី​ធី​ប្រកាស​តែងតាំង​សម្រួល​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧត្តមសេនីយឯក ដូង សា​រឿ​ន អនុប្រធាន​នាយកដ្ឋាន​បុគ្គលិក តំណាង​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម​នាយឧត្តម សេនីយ ឯក នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម ស៊ុ​ក សា​រ៉ា​ដ អភិបាលរង​ខេត្ត និង​លោក​ឧត្តមសេនីយត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​ខេត្តកំពត​។ វត្តមាន​ចូលរួម​ជា​កិត្តិយស​ថ្នាក់ដឹកនាំ​តាម​មន្ទីរ​ស្ថា​ប​ន័នា​នា និង​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​នៅ​ក្នុង​ខេត្ត​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ក្នុង​ពិធី​នេះ​ផង​ដែរ​។

ក្នុង​ពី​ធី​ប្រកាស​នា​ពេល​នេះ​មាន​មន្ត្រី​នគរបាល​ចំនួន​៦៣​រូប ដែល​ត្រូវ​បំពាក់​ឋានន្តរសក្តិ តែងតាំង​មុខ​តំណែង និង​សម្រួល​ភារកិច្ច​ផង​ដែរ​។ ក្នុង​នោះ​មាន​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​វរៈសេនីយទោ​៣​រូប ថ្នាក់​វរៈសេនីយត្រី​៤១​រូប ថ្នាក់​អនុសេនីយឯក​២​រូប​។ តែងតាំង​មុខ​តំណែង​ចំនួន​១១​រូប ផ្ទេរ​សម្រួល​ភារកិច្ច​ចំនួន​៦​រូប​។ ក្នុង​ការ​តែងតាំង​និង​សម្រួល​ភារកិច្ច​នេះ​ដែរ លោក​វរៈសេនីយត្រី តាន់ សា​រ៉ា​វុ​ទ្ឋ អនុប្រធាន​កា​រិ​យា​ល​យ័​សរុប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្រូវ​បាន​តែងតាំង​ជា​អធិការ​នគរបាល​ស្រុក​ដងទង់ ជំនួស​លោក​វរៈសេនីយទោ ទូច ឌ​ន អធិការ​នគរបាល​ស្រុក​ដងទង់​ដែល​ឡើង​មក​ទទួល​តំណែង​ថ្មី​ជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត​។

ឯកឧត្តម ស៊ុ​ក សា​រ៉ា​ដ អភិបាលរង​ខេត្ត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​គ្រប់​ប្រភេទ ដែល​ជា​និច្ចកាល​បាន​រួម​សហ​ការណ៍​ល្អជា​មួយ​អាជ្ញាធរ​គ្រប់​ថ្នាក់​ដើម្បី​ចូលរួម​សុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត​ដូច​ជា​ការ​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​នា​ពេល​កន្លង​មក​។ ជា​ពិសេស​កម្លាំង​នគរបាល​ខេត្ត​មិន​ត្រឹមតែ​ចុះ​យុ​ទ្ឋ​នា​ការ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ការ​ចុះ​ល្បាត​ទាំង​យប់​ទាំង​ថ្ងៃ​ក្តាប់​និង​បង្ក្រាប​រាល់​បទល្មើស​ផ្សេង​ៗ​ដែល​កើត​មាន​ឡើង​នៅ​គ្រប់​មូលដ្ឋាន​ទូ​ទាំង​ខេត្ត​ដោយ​សហ​ការណ៍​បាន​ល្អជា​មួយ​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម​ឧត្តមសេនីយឯក ដូង សា​រឿ​ន អនុប្រធាន​នាយកដ្ឋាន​បុគ្គលិក តំណាង​ដ៍​ខ្ពង់ខ្ពស់​នាយ​ឧត្តមសេនីយ នេ​ត សា​វឿ​ន​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​មតិ​សំណេះសំណាល​ដល់​មន្ត្រី​នគរបាល​ដែល​ទើបនឹង​បំពាក់​ឋានន្តរសក្តិ​សម្រួល និង​តែងតាំង​ភារកិច្ច​ថ្មី សូម​ឲ្យ​គោរព​នូវ​វិ​ន​យ័​បទបញ្ជាផ្ទៃក្នុង​ឲ្យ​បាន​ល្អ គោរព​ការ​ចាត់តាំង​បញ្ជា​ពី​ថ្នាក់ដឹកនាំ​អង្គភាព​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ត្រូវ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ចេះ​សាមគ្គីភាព​រវាង​កងកម្លាំង​ដូច​គ្នា ក៏​ដូច​ជា​ការ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មានទុក្ខ​លំបាក​ដោយ​ប្រការ​ណាមួយ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ក៏​បាន​ពាំនាំ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ​ក៏​ដូច​ជាស​ម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចំពោះ​មន្ត្រី​នគរបាល​ទាំងអស់​នៅ​ទូ​ទាំង​ខេត្តកំពត​នេះ​ផង​ដែរ​។ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ខេត្ត​ដែល​បាន​សហ​ការណ៍​ល្អ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​នា​ពេល​កន្លង​មក ក៏​ដូច​ជា​បច្ចុប្បន្ន​នេះ​ដែរ ធ្វើ​ឲ្យ​រាល់​សភាព​ការ​បទល្មើស​នានា​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ និង​ទទួល​បាន​ជោគជ័យ​ជា​ផ្លែផ្កា​ផង​ដែរ​៕