ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជន​ន​សង្ស័យ​៨​នាក់ ពី​បទ​ប្រើប្រាស់​គ្រឿងញៀ.ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​០៨​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វា ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​០៨​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ពី​ទិញ​គ្រឿងញៀន​។​នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៣​កញ្ចប់ និង​ម៉ូតូ​ចំនួន​៣​គ្រឿង​ផង​ដែរ​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​១.​ឈ្មោះ គង់ កឿ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ២.​ឈ្មោះ ចាក់ ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ៣.​ឈ្មោះ ម៉ៅ ម៉ា​ប់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ៤.​ឈ្មោះ លឹ​ម កូ​លី​ន ភេទ ប្រុស អាយុ​១៨​ឆ្នាំ ៥.​ឈ្មោះ វឿ​ន វី​ដ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ ៦.​ឈ្មោះ ហ៊ុ​ល រ​ដ្ឋា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ ៧.​ឈ្មោះ យិ​ន ចិត្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ កម្មករ​សំណង់ និង​៨. ឈ្មោះ គង់ ចន្ទ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​។

តាម​លោក​វរៈសេនីយ៍ត្រី  ឯក សេរី​វុ​ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦​នេះ កម្លាំង​សមត្ថកិច្ច​ជិះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​តាម​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប  ខណ្ឌជ្រោយចង្វារ ប្រទះ​ឃើញ​ជនសង្ស័យ ហើយ​បាន​ឆែកឆេរ​ឃើញ​គ្រឿងញៀន ក៏​ឃាត់ខ្លួន​តែ​ម្ដង​។ ជនសង្ស័យ​បាន​សារភាព​ថា នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​ធ្វើ​ដំណើរ​មក​ពី​ទិញ​គ្រឿងញៀន​យក​ទៅ​ប្រើប្រាស់ ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង​៕