ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​ទទួល​បាន​ម៉ា​យ​ក្រូ​វ៉េវ​ភ្លាម​ៗ​ពេល​ទិញ​ម៉ាស៊ីនត្រជាក់​សាម​សុង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាល់​ការ​ជាវ​ម៉ាស៊ីនត្រជាក់​សាម​សុង The Triangle ចាប់ពី​ថ្ងៃនេះ​តទៅ អតិថិជន​នឹង​ទទួល​បានការ​ថែម​ជូន​នូវម៉ា​យ​ក្រូ​វ៉េវ​សាម​សុង​ភ្លាម​ដោយ​ឥត​គិតថ្លៃ​។ ការ​ថែម​ជូន​នឹង​ត្រូវធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​ទី​៣០

រាជធានី​ភ្នំពេញ ៖ រាល់​ការ​ជាវ​ម៉ាស៊ីនត្រជាក់​សាម​សុង The Triangle ចាប់ពី​ថ្ងៃនេះ​តទៅ អតិថិជន​នឹង​ទទួល​បានការ​ថែម​ជូន​នូវម៉ា​យ​ក្រូ​វ៉េវ​សាម​សុង​ភ្លាម​ដោយ​ឥត​គិតថ្លៃ​។ ការ​ថែម​ជូន​នឹង​ត្រូវធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៦ ។ នៅ​រង់ចាំ​ដល់​ណា​ទៀត ទទួល​បាន​ទាំង​ម៉ាស៊ីនត្រជាក់​ដែល​ផ្តល់​នូវ​ផាសុកភាព និង​រង្វាន់​ដ៏​អស្ចារ្យ​បែប​នេះ​ !

ម៉ា​ស៊ី​ន​ត្រជាក់​សាម​សុង The Triangle អាច​រក្សា​សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់​ឱ្យ​ត្រជាក់​ថេរ​រហូត​ដោយ​មិន​ចាំបាច់​បិទ​បើក ឬ​ក៏​កំណត់​សីតុណ្ហភាព​ចុះឡើង ដូច្នេះ​វា​ប្រើប្រាស់​ថាមពល អគ្គិសនី​កាន់តែ​តិច​ជាង​មុន ។ បច្ចេកវិទ្យា Digital Inverter ជំនាន់​ថ្មី​ប្រើប្រាស់​ថាមពល​ត្រឹមតែ​៣២%​នៃ​ការ​ប្រើប្រាស់​ថាមពល​ម៉ាស៊ីនត្រជាក់​ធម្មតា មាន​ន័យ​ថា​វា​អាច​សន្សំ​សំចៃ​រហូត​ដល់​ទៅ​៦៨% ។ មុខងារ​នេះ នឹង​ធ្វើ​ឲ្យ​បន្ទប់​ត្រជាក់​លឿន​ជាង​មុន ដោយសារ​ដំណើរការ​ក្នុង​កម្រិត​អតិបរិមា​ជាមួយនឹង​ល្បឿន​កង្ហារ​ត្រឹមតែ​៣០​នាទី​ប៉ុណ្ណោះ ដើម្បី​បង្គ្រប់​ភាព​ត្រជាក់​ក្នុង​បន្ទប់ ។

អតិថិជន​មិនបាច់​បារម្ភ​ពី​ភាព​ក្តៅស្អុះ​ស្អាប់​ទៀត​នោះ​ឡើយ ដោយ​គ្រាន់តែ​ត្រូវការ​ម៉ាស៊ីន ត្រជាក់​មួយ​ពី​ក្រុមហ៊ុន​សាម​សុង​ប៉ុណ្ណោះ​។